ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រាស្ត្រ​ត្រេកអរ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អភិក្រម​ទី​៥ របស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​វះកាត់​លុបឈ្មោះ​ឧត្ដមសេនីយ៍ គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ចេញពី​ក្របខ័ណ្ឌ !!!

រាស្ត្រ​ត្រេកអរ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អភិក្រម​ទី​៥ របស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​វះកាត់​លុបឈ្មោះ​ឧត្ដមសេនីយ៍ គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ចេញពី​ក្របខ័ណ្ឌ !!!

ភ្នំពេញ ៖
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ ០៦​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩

​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការសម្រេច​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​លុបឈ្មោះ​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ការសម្រេច​នេះ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លើកឡើងថា នេះ​គឺជា​ការវះកាត់​ប្រកប​ដោយ​ការឈឺចាប់​ហើយ​នេះ​ជា​អភិក្រម​ទី​៥ (​គឺជា​ការវះកាត់​)​ដែល​សម្តេច​តេជោ បាន​ដាក់​ចេញ​សម្រាប់​ការ​កំណែទម្រង់​ស៊ីជម្រៅ​នៅក្នុង​សកម្មភាព​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។​

​ទន្ទឹម​នឹង​ការសម្រេច​មួយ​នេះ របស់​សម្ដេច​តេជោ ហ៊ុន សែន ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​Facebook​គ្រប់​ប្រទាប់វណ្ណៈ​មានការសាទ​រ​យ៉ាងខ្លាំង ហើយ​ពួកគេ​ចាត់ទុកថា នេះ​ជា​មេរៀន​មួយ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ពញ្ញាក់​ស្មា​រតី​ដល់​មន្ដ្រី​អ្នក​អនុវត្ត​ច្បាប់​ទាំងឡាយ​ដែល​កំពុង​តែ​កាន់​តំណែង​ណាមួយ​សម្រាប់​ប្រជាពលរដ្ឋ​នោះ​។​

​តាមរយៈ Comment ក្នុង Facebook របស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​បង្ហោះ​អំពី​ការ​លុបឈ្មោះ​លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​រ​អាវុធហត្ថ​ខេត្តរតនគិរី​នេះ គេ​សង្កេតឃើញថា មាន​ការបញ្ចេញ​មតិ​យ៉ាងច្រើន​ជា​បន្ដបន្ទាប់​ហើយ​មាន​មតិ​មួយចំនួន​ស្នើ​ឲ្យ​សម្ដេច​ពិនិត្យ​មើល​មន្ដ្រី​ខិលខូច​មួយចំនួន​ទៀត​ផង​ដែរ​។​

​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​បាទ​គាំទ្រ​សម្តេច​១០០% សូម​គោរព​ជូនពរ​សម្តេច សុខភាព​ល្អ​បរិបូរណ៍​នេះ​ជា​សក្ខីកម្ម និង​ការអនុវត្ត​ជាក់លាក់​សូម​គាំទ្រ​សម្តេច​បន្ត​វះកាត់​សាច់​មិនល្អ​ចេញ​បន្តទៀត ប្រជា​ពលរដ្ឋ​នឹង​គាំទ្រ​កំណែទម្រង់​ដ៏​ជាក់លាក់​នេះ​។​

​ប្រជារាស្ត្រ​បាន​លើកឡើង​ថា ក្នុងនាម​ជា​ប្រជា​ប្រជាពលរដ្ឋ​ខ្មែរ​កូនចៅ​របស់​សម្តេច សូម​គាំទ្រ​ចំណាត់ការ​របស់ សម្ដេច​ក្នុង​ការវះកាត់​ករណីនេះ ហើយ​ក៏​ស្នើសុំ​សម្តេច​បន្ត​វះកាត់​សាច់​ស្អុយ​បន្តទៀត បើសិន​ទុក​ខ្លាច​បង្ក​ទៅជា​ជំងឺមហារីក​រាលដាល​។​

​បន្ថែម​ពី​នេះ​ពួកគាត់​បាន​សរសេរថា (​ពិតជា​ចំណាត់ការ​ដែល​សុក្រិត្យ យុត្តិធម៌ និង​សម​ហេតុផល​ជា​ទីបំផុត ពិសេស​ចំពោះ​មន្ដ្រី​ដែល​គ្មាន​ក្រមសីលធម៌​មួយចំនួន (​តូច​) ដែល​ធ្វើ​អ្វី ឬ​និយាយ​អ្វី មិន​ដែល​សូម្បី​តែ​គិត​ពី​កិត្តិសព្ទ​ស្ថាប័ន និង​ប្រទេសជាតិ មិនតែប៉ុណ្ណោះ​យកឈ្មោះ​សម្តេច ជា​ល្បែង​កំសាន្ត​អួត​សប្បាយ​ថែមទៀត​គោរព​ជូន​ពរ​សម្តេច មាន​សុខភាព​ល្អ ដើម្បី​បន្ត​បេសកកម្ម​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

​ពួកគាត់​បាន​នាំ​សម្ដែង​ទៀតថា សូម​គោរព​អរគុណ​សម្តេច​ដែល​បាន​កាត់​សាច់​មិនបានការ​ចោល​ចេញពី​ក្របខ័ណ្ឌ​ដោយ​មិន​ទុក​រឺ​ផ្លាស់ប្ដូរ​ទៅ​ខេត្ត​ផ្សេង​បានឡេ​ី​យ ក្នុងនាម​ខ្ញុំ​ជា​ប្រជា​ពល​ទូទាំង​ប្រទេស​ត្រេកអរ​ខ្លាំងណាស់ និង​សូម​ជូនពរ​សម្តេច មាន​សុខភាព​ល្អ ជន្មាយុ​យឺនយូរ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍ​រីកចម្រើន និង​សន្តិភាព​។​

​សូមជម្រាបថា ការស្នើ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​លុបឈ្មោះ​លោក គឹម រស្មី ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់​ពី យប់​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លង លោក គឹម រស្មី នៅក្នុង​ពិធី​ខួបកំណើត​បាន​ប្រកាស​នៅ​លើ​វេទិកា ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥​នាក់​ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ​។​

​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com