ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​មហា​យក្ស​បារាំង​បាន​ប្រកាស​ទទួលស្គាល់ លោក ហ័ន ហ្កាយ ដូ ដែល​ជា​មេ​បក្ស​ប្រឆាំង​ជា​ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​ហើយ​បាន​អំពាវនាវ​អោយ លោក ហ្កាយ ដូ រៀបចំ​បោះឆ្នោត​សារជាថ្មី​!

​មហា​យក្ស​បារាំង​បាន​ប្រកាស​ទទួលស្គាល់ លោក ហ័ន ហ្កាយ ដូ ដែល​ជា​មេ​បក្ស​ប្រឆាំង​ជា​ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​ហើយ​បាន​អំពាវនាវ​អោយ លោក ហ្កាយ ដូ រៀបចំ​បោះឆ្នោត​សារជាថ្មី​!

ចេញផ្សាយ​ថ្ងៃ​អង្គារ ១​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៩
​ដោយ :​លោក  វង្ស ចាន់​សម័យ​
​រដ្ឌធានី​ប៉ារីស ៖
​នៅ​ថ្ងៃ​ចន្ទ័ ទី​០៤ កុម្ភៈ​ឆ្នាំ​២០១៩​ម្សិលមិញ​ប្រទេស​បារាំង​តាម​រយៈ​ប្រមុខ​ការទូត​លោក​ហ្សង់ អ៊ី​វឡឺ​ឌ្រី​យ៉ង់ (Jean-Yves Le Drian) បាន​ប្រកាស​ទទួលស្គាល់​លោក​ហ័ន ហ្កាយ​ដូ​ជា​ប្រធានាធិបតីស្តីទី​វ៉េណេស៊ុយ​អេ​ឡា និង​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការរៀបចំ​បោះឆ្នោត​ប្រធានាធិបតី​។ ជំហរ​ជា​ផ្លូវការ​របស់​ទីក្រុង​ប៉ារីស​បាន​ធ្វើឡើង​ក្រោយ​ពី​លោក​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡានី​កូ​ឡា ម៉ា​ឌូ​រ៉ូ​បាន​ច្រានចោល​ឱសានវាទ​របស់​សហភាព​អឺរ៉ុប​ដែល​ទុក​ពេល​ឲ្យ​លោក​ត្រឹម​យប់​ថ្ងៃអាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ច័ន្ទ ទី​០៤ កុម្ភៈ​ដើម្បី​ប្រកាស​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ឡើងវិញ​។ បន្ទាប់​ពី​បារាំង​អេ​ស្ប៉​ញា អង់គ្លេស និង​ស៊ុយអែត​ក៏​បាន​ប្រកាស​ជំហរ​គាំទ្រ​លោក​ហ្កាយ​ដូ​ដែរ​។​

​លោក​ហ្សង់ អ៊ី​វឡឺ​ឌ្រី​យ៉ង់​បានបញ្ជាក់​ថា ជំហរ​របស់​បារាំង​ក៏​ដូចជា​បណ្តា​ប្រទេស​មួយចំនួន​ដែល​ចង់​ឲ្យ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ឡើង​វិញ​មិនមែន​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​វ៉េណេស៊ុយ​អេ​ឡាទេ​តែ​មាន​គោលដៅ​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​។ តាម​ប្រមុខ​ការទូត​បារាំង​ដដែល​ពលរដ្ឋ​វ៉េណេស៊ុយ​អេ​ឡា​បាន​នាំគ្នា​ធ្វើ​បាតុកម្ម និង​ចង់​បាន​ការផ្លាស់ប្តូរ​។​

