ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ បញ្ចប់​មុខតំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ ០២​រូប​ជា​ផ្លូវកា​រហើយ !!!

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ បញ្ចប់​មុខតំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ ០២​រូប​ជា​ផ្លូវកា​រហើយ !!!

ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​សុក្រ ១០​រោជ ខែ​មាឃ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០១​ខែ​មិនា​ឆ្នាំ​២០១៩

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ហើយ​នៅ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ ដោយសារ​អភិបាលរង​ខេត្ត​ទាំង​ពីរ​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​កន្លង​ទៅ​ដែល​ឈាន​ដល់​ការប្រើ​អំពើហិង្សា​មកលេី​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​យក​អនុក្រឹត្យ​នេះ ផ្សាយ​នៅលេ​ី​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ ដោយ​សរសេរថា (​ថ្ងៃនេះ​ខ្ញុំ​បង្ខំចិត្ត​អនុវត្តន៍​អភិក្រម​ទី​៥ គឺ​ការវះកាត់​)​ដោយ​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប​ចេញពី​តំណែង​ខ្ញុំ​ត្រូវតែ​យក​គ្រាប់​ក្រួស និង​ខ្សាច់​ចេញពី​ស្បែកជើង​ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខឹលខូច​ទៀត​ទេ ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួកគេ​ច្រើន​ហើយ​ដល់ពេលនេះ​ខ្លា​ក៏ត្រូវ​វាយ ពស់​ក៏ត្រូវ​វាយ កណ្តុរ​ក៏​ត្រូវ​វាយ រុយ​ក៏ត្រូវ​វាយ ឲ្យតែ​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រមាន​ដក​អភិបាលរង​ខេត្ត​ពីរ​រូប​នេះ និង​មេទ័ព​ខេត្ត​ព្រះសីហនុ​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​ដីធ្លី និង​ករណី​ហិង្សា​ប្រដាប់អាវុធ​ពេល​អនុវត្ត​សាលដីកា​តុលាការ ដើម្បី​យក​ដី​ពី​ប្រជាពលរដ្ឋ​។​

​មេទ័ព​ខេត្ត​ព្រះសីហនុ គឺ​លោក​ឧត្តមសេនីយ៍ទោ សាវិន វិបុល ពាក់ព័ន្ធ​ករណី​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ដើម្បី​រឹបអូស​ដី​ទំហំ​ជាង​៧០​ហិកតា ស្ថិត​នៅ​ចំណុច​ពយ​ម៉ាចូ​វ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រហូត​ដល់​ផ្ទុះ​អំពើហិង្សា​ប្រដាប់អាវុធ​។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​បញ្ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ចាត់ទុក​សកម្មភាព​បង្ក្រាប​ដោយ​ប្រដាប់អាវុធ មកលើ​ប្រជាពលរដ្ឋ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ខេត្ត យក​ដី​ពី​ពួក​គាត់​នៅក្នុង​ខេត្ត​ព្រះសីហនុ ឲ្យទៅ​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ និង​ភរិយា កាលពី​សប្តាហ៍​មុន​ថា ជា​ទិដ្ឋភាព​អាក្រក់ និង​ហួសហេតុ ធ្វើឲ្យប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​៕

​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com