ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​និង​សហការី​បាន​ចុះសួរសុខទុក្ខ​ដល់​កងកម្លាំង​មាន​ជម្ងឺ​ដល់​គេហដ្ឋាន​!!!

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​និង​សហការី​បាន​ចុះសួរសុខទុក្ខ​ដល់​កងកម្លាំង​មាន​ជម្ងឺ​ដល់​គេហដ្ឋាន​!!!

​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០៣​រោជ​ខែ​ផល្គុន​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣​ខែ​មីនា ឆ្នាំ​២០១៩

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​០៣​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​សហការី អញ្ជើញ​ទៅ​សួរសុខទុក្ខ​ដល់​លោក​វរសេនីយ៍ទោ ខឿន កំសត់ ជា​នាយរង​ការិល័​យ​អ​ក្សរសម្ងាត់​នៃ​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត​មណ្ឌលគិរី ដែល​កំពុង​មាន​ជម្ងឺ​ជា​ទម្ងន់ និង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​របស់​គាត់​ស្ថិតក្នុង​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​

​ឧត្តមសេនីយ៍ទោ ស្នងការ​បាន​ប្រាប់​គេហទំព័រ​ខ្មែរ​អច្ឆរយៈ​យេ​ី​ង​ឲ្យ​ដឹងថា ក្នុងការ​ចុះសួរសុខទុក្ខ​នេះ​បាន​នាំយក​ថវិកា​ចំនួន ១,៤០០,០០០​រៀល (​មួុយ​លាន​បួុន​សែន​រៀល​) រួម​ជាមួយ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន ដូចជាៈ អង្ករ ៥០​គីឡូក្រាម ទឹកក្រូច ២​កេះ ទឹក​សុទ្ធ ២​កេះ​ទឹកត្រី ២​យួរ ទឹក​ស៊ី​អ៉ីវ ២​យួរ​ផងដែរ​។

​លោក​បាន​បន្តទៀតថា អំណោយ​ទាំងនេះ​បានមក​ពី​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​លោក​ឧត្តមសេនីយ៍​ស្នងការ និង​សហការី ក្នុងឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ជូនពរ​លោក​វរសេនីយ៍ទោ ខឿន កំសត់ សូម​ឱ្យ​ឆាប់​ជាសះស្បើយ​ពី​ជម្ងឺ ដើម្បី​ឆាប់​បាន​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​វិញ​។

​ជា​ចុងក្រោយ លោក​វរសេនីយ៍ទោ ខឿន កំសត់ និង​ក្រុមគ្រួសារ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមសេនីយ៍​ស្នងការ និង​សហការី​ទាំងអស់​សូម​ជួប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណ​: សុខ​:  ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​។​

​ធ្វេី​សេចក្ដីរាយការណ៍​ពី​ខេត្ត​មណ្ឌលគិរី​ដោយលោក វង្ស រចនា គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com