ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​គណៈកម្មាធិការ​គ្រប់គ្រង​មជ្ឈមណ្ឌល​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច ដើម្បី​រក​ដំណោះស្រាយ​លើ​ករណី​ដីភ្នំ​ដោះ​ក្រមុំ​ដែល​ជា​ទី​ស​ក្ខារ​:​បូជា !!!

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​គណៈកម្មាធិការ​គ្រប់គ្រង​មជ្ឈមណ្ឌល​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច ដើម្បី​រក​ដំណោះស្រាយ​លើ​ករណី​ដីភ្នំ​ដោះ​ក្រមុំ​ដែល​ជា​ទី​ស​ក្ខារ​:​បូជា !!!

ខេត្ត​មណ្ឌលគិរី​

​ចេញផ្សាយ​ថ្ងៃ​សុក្រ ១០​រោជ ខែ​មាឃ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០១​ខែ​មិនា​ឆ្នាំ​២០១៩

​នា​ព្រឹក​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី ក្រោម​អធិតីភាព ឯកឧត្តម ស្វាយ ស​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​អង្គភាព​មន្ទី​រពាក់​ព័ន្ធនានា អាជ្ញា​ធម៌​ដែនដី និង​គណៈកម្មាធិការ​គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ ដើម្បី​រក​ដំណោះស្រាយ លើ​ករណី​ដីភ្នំ​ដោះ​ក្រមុំ ដែល​រង​ការទន្ទ្រាន​ពី​ជន​ខិត​ខូច​មួយចំនួន​កន្លងមក​។​

​ក្នុង​កិច្ចប្រជុំ​ដែល​ចំណាយ​ពេល​ជាង​៥​ម៉ោង រវាង​អាជ្ញាធរ​ខេត្ត​រួម​នឹង​ភាគី​ពាក់ព័ន្ឋ​នានា​បាន​រកឃើញដី​នៅ​ជាយ​ជើងភ្នំ​ដោះ​ក្រមុំ​ត្រូវបាន​គេ​ធ្វើ​របងព័​ទ្ឋយក​ជាកម្ម​សិទ្ឋ​ផ្ទាល់ខ្លួន​ទោះ​មាន​ការរារាំង​ពី​មន្ត្រី​មូលដ្ឋាន​ក៏​ដោយ​។ ឯកឧត្តម ស្វាយ  សំ​អ៊ាង  បាន​ថ្លែងថា ករណី​នេះ​ខេត្ត​តែងតែ​បាន​ប្រជុំ​រក​ដំណោះស្រាយ​ជាច្រើន​ដង​ហើយ នឹង​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់​។​

​រហូតមកដល់​ពេលនេះ ដី​ទាំងនោះ​ពិតជា​បាត់បង់​មែន តែ​ការបាត់បង់​នោះ​គឺ​អាជ្ញាធរ​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាក់ស្តែង​ហើយ​រីឯ​ដី​មួយចំនួន​ត្រូវបាន​រាជរដ្ឋាភិបាល​ចេញ ស ជ ណ កាត់​ទៅឲ្យ​អង្គភាព​ទឹកស្អាត​ដើម្បី​ប្រយោជន៏​ផ្គត់ផ្គង់​ដល់​ប្រជាជន​ក្នុងក្រុង​សែន​មនោរម្យ​ទាំងមូល​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​បន្តថា កាលពី​ឆ្នាំ​២០០៤ ពេល​ដែល​ភ្នំ​ដោះ​ក្រមុំ​ត្រូវ​បាន​ស្នើរ​សុំ​ដាក់​បញ្ជូល​ជា​តំបន់ មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ ដែល​មាន​ទំហំ​សរុប​១០១​ហិច​តា ។ តែ​ដោយ​ការ​ចន្លោះប្រហោង​ទំហំ​ផ្ទៃដី​មជ្ឈមណ្ឌល​ជនជាតិ​ឬ​ភ្នំ​ដោះ​ក្រមុំ​នេះ នៅសល់​ទំហំ​៩១​ហិត​តា នា​ឆ្នាំ​២០១២ នឹង​បន្ត​នៅសល់​ត្រឹម​៨៥​ហិត​តា​ក្នុង​ឆ្នាំ​២០១៩​នេះ​។​

​បើ​តាម​ការលើកឡើង​ក្នុង​កិច្ចប្រជុំ​ខាងលើ ផ្ទៃដី​ដែល​បាន​បាត់បង់​ភាគច្រើន​គឺ​បណ្តាល​មក​ពី​ការព័ទ្ឋ​យក​ពី​ប្រជាជន​ដែល​សង់​របង​លួច​ចូល​ដី​របស់​មជ្ឈមណ្ឌល​ជនជាតិ​នេះ​។​យោង​សម្តី​ផ្ទាល់​របស់​ប្រធាន​មន្ទីរ​ដែនដី នគរ​រូ​នីយកម្ម នឹង​សំណង់ លោក ម៉ៅ ចម្រើន បានឲ្យដឹងថា បន្ទាប់ពី​ធ្វើ​បច្ចុប្បន្នភាព​លើ​ទីតាំង​នោះ​ផ្ទាល់ ដីភ្នំ​ដោះ​ក្រមុំ​មាន​ផ្ទៃដី​៨៥​ហិច​តា នឹង​មាន​ព្រំ​ជុំវិញ​ប្រវែង​៤៥០០​ម៉ែត្រ ហើយ​មន្ទីរ​បាន​ស្នើរ​សុំ​គោល​ការឯកភាព​ពី​ថ្នាក់​ដឹកនាំ​ដើម្បី​កាត់​ខ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​កន្លងមក នឹង​បោះបង្គោល​ព្រំដី​ជាក់លាក់​ជៀសវាង​ការរំលោភ​នៅ​ថ្ងៃក្រោយ​។​

​ជា​ចុងក្រោយ​ឯកឧត្តម អភិបាលខេត្ត​បាន​បន្តថា ជាគោលការណ៍​រួម​អាជ្ញាធរ​ខេត្ត​រួម​គ្នា​បង្កេីត​គណកម្មកា​រដេី​ម្បី​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ដែល​កេ​ី​ត​មាន​រាំរៃមក​ហេ​ី​យ​នោះ​ដូចជា​:
– ដី​កប់ខ្មោច​ចំនួន​០៩​ថ្នូរ​ទំហំ​០១​ហិត​តា​នៅ​ភូមិ​ចំការ​តែ​
– ដីចំការ​ស្រល់​នៅ​ស្រុក​អូររាំង​។​
– ពិសេស​ដី​ភ្នំ​ដោះ​ក្រមុំ អោយបាន​ចប់​ឆាប់រហ័ស​បំផុត​ដោយ​មិន​អាច​ពន្យា​ពេល​តទៅទៀត​បាន​ទេ​ដេ​ី​ម្បី​ធ្វើ​របាយការណ៍​ជូនទៅ​ប្រមុខ​រាជរដ្ឋាភិបាល​។​

​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com