ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​កសាង អាគារ​សេនាធិការដ្ឋាន​ថ្មី​របស់​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី !!!

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​កសាង អាគារ​សេនាធិការដ្ឋាន​ថ្មី​របស់​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី !!!

ខេត្ត​មណ្ឌលគិរី ៖

​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ ១៤​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​១៤​កើត ខែ​មាឃ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៨ ខែ​គុម្ភៈ ឆ្នាំ​២០១៩ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលាបេ​ី​កការដ្ឋាន​សាងសង់​អា​គា​រេ​សនាធិការដ្ឋាន​ថ្មី​នៅ​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​។​

​នាយ​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​ថ្លែង​ក្នុង​ពិធី​នេះ​ថា មេបញ្ជាការ​គ្រប់​ជាន់​ថ្នាក់​នៃ​កងរាជអាវុធហត្ថ​ត្រូវ​ធ្វើការ​ដឹកនាំ​គ្រប់គ្រង​បញ្ជា​កម្លាំង​ក្រោម​ឱវាទ​ឲ្យបាន​ល្អ ប្រសេ​ី​រ​ដើម្បី​ចូលរួម​ចំណែក និង​សហកា​រណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​នានា​ជា​ប្រចាំ​ថែរក្សា​ការពារ​សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម និង​ត្រូវ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​ពិសេស​បទ​ល្មេី​ស​ព្រៃឈេ​ី​អោយបាន​ជោគជ័យ​។

​នាយ​ឧត្តមសេនីយ៍​បាន​បន្ត​ទៀតថា ការដឹកនាំ​កងទ័ព​ត្រូវ​អប់រំ​ហ្វឹកហ្វឺន​កងទ័ព​ឲ្យមាន​សមត្ថភាព​គ្រប់គ្រាន់ មាន​អត្ត​ច​រឹក​ត្រឹមត្រូវ សីលធម៌​ស្អាតស្អំ យល់​ច្បាស់​អំពី​កាតព្វកិច្ច ភារកិច្ច​តួនាទី​ដោយ​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហ៊ាន​លះបង់​គ្រប់​កាលៈទេសៈ​ដែល​ជាតិ​ត្រូវការ​។​

​បន្ថែម​ពី​នេះ​ទៀត​ការកសាង​អង្គភាព​ត្រូវឲ្យមាន​ការរីកច​ម្រើ​ន​មាន​កន្លែង​ធ្វើការ​សមរម្យ​មាន​សណ្ដាប់ធ្នាប់ ការកសាង​អាគារ​អង្គភាព​ត្រូវមាន​រចនាបថ​ជា​ខ្មែរ​។ លោក​បន្ត​ថា​ការចិញ្ចឹម​ទ័ព​ត្រូវ​ថែរក្សា​សុខភាព ថែទាំ​គ្រឿង​បំពាក់ សំលៀក​បំពាក់​និង​មាន​កន្លែង​ស្នាក់នៅ​ត្រឹមត្រូវ និង​ត្រូវ​ថែទាំ​សម្បត្តិ​របស់​អង្គភាព​ឲ្យបាន​គង់វ​ង្ស​ល្អ​ជា​និច្ច​។

​នាយ​ឧត្តមសេនីយ៍បាន​រំលឹក​បន្ថែមថា ការដឹកនាំ​កងទ័ព​ត្រូវ​ធ្វើ​តាម​ពាក្យស្លោក (​កងទ័ព​ជា​កូនចៅ​ប្រជាជន ) ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​ប្រជាជន ពេល​មក​នៅ​ឲ្យ​ប្រជាជន​ស្រលាញ់ ពេល​ទៅ​អោយ​ប្រជាជន​នឹក  ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ អាជ្ញាធរ ជាមួយ​មហាជន និង​ជាមួយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ណ​។​

​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បានឲ្យ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:​ដឹងថា ការកសាង និង​ពិធិ​បញ្ចុះ​បឋមសិលា​សាងសង់​អា​គារ​សេនាធិការដ្ឋាន​ថ្មី​នេះ គឺ​មាន​ការណែនាំ និង​បញ្ជា​ដោយ​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​គោលបំណង​អោយ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី មាន​កន្លែង​ធ្វើ​ការត្រឹមត្រូវ​ដើម្បី​ឆ្លើយតប​ទៅតាម​សំណូមពរ និង​សេចក្តីត្រូវការ​ស្រប​តាម​ការ​វិវឌ្ឍន៍ និង​រីកចម្រើន​របស់​អង្គភាព​កងរាជអាវុធហត្ថ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល​បន្តទៀតថា អាគារ​ថ្មី​នេះ មាន​ទំហំ​បណ្ដោយ​ប្រវែង ៥៦ ម៉ែត្រ​និង ទទឹង ១១​ម៉ែត្រ និង​(​មាន​វេរ៉ងដា​) ទំហំ ៧​ម៉ែត្រ គុណ ៨ ម៉ែត្រ មាន​កំពស់​៣​ជាន់ រយះពេល​សាងសង់​ចំនួន​០២​ឆ្នាំ ដោយ​ចំណាយ​ថវិការ​សរុប​៦៥​ម៉ឺន​ដុល្លា​អា​មេ​រិច​។ ក្នុងនោះ​ថវិការ​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា ១០ ម៉ឺន​ដុល្លា រួម​និង​ថវិការ​របស់ ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី​០១​ម៉ឺន​ដុល្លា​ផងដែរ ៕

​ដោយ​គេហទំព័រ​” ខ្មែរ​អច្ឆរិយៈ ”
http//:www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com