ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ប្រជាពលរដ្ឋ​៤៤​គ្រួសារ បាន​ប្ដឹង​លោក តាន់ គឹម​រឹទ្ធ មាន​តួនាទី​ក្រុម​ប្រឹក្សា​ក្រុង​ប៉ោយប៉ែត​បាន​រំលោភ​យក​ដី​ផ្លូវ​ព្រមទាំង​បិទផ្លូវ មិន​អោយ​ពួកគាត់​ធ្វើដំណើរ​!!!

​ប្រជាពលរដ្ឋ​៤៤​គ្រួសារ បាន​ប្ដឹង​លោក តាន់ គឹម​រឹទ្ធ មាន​តួនាទី​ក្រុម​ប្រឹក្សា​ក្រុង​ប៉ោយប៉ែត​បាន​រំលោភ​យក​ដី​ផ្លូវ​ព្រមទាំង​បិទផ្លូវ មិន​អោយ​ពួកគាត់​ធ្វើដំណើរ​!!!

​ខេត្ត​បន្ទាយ​មានជ័យៈ ក្រុង​ប៉ោយប៉ែត​ ៖
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ ០៧​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៩

​នៅ​ថ្ងៃ​ចន្ទ័ទី​១១ ខែ​គុម្ភៈ ឆ្នាំ​២០១៩​នេះ​ប្រជាពលរដ្ឋ​៤៤​គ្រួសារ រស់នៅ​ក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​កើតទុក្ខ​មិន​សុខចិត្ដ​បាននាំគ្នា​ផ្ដិត​ស្នាម​មេដៃ​ប្ដឹង​លោក តាន់ គឹម​រឹទ្ធ មាន​តួនាទី​ជា​ក្រុម​ព្រឹក្សារ​ក្រុង​ប៉ោយ​ប៉ែត និង​ជា​នាយក​ក្រុមហ៊ុន​សំណង់ បុរី និង​ផ្ទះល្វែង ឈ្មោះ តា​រឹទ្ធ​អ៊ី​ន​វេសន៍​មែន និង​ក្រុមហ៊ុន សំរឹទ្ធ​ពៅ ដែល​បាន​បិទផ្លូវ​ដែល​ពួក​គាត់​ធ្លាប់ ប្រើប្រាស់​នៅ​លើ​ផ្លូវ​មួយ​ខ្សែរ​នេះ​ជិត​១០​ឆ្នាំ​កន្លងមកហើយ​។​

​ប្រជាពលរដ្ឋ​ទាំង​៤៤​គ្រួសារ​ដែល​បាន​នាំគ្នា​ផ្ដឹត​ស្នាម​មេដៃ​នៅ​លើ​ពាក្យបណ្ដឹង ប្ដឹង​លោក​តាំង​គឹម រឹ​ទ្ធ ជា​ក្រុម​ព្រឹក្សា​ក្រុង​ប៉ោយ​ប៉ែត ទៅ​សាលាក្រុង អោយ​លោក សាន ស៊ាន ហូរ អភិបាលក្រុង​ក្រុង​ប៉ោយប៉ែ​ត​ជួយ​រក​ដំណោះស្រាយ និង​ជួយ​រក​យុត្តិធម៌​ជួន​ដល់​ពួកគាត់​តាម​ផ្លូវ​ច្បាប់​ផង​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​អង្គភាព​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:​យេ​ី​ង​ដឹងថា​លោក តាន់ គឹម​រឹទ្ធ បាន​ត្រូវរ៉ូវ​គ្នា ជាមួយនិង​ក្រុមការងារ​វាស់វែង​ជា​លក្ខណៈ​ប្រពន្ធ ធ្វើ​បណ្ណ័កម្មសិទ្ធ ដែល​បាន​វាស់វែង​យក​ផ្លូវ ធ្វើ​ជា​កម្ម​សិទ្ធ​និង​បិទ​ផ្លូវ​មិនអោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បន្តរ​ទៅ​ទៀត ដែល​ពួកគាត់​បាន​ប្រើប្រាស់​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហេ​ី​យ​នោះ​។​

