ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​បង្ក្រាប​ម៉ាស៊ីន​អា​ឈើ​ខ្នាត​យក្ស នៅ​ស្រុក​បសេដ្ឋ​!!!

កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​បង្ក្រាប​ម៉ាស៊ីន​អា​ឈើ​ខ្នាត​យក្ស នៅ​ស្រុក​បសេដ្ឋ​!!!

ខេត្ត​កំពង់ស្ពឺ ស្រុក​បសេដ្ឋ​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍ ០៣​រោជ ខែ​ផល្គុន ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣​ខែ​មីនា ឆ្នាំ​២០១៩

​ក្រោម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ​។​

​នៅ​រសៀល​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ​២០១៩ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​ថា មាន​រោង​ម៉ាស៊ីន​អា​ឈើ​ខ្នាត​យក្ស ដែល​គេ​ហៅថា (​ម៉ាស៊ីន​រ៉ៃ​) ជាច្រើន​ទីតាំង កំពុងតែ​ស្តុក​ឈើ​អា​យ៉ាង​អ​នាធិ​តេ​យ្យ ភ្លាមនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​កំលាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កំលាំង​អាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ​។​

​ដែល​ដឹកនាំ​ដោយ​លោក វរៈ​សេនីយ៍ នុត ប៉ូ​លីន បាន​ដឹកនាំ​កំលាំង​អាវុធហត្ថ ធ្វើ​ការចុះ​បង្ក្រាប​បាន​មួយ​ទីតាំង ស្ថិត​នៅ​ចំណុច​ភូមិ​ឃ្លៃ​ថ្មី ឃុំ​ពោធិ៍​ចំ​រេ​ី​ន ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ ហើយ​បាន​រឹប​ហូ​ស ម៉ាស៊ីន រ៉ៃ​ខ្នាតយ​ក្យ ចំនួន​មួយ និង​ឈើមូល​ជាង​៤០​ដុំ ប្រគល់​ជួន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដេ​ី​ម្បី​ធ្វើការ​តាម​និតិ​វិធី​ច្បាប់​ព្រៃឈើ​បន្ត​។​

​លោក​នុត ប៉ូ​លីន បានឲ្យ​គេហទំព័​រខ្មរ​អច្ឆរិយៈយេី​ង​ដឹងថា ចំណែក​ពីរ​ទីតាំង​ទៀត​ដែល​មាន​ទីតាំង​ស្ថិច​នៅ​ចំណុច​ភូមិ ច្រនាង​ថ្មី ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ និង ស្ថិត​នៅ​ចំណុច​ភូមិ​ត្រាំ​កង់ ឃុំ​និទាន ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ ដែល​រោង​ម៉ាស៊ីន​ខ្នាតយ​ក្យ​នោះ នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ផង​ដែរ លោក វរៈ​សេនីយ៍ នុត ប៉ូ​លីន បាន​បន្តទៀតថា បាន​ប្រាប់​អោយ​មេព្រៃ និង​អាវុធហត្ថ​ខេត្ដ​ធ្វើការ​ចំណាត់ការ​បន្តទៀត​។​

​តែ​អ្វី​ដែល​ជា​រឿង​ងឿងឆ្ងល់​ធំ​បំផុត របស់​ប្រជាពល់រដ្ឋ ក្នុង​ភូមិ​ឃុំ ស្រុក​ខាងលើ និង​បងៗ​សមត្ថកិច្ច បាន​ដាក់​ជា​សំនួរ​ថា ចុះ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃ​ដែល​មាន​ទាំង​សង្កាត់ ផ្នែក ខ័ណ្ឌ ក្នុង​ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ អស់លោក​កំពុងតែ​ធ្វើ​អ្វី​ដែរ​បាន​ជា​គ្មាន​វិធានការ​បង្ក្រាប​សោះ​?​។​បានជា​បណ្ដែតបណ្ដោយ អោ​យកេី​ត​មាន​រោង​ម៉ាសុី​អា​ឈើ​ខ្នា​តយ​ក្យ រីកដុះដាល​ដូច​ផ្យិត នៅក្នុង​ស្រុក​បសេដ្ឋ​នេះ​បាន​យ៉ាង​នេះ រឺ​មួយ​ដូច​ពាក្យ​ប្រជាពលរដ្ឋ​និយាយ​តៗ​គ្នា​ថា បើ​មិន​បណ្ដោយ​អោយ​ដាក់​ម៉ាស៊ីន​ខ្នាតយ​ក្យ​ច្រើន​យ៉ាង​នេះ​មិ​ចកេី​ត បើ​ដឹក​ឈើ​ចូល​រោង​ម៉ាស៊ីន​សំរាប់​អា​ក៏ត្រូវ​ប្រាប់ និង​បង់លុយ​ជូន​លោក​មេព្រៃ ដឹក​ចេញ​ក៏​ប្រាប់​លោក​មេព្រៃ ហើយ​បើ​ដាក់​ម៉ាស៊ីន​ខ្នាត​នេះ បើ​មិន​ជំរាប​ជូន​មេព្រៃ​មុន តេ​ី​អ្នក​ណា​ហ៊ាន​ដាក់បាន​។​

​បើ​ពិត​ដូចជា​ប្រជាពលរដ្ឋ​និយាយ​ថា​ចឹង​មែន​នោះ វា​មិន​ចំឡែក​អ្វី​ទេ​?​ដែល​នៅក្នុង​ស្រុក​បសេដ្ឋ​នេះ កេ​ី​ត​មាន​រោងម៉ាស៊ីន​អា​ឈើ​ខ្នាតយ​ក្យ​ច្រើន​យ៉ាង​នឹង កេ​ី​ត​មាន​ក្នុង​ភូមិ​ស្រុក​ខាងលើនេះ ច្រើន​បែប​នេះ ព្រោះ​វា​ជា​ប្រយោជន៍​ជា​ឆ្នាំងបាយ​យ៉ាង​ធំ​របស់​មេព្រៃ ក្នុងស្រុក ខេត្ដ​នឹង​តែម្ដង​។​

​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​តែ នាំគ្នា​រងចាំ​មេ​ី​ល​ថា តេ​ី​លោក​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ មាន​វិធានការ​បង្ក្រាប​រោង​ម៉ាស៊ីន​ប៉ុន្មាន​ទីតាំង​ទៀត នៅ​ភូមិ ឃុំ​ខាងលើ​នោះ​បន្ត​ដែរ​ឫ​ទេ​? រឺ​ចាំតែ​កំលាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មក​បង្ក្រាប​ប្រគល់ជូន​ចាំតែ​ទទួល​ស្រាប់ៗ សូម​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កំពង់ស្ពឺ លោក​មេត្តា​មាន​វិធានការ​បង្ក្រាប​ឲ្យបាន​ក្ដៅគគុក​ផង​កុំ​រង់ចាំតែ​ថ្នាក់លើ​ស្រែក​បាន​អនុវត្តន៍​។​

​ធ្វើ​សេចក្ដីរាយការណ៍​ពី​ខេត្ត​កំពង់ស្ពឺ​ដោយ​លោក ផែង ផល្លិត គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com