ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​អនុ​សេនី​ឯក ផុន មករា ហៅ​មៀក ប្រធាន​ប៉ុស្តិ​បា​តឹង ស្រុក​ពេជ្រា​ដា កំពុង​រកស៊ី​បទល្មើស​ព្រៃឈើ និង​រំ​រិត​ទា​ប្រាក់​បើកដៃ​ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​ពេញបន្ទុក​ក្នុងព្រៃ​ដែន​ជំរ​កណា​ម​លៀ !!!

លោក​អនុ​សេនី​ឯក ផុន មករា ហៅ​មៀក ប្រធាន​ប៉ុស្តិ​បា​តឹង ស្រុក​ពេជ្រា​ដា កំពុង​រកស៊ី​បទល្មើស​ព្រៃឈើ និង​រំ​រិត​ទា​ប្រាក់​បើកដៃ​ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​ពេញបន្ទុក​ក្នុងព្រៃ​ដែន​ជំរ​កណា​ម​លៀ !!!

ខេត្ត​មណ្ឌលគិរី ស្រុក​ពេជ្រា​ដា​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍ ០៤​ក​រីត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩​ខែមិ​ី​នា ឆ្នាំ​២០១៩ !

​នៅពេល​បច្ចុប្បន្ន​នេះ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា លោក​អនុសេនីយ៍ឯក ផុន មករា ហៅ​មៀក មាន​អត្តលេខ ៥៣៤១៣ មាន​តួនាទី​ជា​ប្រធាន​ប៉ុស្តិ​បា​តឹង ក្នុងស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ចំណុះ​ឲ្យ​វរ​ការពារ​ព្រំដែន​៣០៣  កំពុង​រកស៊ី​បទល្មើស​ព្រៃឈើ និង​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ចំណុច​ភ្នំ​ម៉ូ​រូ​លូ​ង​ក្នុងព្រៃ​ការពារ​ដែន​ជំរ​កណា​ម​លៀ ព្រមទាំង​ជំរិត​ទា​ប្រាក់​ពី​ឈ្មួញ​រកស៊ី​ចេញ​ចូល​តាម​ច្រក​របស់ខ្លួន​មាន​ទាំង​ឈ្មួញ​វៀតណាម​ទៀត​ផង​ដែរ​យ៉ាង​ពេញបន្ទុក​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​សហគម​វិញ​បានឲ្យដឹងថា នៅ​ច្រក​ប៉ុស្តិ​បា​តឹង​នេះ​មាន​ឈ្មួញ​ដឹក​ឈើ​ចេញ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​រាល់ថ្ងៃ​រាល់​យប់​តាម​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​តាម​រថយន្ត​កែច្នៃ​ឡង់​គ្រីស័រ ដោយ​មាន​គោយន្ត​កន្ត្រៃ​ដឹកជញ្ជូន​ចេញពី​ក្នុង​ព្រៃ​ការពារ​ដែន​ជំរ​កណា​ម​លៀ យកមក​ដាក់​តាំង​បរដល់​ផ្លូវ​ស្រួល​ទើប​យក​រថយន្ត​ម​កសាង​រួច​ដឹកយក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​ព្រំដែន​យ៉ាង​រលូន​។​

​តាម​ប្រភពព័ត៌​ពី​មន្ត្រី​មួយចំនួន​សូម​មិន​បញ្ចេ​ញ​ឈ្មោះ​បាន​បង្ហើប​ឲ្យដឹងថា លោក​អនុសេនីយ៍ឯក ផុន មករា ហៅ​មៀក កំពុង​ផ្គើន​ទៅនឹង​អនុ​សាស្ត្រ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​យ៉ាងខ្លាំង ហេ​ី​យ​ហ៊ាន​រកស៊ី​ធ្វើ​អ្វីៗ​បាន​តាម​អំពេី​ចិត្ត​រាល់ថ្ងៃនេះ​ត្រូវបាន​មតិ​មហាជន​ដាក់​ការសង្ស័យថា ដោយ​មាន​ការឃុបឃិត​បើកភ្លេីង​ខៀវ​ពី​លោក​វរសេនីយ៍ទោ ទិន ស៊ីន ហៅ​ឆ្នៅ ជា​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​ប៉ូលីស​៣០៣​ជា​អ្នក​ឈរ​កាង​ពីក្រោយ​ខ្នងបង្អែក​ដ៏​រឹងមាំ​ក្នុង​កិច្ចការ​របស់​លោក​ផុន មករា​។​

​ចំពោះ​ករណី​និង​ទង្វេ​ី​រាល់​ថ្ងៃ​របស់​លោក​ផុន មករា ហៅ​មៀក តើ​មន្ត្រី​ជំនាញ​លោក វុ​ធ សា​រុំ នាយ​ដែន​ជំរក​ព្រៃ​ការពា​រណាម​លៀ លោក​បាន​ជ្រាប​កណី​នេះ​ដែរ​ឫ​ទេ​? ជាពិសេស​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​លោក​បាន​ដឹង​ព័ត៌មាន​នេះ​ឫ​ទេ​? បើ​មិន​ទាន់​បាន​ដឹង​ទេ​នោះ​សូម​លោក​មាន​វិធានការ​បង្ក្រាប​ផង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com