ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោក អា​ប់ ភី​ស៊ីត ប្រកាស​លាលែង​ពី​តំណែង​ក្រោយ​ទទួល​បរាជ័យ​ក្នុង​ការបោះឆ្នោត​

​លោក អា​ប់ ភី​ស៊ីត ប្រកាស​លាលែង​ពី​តំណែង​ក្រោយ​ទទួល​បរាជ័យ​ក្នុង​ការបោះឆ្នោត​

បាងកក ៖
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​០៥​រោជ​ខែ​ផល្គុន​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែ​មីនា ឆ្នាំ​២០១៩
​សេចក្តីរាយការណ៍​ពី​ប្រទេស​ថៃ កាសែត Bangkok Post ចេញ​ឲ្យដឹងថា ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ លោក អា​ប់ ភី​ស៊ីត​បាន​ប្រកាស​លាលែង​ពី​តំណែង​ក្រោយពី​ទទួល​បរាជ័យ​ក្នុង​ការបោះឆ្នោត​នេះ​ប៉ុន្តែ​លោក​បាន​ប្រកាសថា នឹងចូលរួម​រដ្ឋាភិបាល​ចម្រុះ​ផងដែរ​។​

​សូម​ជំរាប​ថា លទ្ធផល​បោះឆ្នោត​ប្រមាណ​៩០​ភាគយ​បានបង្ហាញ​ថា គណបក្ស​ភឿ​ថៃ របស់លោក ថាក់ស៊ីន កំពុង​មុខ​លំដាប់​ទី​១ ខណៈ​គណបក្ស Palang Pracharath របស់​ប្រា​យុទ្ធ​ស្ថិតនៅ​លំដាប់​ទី​២​។

​ភ្នាក់ងារ​ព័ត៌មាន​បាន​រាយការណ៍​ពី​ទីក្រុង​បាងកក​បានឲ្យដឹងថា ការរាប់​សន្លឹកឆ្នោត​ត្រូវបាន​ផ្អាក​ភ្លាមៗ​ដោយ​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​របស់​ថៃ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ ខណៈ​ការរាប់​សន្លឹក​ឆ្នោត​បាន​ត្រឹមតែ​៩០​ភាគរយ ការរាប់​សន្លឹក​ឆ្នោត​នៅ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩៕

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com