​គេ​ត្រូវ​ហ៊ាន​ទទួលស្គាល់​ថា​សព្វថ្ងៃនេះ វ៉េណេស៊ុយ​អេ​ឡា​ជាប្រទេស​ដែល​កំពុង​មាន​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ត្រដរខ្យល់​។ មាន​ជនភៀសខ្លួន​យ៉ាង​ច្រើន​សម្បើម មានការ​គាបសង្កត់​និង​មាន​អត្រា​អតិផរណា​ខ្ពស់​។ នៅ​ម្ខាង​ទៀត គេ​ឃើញ​ពលរដ្ឋ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ពលរដ្ឋ​ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ​ហើយ​គេ​ត្រូវ​ចៀសវាង​កុំឲ្យ​កើត​មាន​សង្គ្រាម​ស៊ីវិល​និង​ការប៉ះទង្គិច​គ្នា​។​បន្ទាប់មក​គេ​ឃើញ​មាន​ប្រធានាធិបតី​ម្នាក់​គឺ​លោក​នី​កូឡា ម៉ា​ឌូ​រ៉ូ​ដែល​ការបោះឆ្នោត​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨​បាន​ទទួល​រង​ការប្រឆាំង​យ៉ាង​ខ្លាំង​នៅក្នុង​ស្រុក និង​នៅ​បរទេស​ដោយ​មាន​ប្រទេស​សមាជិក​អឺរ៉ុប​ផង​។ បន្ទាប់មកទៀត គេ​ឃើញ​មាន​ប្រធាន​រដ្ឋសភា​ម្នាក់​គឺ​លោក​ហ័ន ហ្កាយ​ដូ​ដែល​ការបោះឆ្នោត​ក្នុង​ឆ្នាំ ២០១៥ មិន​បាន​ទទួល​រង​ការប្រឆាំង​ទេ​។​

​តែ​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​បែរ​ជា​យល់ឃើញល់​ឃើញថា វា​ចាំបាច់​ដែល​ត្រូវ​រៀបចំ​បោះឆ្នោត​សភា​ឡើងវិញ​ទៅវិញ​។ តាមពិតទៅ គឺ​ការបោះឆ្នោត​ប្រធានាធិបតី​របស់​គាត់​ទេ​តើ​ដែល​គ្រប់​គ្នា​ប្រឆាំង និង​ដែល​ត្រូវ​រៀបចំ​បោះឆ្នោត​ឡើងវិញ​។ វា​ហាក់​គ្មាន​អ្វី​ស្រពិចស្រពិល​ទៀត​ឡើយ​ដែល​គ្រប់គ្នា រួម​ទាំង​ប្រទេស​អឺរ៉ុប​ទាំងអស់​ផង​បាន​យល់ឃើញថា វា​ចាំបាច់​ដែល​ត្រូវ​ដោះស្រាយ​វិបត្តិ​មួយ​នេះ​តាមរយៈ​ការបោះឆ្នោត​សេរី យុត្តិធម៌ និង​តម្លាភាព គឺ​បោះឆ្នោត​ប្រធានាធិបតី ព្រោះ​វ៉េណេស៊ុយ​អេ​ឡា​ជា​ប្រទេស​ប្រកាន់​យក​របប​ប្រធានាធិបតី​។​នេះ​ហើយ​ជា​ដំណោះស្រាយ​ដែល​យើង​បាន​ស្នើឡើង ហើយ​ចាប់ពី​ពេលនេះ​តទៅ យើង​នឹង​ផ្តើម​គិតគូ​រលើ​វិធានការ​ចាំបាច់​មួយ​ចំនួន​តប​នឹង​ការបដិសេធ​របស់លោក​ម៉ា​ឌូ​រ៉ូ​ដើម្បី​ធ្វើយ៉ាងណា ឲ្យ​វិបត្តិ​វ៉េណេស៊ុយ​អេ​ឡា​អាច​ដោះស្រាយ​ដោយ​សន្តិវិធី និង​ក្នុង​ភាព​ស្ងប់​បំផុត ៕

​ដោ​យះ គេហទំព័រ ខ្មែរ​អច្ឆរិយៈ​
http://www.khpress.net

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com