ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែង​មន្ត្រី​ម្នាក់​ប្រើពេល​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ​សូម​មន្ត្រី​ទាំងអស់​ប្រយ័ត្នប្រយ៉ែង​ចំពោះ​ការងា​ររបស់ខ្លួ​ន !!!

​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែង​មន្ត្រី​ម្នាក់​ប្រើពេល​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ​សូម​មន្ត្រី​ទាំងអស់​ប្រយ័ត្នប្រយ៉ែង​ចំពោះ​ការងា​ររបស់ខ្លួ​ន !!!

​ភ្នំពេញ ៖
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ ១៣​រោជ ខែ​មាឃ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​ថ្ងៃ​ទី​០៤ ខែ​មិនា​ឆ្នាំ ២០១៩!

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ផ្តាំផ្ញើរ​ទៅកាន់​មន្ត្រី​ទាំងអស់ឲ្យ​មាន​ការប្រ​យ័ត្ន​ប្រ​យ៉ែង​ចំពោះ​ការងា​ររបស់ខ្លួ​ន​ហើយ​ថ្លែង​ទៀតថា សម្តេច​គ្មាន​ចាំបាច់​សួរ​នាំ រដ្ឋមន្ត្រី​អ្វី​នោះទេ គឺ​សម្តេច​ត្រូវការ​ពេល​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ​អាច​ត្រូវ​ដកតំណែង​បាន​ហើយ​។​

​សារ​ផ្តាំផ្ញើ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច និង​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា មន្ត្រី​គ្រប់​រូប​ត្រូវ​អនុវត្តន៍​ការងារ​របស់​ខ្លួន​ដោយ​ត្រូវ​យក​បាវចនា​ចំនួន​២ និង​អភិក្រម​ទាំង​៥ មក​ដាស់តឿន​ខ្លួន​ជានិច្ច​។ សម្តេច​បន្តថា ប្រសិនបើ​មាន​មន្ត្រី​ណា​ធ្វើ​ខុស សម្តេច​នឹង​មិន​សួរនាំ​រដ្ឋមន្ត្រី​ទៀតឡើយ ព្រោះ​ត្រូវ​ចំណាយពេល​យូរ​ហេតុនេះ​សម្តេច​គ្រាន់តែ​បោះត្រា និង​ចុះហត្ថលេខា​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ ដើម្បី​ដក​មន្ត្រី​រូប​នោះ​ចេញ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​(​ខ្ញុំ​បាន​និយាយ​ហើយ​ថា បាវចនា​២ អភិក្រម​៥​។ បាវចនា​២ គឺ​កែទម្រង់​ខាងក្នុង និង​ពង្រីក​មិត្ត​ខាងក្រៅ លើ​មូលដ្ឋាន​នៃ​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​។ អភិក្រម​ទាំង​៥ រួមមាន ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ ហើយ​អាទិត្យ​កន្លងទៅ ក៏​មាន​ការវះកាត់​ដែរ​)​។​

​សម្តេច​បន្តថា «(​ខ្ញុំ​) សុំ​ផ្ញើរ​សា​រឲ្យមន្ត្រី​នានា​ប្រយ័ត្នប្រយ៉ែង​ខ្ញុំ​គ្មាន​ការចាំបាច់​ដើម្បី​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​រដ្ឋមន្ត្រី​មហាផ្ទៃ​ក្នុង​ការដក​ចៅហ្វាយ​ស្រុក ដក​ចៅហ្វាយខេត្ត​ដក​មេទាហាន​មេប៉ូលីស​ក្នុង​ដែន​សមត្ថកិច្ច​ខ្ញុំ​ទេ ព្រោះ​សួរ​អស់លោក ៥​ខែ​ក្រោយ​មក មិន​ទាន់​ឆ្លើយតប​។ អញ្ចឹង​ទេ​ខ្ញុំ​ប្រើប្រាស់​ត្រឹមតែ​១៥​នាទី​គឺ​គ្រប់គ្រាន់​ហើយ​គ្រាន់​តែ​វាយ​ត្រា​និង​បោះត្រា​ហើយ​ស៉ី​ញ៉ែ​ភ្លាម​ហ្វេ​សប៊ុក​ខ្ញុំ​នៅ​ក្នុង​ដៃ​បង្ហោះ​ភ្លាម ហើយ​បញ្ជូន​ឲ្យ Fresh News លឿន​ជាង​គេ បើ​ឲ្យ​តាម​ទូរទស្សន៍ ទាល់តែ​ចាំ​ម៉ោង​ផ្សាយ​»​។​

​បើ​តាម​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ដែរ​ថា កាលពី​ពេល​ថ្មីៗ​នេះ​សម្តេច​ក៏​បាន​ដកតំណែង​មន្ត្រី​ជាន់ខ្ពស់ ជា​បណ្តើរៗ​ហើយ​ដោយសារ​តែ​មន្ត្រី​ទាំងនោះ​ធ្វើ​ខុស​នឹង​តួនាទី​ភារកិច្ច​របស់​ខ្លួន​។ ហេតុ​ដូច្នេះ​សូម​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ប្រយ័ត្នប្រយ៉ែង​បន្តិច​ក្នុង​ការបំពេញ​ការងា​ររបស់​ខ្លួន​ចៀសវាង​ឲ្យបាន​ពី​ការប្រើប្រាស់​អភិក្រម​ចុងក្រោយ​គឺ​ការវះកាត់​ចេញ​។​

​សូម​រំលឹក​ថា កាលពី​ពេល​ថ្មីៗ​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​២​រូប ដោយ​សម្ដេច​ដោយ​ចាត់ទុកថា ការដក​អភិបាលរង​ខេត្ត​ព្រះសីហនុ ទាំង​២​រូប​នេះ​គឺជា​ការ​យក​គ្រាប់​គ្រូ​ស និង​ខ្សាច់​ចេញពី​ស្បែកជើង ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​។ សម្តេច​តេជោក៏បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដើម្បី​ស៉ើបអង្កេត​សិក្សា​ក្នុង​ដកតំណែង​មេបញ្ជាការ​យោធា​ខេត្តព្រះសីហនុ នៅពេល​ខាងមុខ​នេះ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សាលដីកា​តុលាការ​កំពូល​កាលពី​ខែ​មករា​កន្លងទៅ បើសិនជា​រកឃើញថា មាន​កំហុស​មែន​នោះ​។​

​គួរ​បញ្ជាក់ដែរថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា តាម​សំណើ​ទូលថ្វាយ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ឲ្យ​លុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​បន្ទាន់​តែ​ម្តង បន្ទាប់​ពី​ធ្លាយ​វីដេអូ​មួយ ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥​នាក់​រូប ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ​។​

​ហើយ​លោក ស្រេង សុខា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ឯនោះ​វិញ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បើក​ការស៉ើបអង្កេត​ផង​ដែ​រ បន្ទាប់ពី​ត្រូវ​មហាជន​តាម​បណ្តាញ​សង្គម ចែកចាយ​បន្ត​គ្នា​ថា លោក​បាន​អួត​សម្ញែង​ខ្សែក្រវាត់​ពេជ្រ ខុសឆ្គង​ទៅ​នឹង​លក្ខន្តិកៈ​របស់​កងកម្លាំង​នគរបាលជាតិ និង​បាន​អួត​សម្ញែង​លុយ​មហាសាល ដែល​បង្គាប់​ជូន​ខាង​ស្រី ក្នុង​ពិធី​ភ្ជាប់ពាក្យ​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក និង​រថយន្ត​ឡិច​ស៉ី​ស ៥៧០ ដែល​មាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​អាមេរិក​ទៀត​ផង​៕

​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com