ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ រៀបចំ​កម្លាំង​ប្រចាំ​វេណ និង​ល្បាត ដើម្បី​ការពា​រសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​

កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ រៀបចំ​កម្លាំង​ប្រចាំ​វេណ និង​ល្បាត ដើម្បី​ការពា​រសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​

​មណ្ឌលគិរី ៖ ដើម្បី​ការពា​រសុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស ក្នុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និតីកាល​ទី​៦ នាពេល​ខាងមុខ​នេះ នា​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​រៀបចំ​កម្លាំង​ប្រចាំ​វេណ ដើម្បី​ការពា​រសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​មក​ទស្សនា​លំហែកាយ​នៅ​ទឹកដី​ដ៏​ស្រស់បំព្រង នៃ​ខេត្ត​មណ្ឌលគិរី ឱ្យ​មាន​ភាពកក់ក្តៅ និង​គ្មាន​ការភ័យក្លាច​។

​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ លោក​វរសេនីយ៍ឯក កាន់ ពេញ បានឱ្យដឹង​ទៀត​ថា ការរៀបចំ​កម្លាំង​ប្រចាំ​វេណ​នេះ គឺ​កម្លាំង​របស់លោក បែក​ចែកជា​ពីរ​វេណ ក្នុង​មួយ​វេណ​មាន​កម្លាំង​១៤​នាក់ ប្រចាំការ​២៤​ម៉ោង​/២៤​ម៉ោង ហើយ​ក្នុងនោះ​ដែរ កម្លាំង​នគរបាល ក៏​បាន​ដើរ​ល្បាត​នៅ​ចំណុច​សំខាន់ៗ ក្នុង​ក្រុង​សែន​មនោ​រម្យ ដើម្បី​ធ្វើ​យ៉ាងណា​ការពា​រសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ឱ្យបាន​ល្អ​ប្រសើរ​។

​ជាងនេះទៅទៀត លោក​អធិការ​នគរបាល​ក្រុង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ក្នុងករណី​មាន​បញ្ហា​ដែល​កើតឡើង​នៅ​មូលដ្ឋាន ដើម្បី​ឱ្យ​សមត្ថកិច្ច បាន​ចុះ​ទប់ស្កាត់ និង​ដោះស្រាយ​បាន​ទាន់ពេលវេលា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com