ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បង្ក្រាប​ករណី​រត់ពន្ធ​គ្រឿង​ញៀន​!!!

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បង្ក្រាប​ករណី​រត់ពន្ធ​គ្រឿង​ញៀន​!!!

ខេត្តសៀមរាប ៖
​ចេញផ្សាយ​ថ្ងៃ​ពុធ ២​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង ថ្ងៃទី ០៦ ខែ​កុម្ភៈ​ឆ្ឆ្នាំ​២០១៩

​នៅវេលា​ម៉ោង​៩.៥៥​នាទី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​សហកា​រ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ផ្អាក​ការធ្វើដំណើរ​ចេញពី​ប្រទេស​កម្ពុជា​របស់​ជនជាតិ​រ៉ូ​មោនី​ម្នាក់​ដោយ​សង្ស័យ​រត់ព​ន្ធ​គ្រឿងញៀន ជនជាតិ​រ៉ូ​មោនី​នេះ មានឈ្មោះ OLARU NARCIS-MANUEL ដែល​ត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន តាម​ជើងហោះហើរ​លេខ KA-249 (REP-HKG)​។​

​ក្នុងករណី​សង្ស័យ​រត់ពន្ធ​គ្រឿង​ញៀន​ដោយយោង​តាម​ការត្រួតពិនិត្យ​និង​ធ្វើតេស្តិ៍​បឋម​ជាមួយ​កងកម្លាំង​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ រកឃើញ​សារធាតុ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន ដែល​សាមីខ្លួន​បាន​ដាក់​ក្នុង​កញ្ចប់​ថង់ប្លាស្ទីក​រាង​សំប៉ែត​០៤​ជ្រុង​ចំនួន​០៤​បន្ទះ​លាក់ទុក​ក្នុង​បាត​កាបូបស្ពាយ​ខ្នង​ចំនួន​០៤​បន្ទះ​ផ្សេង​ង​គ្នា​ដែល​ជា​ប្រភេទ​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ដែល​មាន​ទម្ងន់ ៥.០២០​ក្រាម​ដោយ​ក្នុងនោះ​

– កញ្ចប់​ទី​១   មាន​១.២១០​ក្រាម​
– កញ្ចប់​ទី​២   មាន​១.៣៥០​ក្រាម​
– កញ្ចប់​ទី​៣   មាន​១.២១០​ក្រាម
– កញ្ចប់​ទី​៤    មាន​១.២៥០​ក្រាម​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​ប្រគល់​ជូន​កម្លាំង​ស្នងការដ្ឋាន​នគ​របា​ខេត្ត​សៀមរាប​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:
http:// www.khpress.net

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com