ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នៅក្រោម​ការដឹកនាំ​របស់​ខ្ញុំ​គឺ​ដាច់ខាត​មិន​ឲ្យ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​សារ​ជា​ថ្មី​ឡើយ !!!

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នៅក្រោម​ការដឹកនាំ​របស់​ខ្ញុំ​គឺ​ដាច់ខាត​មិន​ឲ្យ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​សារ​ជា​ថ្មី​ឡើយ !!!

រាជធានី​ភ្នំពេញ ៖
​ចេញផ្សាយ​ថ្ងៃ​ពុធ ០២​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៩

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​បាន​គូសប​ញ្ជាក់​នៅលើ Facebook ថា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ធ្វើការ​ប្តេជ្ញាចិត្ត​ជា​ថ្មី​ក្នុង​ការធានា​រក្សា​ឲ្យបាន​នូវ​សុខ​សន្តិភាព​ដែល​កំពុង​គ្រប់​ដណ្តប់​ទូទាំង​ផ្ទៃ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ដោយ​មិន​អនុញ្ញាត​ឲ្យ​សង្គ្រាម​វិនា​សកម្ម​បំផ្លាញ​ប្រទេស​បំផ្លាញ​ក្តី​សុខ​ប្រជាពលរដ្ឋ​កើតមាន​ជា​ថ្មី​នោះឡើយ​។​

​ទម្រាំ​យើង​មាន​ឱកាស​បាន​អភិវឌ្ឍ​រហូត​មាន​កំណើន​សេដ្ឋកិច្ច​រឹង​មាំ​ល្អ និង​មាន​សន្តិសុខ សង្គម​ល្អ​ព្រមទាំង​មាន​ការទាក់ទាញ​វិនិយោគទុន និង​ទេសចរណ៍​បរទេស​កាន់​តែ​ច្រើន គឺ​យើង​បាន​ខិតខំ​ប្រឹងប្រែង​និង​ធ្វើ​ពលី​កម្ម​ខ្លាំងណាស់ ហើយ​ក៏​គ្មាន​នរណា​ប្រឹង​ជំនួស យើង​ទេ បើ​យើង​មិន​ប្រឹង​ដោយ​ខ្លួនឯង​។​

​សម្តេច​តេជោ​បន្តថា ច្បាស់​ណាស់​កាលណា​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មាន​ឱកាស​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ការរីកចម្រើន​នៃ​ប្រទេសជាតិ​កាន់តែ​ច្រើនឡើង​ផងដែរ​។ នៅក្រោម​ការដឹកនាំ​របស់ខ្ញុំ គឺ​ដាច់ខាត​មិន​អោយ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​សារ​ជា​ថ្មី​ឡើយ ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កត់សម្គាល់​ផងដែរ​ថា ម្លប់​នៃ​សុខ​សន្តិភាព​នៅ​កម្ពុជា បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់សែស្រឡាយ​ចិន បាន​ជួបជុំ​ក្រុមគ្រួសារ និង​ដើរ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​ជនជាតិ​ចិន​នេះ​។​

​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com