ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សហរដ្ឋអាមេរិក និង កូន​នាគ​នុយក្លេអ៊ែរ​អាស៉ី គឺ កូរ៉េខាងជើង ជួប​គ្នា​ជា​លើក​ទី​២​នៅ​ប្រទេស​វៀតណាម​ថា​ហេតុអ្វី​បាន ជា​វៀតណាម សុខចិត្ត​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួប​កំពូល​រវាង លោក​ត្រាំ និង​លោក​គីម​?!!!

សហរដ្ឋអាមេរិក និង កូន​នាគ​នុយក្លេអ៊ែរ​អាស៉ី គឺ កូរ៉េខាងជើង ជួប​គ្នា​ជា​លើក​ទី​២​នៅ​ប្រទេស​វៀតណាម​ថា​ហេតុអ្វី​បាន ជា​វៀតណាម សុខចិត្ត​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួប​កំពូល​រវាង លោក​ត្រាំ និង​លោក​គីម​?!!!

រដ្ឌធានី​ហា​យណូយ
​ចេញផ្សាយ​ថ្ងៃ​សុក្រ ០៤​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ទិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ​កុម្ភៈ ឆ្នាំ ២០១៩
​ដោយ : លោក វង្ស ច័ន្ទ​សម័យ​

​គម្រោង​ជំនួប​កំពូល​លើក​ទី​២ រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​២៧ និង ២៨ កុម្ភៈ​ក្នុង​ប្រទេស​វៀតណាម​។ ព័ត៌មាន​មួយ​នេះ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ដោយ​លោក​ត្រាំ​នាឱកាស​ថ្លែង​សុន្ទ​កថា​ទៅកាន់​ប្រជាជាតិ​នា​ថ្ងៃ​អង្គារ ទី​០៥ កុម្ភៈ​។

​លោក​អ៊ូច ទែរ​ត្រេ (Hugues Tertrais) សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​បារាំង​ម្នាក់​ក្នុង​ទីក្រុង​ប៉ារីស​បាន​មើលឃើញ​ការ​ដែល​អាមេរិក​ជ្រើស​យក​វៀតណាម​ដើម្បី​រៀបចំ​ជំនួប​កំពូល​ត្រាំ គីម​ពេលនេះ​ជា​ជម្រើស​នយោបាយ​ព្រោះ​អាមេរិក​សំឡឹង​ឃើញ​វៀតណាម​ជា​សម្ព័ន្ធមិត្ត​ប្រឆាំង​ចិន​។​« ការ​បែរ​ងាក​របស់​សហរដ្ឋ​អាមេរិក​ទៅ​រក​វៀតណាម​ទទួលបាន​ជោគជ័យ ហើយ​វៀតណាម​ពិតជា​យល់​មិន​ច្រឡំ​ទេ​ថា ខ្លួន​នឹង​អាច​ពឹងពាក់​សហរដ្ឋអាមេរិក​ឲ្យជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​។ ប្រទេស​វៀតណាម និង​ប្រទេស​កូរ៉េ​ធ្លាប់មាន​ប្រវត្តិ​យូរលង់​ជាមួយ​ចិន​។ វៀតណាម និង​កូរ៉េ​ជា​ប្រទេស​ពីរ​ដែល​ធ្លាប់​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន ហើយ​ចិន​ពិតជា​មិន​អាច​បំភ្លេច​បាន​ឡើយ​។​

​វៀតណាម និង​កូរ៉េ​បាន​ស្ថិតក្រោម​ឥទ្ធិពល​របស់​ចិន​យ៉ាងយូរ តែ​តាំងពី​ពេលនោះ​មក អ្វីៗ​បាន​ប្រែប្រួល​អស់ហើយ​។ បន្ទាប់មក​គេ​អាចនិយាយបាន​ថា វៀតណាម និង​កូរ៉េ​មាន​ប្រវត្តិ​សង្គ្រាម​ស្រដៀង​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋអាមេរិក​។ សង្គ្រាម​វៀតណាម​រវាង​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង តែ​បាន​បិទ​បញ្ចប់​រួម​ជា​វៀតណាម​តែ​មួយ​។ ចំណែក​សង្គ្រាម​កូរ៉េ​ក៏​ជា​សង្គ្រាម​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង តែ​បាន​បិទ​បញ្ចប់​ជាមួយនឹង​ការ​ពុះ​ចែក​កូរ៉េ​ជា​ពីរ​មក​ដល់​សព្វថ្ងៃ​។​ដូច្នេះ​ខ្ញុំ​យល់ឃើញថា កូរ៉េខាងជើង​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​រំកិល​រក​វៀតណាម​តែ​នៅក្នុង​ករណី​ណា​ដែល​កូរ៉េខាងជើង​ស្វែងរក​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការបើកចំហ​សេដ្ឋកិច្ច​ជា​មួយ​អាស៊ី និង​ជាមួយ​ពិភពលោក​។ ខ្ញុំ​មិនដឹងថា តើ​វៀតណាម​អាច​ជា​គំរូ​សម្រាប់​កូរ៉េខាងជើង​ឬ​អត់​ទេ តែ​បទពិសោធន៍​របស់​វៀត​ណា​ម​អាចជា​គំនិត​មួយ​សម្រាប់​កូរ៉េខាងជើង »៕

​ដោយ​: គេហទំព័រ ខ្មែរ​អច្ឆរិយ​:http://www.khpress.net

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com