ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី !

នាយ​ឧត្តមសេនីយ៍ សៅ សុខា​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី !

ខេត្ត​រតនគិរី ៖
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ ១៤​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩

​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​មេខរ​ភូមិន្ទ និង​ជា​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​តែងតាំង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​។​

​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​មន្ត្រី​អាវុធ​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី     ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ស្នងការ អស់លោក​លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត នាយទាហាន​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្តខេ​ត្ត​ជាច្រើន​រូប​ផង​ដែរ ។​

​យោងតាម​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​លេខ​៤២៣.​ត​.​ត​០២១៩ ចុះ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៩  ស្តីពី​ការតែងតាំង​មុខងារ​នាយទាហាន         បានសម្រេច​តែង​មុខងារ​ជូន​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេ​បញ្ជារ​រង​និង​ជា​នាយសេនាធិការ​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​បច្ចុប្បន្ន​ជា​មេ​បញ្ជា​
​ការ​រដ្ឋា​ន​កង​រាជ​អាវុធ​ខេត្ត​រតនគិរី ។​

​ដោយ​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​: ”
http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com