ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្តេច​ក្រឡាហោម​ស ខេង សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព​ដែល​ត្រូវ​មន្ត្រី​ប៉ូលិស​បាញ់​សម្លាប់​!!!

​សម្តេច​ក្រឡាហោម​ស ខេង សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព​ដែល​ត្រូវ​មន្ត្រី​ប៉ូលិស​បាញ់​សម្លាប់​!!!

​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​០៥​រោជ​ខែ​ផល្គុន​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែ​មីនា ឆ្នាំ​២០១៩

​នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​នូវ​សមានចិត្ត​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ដែល​ត្រូវ​មន្ត្រីប៉ូលិស​បាញ់សម្លាប់​ជាមួយនឹង​ការសន្យា​ស្វែងរក​យុត្តិធម៌​ក្នុង​រឿងនេះ​។​

​នៅក្នុងផេក​ផ្លូវកា​ររបស់​សម្តេច​ក្រឡា​ហោម​សខេង​បានសរសេរថា ខ្ញុំ​មាន​ការសោកស្តាយ​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ក្រោយ​ទទួលបាន​ព័ត៌មាន​មក​ថា លោក ម៉ន វុ​ធ បាន​ទទួល​មរណភាព​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​កាលពី​ម៉ោង​២៣:០០​នាទី​យប់​ថ្ងៃទី​២៣​ខែ​មីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​គ្រួសារ​សព និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោក ម៉ន វុ​ធ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សម្តេច​ក្រឡាហោម​សខេង​បានបញ្ជាក់​ថា​ក្នុងនាម​ក្រសួង​មហាផ្ទៃ​ខ្ញុំ​សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព​ក៏ដូចជា​ក្រុមគ្រួសារ​ដែល​មាន​ការពាក់ព័ន្ធ និង​ជូន​សង្គមជាតិ​យើង​ទាំងមូល គួរ​បញ្ជាក់​ផង​ដែរ​ជនរងគ្រោះ​ដល់​ជីវិត​ក្នុង​សកម្មភាព​រង​ការបាញ់ប្រហារ​មិន​ញញើត​ដៃ​និង​អះអាងថា​ជា​ជនជាប់សង្ស័យ​ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ចំណែក​អ្នករួមដំណើរ​ជាមួយ​ជនសង្ស័យ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​រង​របួស​និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​រឿងរ៉ាវ​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣​មីនា​នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​មាន​ករណី​សមត្ថកិច្ច ស្ទាក់​បាញ់សម្លាប់​ជន​រងគ្រោះ​ព្រោះ​ច្រឡំ​ថា​ជា​ចោរ​លួច​រថយន្ត​ទាំង​ជនរងគ្រោះ​គ្មាន​អាវុធ​ក្នុង​ដៃ​។​
​គិត​ត្រឹម​រាត្រី​ថ្ងៃ​ទី​២៤​ឈានចូល​២៥​ខែ​មីនា​នេះ​ប៉ូលិស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ​ជឹម សាវិន​ជា​មន្ត្រី​នគរបាល​នៅ​ស្រុក​ព្រះស្ដេច​ត្រូវជា​ក្មួយ​លោក​ឧកញ៉ា​ជឹម សុខ​និង​ម្នាក់ទៀត​ឈ្មោះ​ជា​ឡា​ឌី​ន​។​

​ចំណែក​ឈ្មោះ​ជឹម រតនៈ អធិការរង​ស្រុក​ព្រះស្តេច​ទទួល​ផែន​អន្តោប្រវេសន៍​និង​ត្រូវជា​កូន​ប្រុស​លោក​ឧកញ៉ា​ជឹម​សុខ​ដែល​មាន​ការអះអាង​ថា​ជា​ជនដៃដល់​ក្នុង​សកម្មភាព​បាញ់ប្រហា​របា​ន​ដឹងខ្លួន​មុន​កំពុង​គេចខ្លួន​។​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ស្វែងរក​ចាប់​ជនដៃដល់​៕

​ធ្វេី​សេចក្ដីរាយការណ៍​ពី​រាជធានី​ភ្នំពេញ​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com