​ប្រជាពលរដ្ឋ​បន្ថែមទៀតថា លោក​តាន់​គឹម​រឹទ្ធ ជា​ក្រុម​ព្រឹក្សា​ក្រុង និង​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ មាន​ទាំង​ក្រុមហ៊ុន​បុរី​និង​ក្រុមហ៊ុន​ផ្ទះល្វែង នៅតែ​មាន​គំនិត​លោភលន់​ស្មោគ​រោគ បំពាន​យក​ដី​ផ្លូវ​ដែល​ពួក​គាត់​កំពុងតែ​ប្រើប្រាស់​សព្វថ្ងៃ​ដោយ​គ្មាន​ការអៀនខ្មាស់ អី​បន្តិច​សោះ នេះ​ក៍​ដោយសារតែ​ដី​មាន​តំលៃ​ហាងឆេង​ខ្ពស់​នា​បច្ចុប្បន្ននេះ​។​

​លោក​អនុ​ភូមិ​សាមគ្គី​មានជ័យ បានអោយដឹងថា ដី​នេះ​គឺជា​តំបន់​ជម្លោះ​ធ្ងន់ធ្ងរ​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​អស់​៥​នាក់​កាលពី​ឆ្នាំ​២០០៦​ក្រោយ​មក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​កាត់​ដី​នេះ​បែងចែក អោយ​ប្រជាពលរដ្ឋ​មួយ​ភាគ ហើយ​លោក តាន់​គឹម រឹ​ទ្ធ បាន​ទិញ​ដី​នេះ​មួយ​ភាគពី​ប្រជាពលរដ្ឋ​ហើយ​លោក​តាន់​គឺ​ម រឹ​ទ្ធ បាន​ធ្វើ​របង​បិទ​មួយ​លើក​រួចមកហើយ​នៅពេល​ទិញ​ដី​បាន ក្រោយ​មក​ប្រជាពលរដ្ឋ​អត់​មាន​ផ្លូវ​ធ្វើ​តំណើរ ក៍​បាន​ធ្វើ​សំណើរ​ទៅ​អាជ្ញាធរ​ក្រុង​សង្កាត់ កាល​ពី​លោក ង៉ោ ម៉េង​ជ្រួន នៅ​ជា​ចៅហ្វាយក្រុង​ប៉ោយប៉ែត និង​បាន​សម្រេច​ឯកភាព​បើកផ្លូវ​មួយ​ខ្សែរ​នេះ​ទុក​ជា​ផ្លូវ​សាធារណៈ​ឡើង​វិញ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ត្រូវ​លោក តាន់ គឹម​រឹទ្ធ ធ្វើការ​បិទផ្លូវ​សាជាថ្មី​។​

​លោក​តាន់ គឹម​រឹទ្ធ បាន​អោយ​ក្រុមការងារ​យើង​ដឹង​ថា ដី​នេះ​ប្រភេទ​ដើម​ជា​ដីចំការ ចែកដាច់​ពី​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ​និង​ដី​របស់​លោក បើ​ចឹង​ដី​របស់​គាត់​បាន​ធ្វើ​រប​ង​ឃាំង​ដូច​ដី​តាំង​គឹម​ហេង ចឹងដែ កាលនោះ លោក ង៉ោ ម៉េង​ជ្រួន នៅ​ជា​អភិបាលក្រុង​ប៉ោយប៉ែត ដោយ​លោក​បាន​ឃើញ​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ការលំបាក​ក្នុង​ការរំដោះ​ទឹកស្អុយ​និង​ការធ្វើ​តំណើរ​លោក​ក៍បាន​ទុក​ផ្លូវ​មួយ​ម៉ែត​កាយ​ទ្រូង​ដាក់លូ​រំដោះ​ទឹក​ស្អុយ​ព្រមទាំង​ទំលាយ​បេតុង​របង​អោយ​ពួកគាត់​ធ្វើ​ចរាចរណ៍​បាន និង​មិន​បាន​បិទផ្លូវ​ដូចដែល​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្ដឹង​លោក​នោះទេ​៕
​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com