ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

យុវជន​ភេទ​ទី​៣​រហស្សនាម យិន ហេង ហៅ «​ចំប៉ី​ខ្មៅ​» ដែល​ល្បី​ក្នុង Facebook ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ខណ្ឌ​ដូនពេញ​ពាក់ព័ន្ធ​ការប្រមាថ​ជាតិ​សាសន៍​ខ្មែរ !!!

យុវជន​ភេទ​ទី​៣​រហស្សនាម  យិន ហេង ហៅ «​ចំប៉ី​ខ្មៅ​» ដែល​ល្បី​ក្នុង Facebook ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ខណ្ឌ​ដូនពេញ​ពាក់ព័ន្ធ​ការប្រមាថ​ជាតិ​សាសន៍​ខ្មែរ !!!

ចេញផ្សាយ​ថ្ងៃ​អង្គារ ០១ កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥​ខែ​កុម្ភះ​ឆ្នាំ​២០១៩
​ភ្នំពេញ ៖
​យុវជន​ដែល​ជា​ភេទ​ទី​៣ ដែល​ល្បី​ក្នុង​បណ្ដាញ​សង្គម Facebook ឈ្មោះ  យិន ហេង ហៅ «​ចំប៉ី​ខ្មៅ​» ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​នៅ​ខណ្ឌ​ដូនពេញ​នា​ល្ងាច​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ដោយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សហការណ៍​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:​ឲ្យដឹង​នៅ​មុន​នេះ​បន្ដិច​នា​យប់​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា​ការចាប់ខ្លួន​យុវជន​ភេទ​ទី​៣​រូបនេះ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍​ប្រធាននា​យក​ដ្ឋា​ន បានបញ្ជាក់​ថា ក្រោយ​ទទួលបាន​បទបញ្ជា កម្លាំង​នគរបាល​ជំនាញ​បាន​សហការ​គ្នា​ស្រាវជ្រាវ និង​ឈាន​ដល់​ការឃាត់ខ្លួន​ជាក់ស្ដែង​តែម្ដង យុវជន​ឈ្មោះ យិន ហេង ជា​មនុស្ស​ភេទ​ទី​៣ រហ័ស​នាម «​ចំប៉ី​ខ្មៅ​» កើត​នៅ​ឆ្នាំ​១៩៩៦ ដែល​បាន​ធ្វើការ​បង្ហោះ ជា​សាធារណៈ​ដោយបាន​ជេរប្រមាថ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ក្នុងន័យ​មើលងាយមើលថោក សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។​

​លោក​ឧត្តមសេនីយ៍ ជា ពៅ បានឲ្យដឹងថា ក្រោយ​ឃាត់ខ្លួន​ពេលនេះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នាយកដ្ឋាន ប្រគល់​ជូន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ជា​ម្ចាស់​ករណី ដើម្បី​បន្ដ​សួរនាំ និង​ចាត់ការ​នីតិវិធី​ច្បាប់​ជា​ធរមាន នៅ​អ្វីដែល​បាន​ប្រព្រឹត្ត​។​

​សូមជម្រាបថា ការឈាន​ទៅ​ដល់​ការឃាត់ខ្លួន​នេះ បន្ទាប់​ពី​យុវជន យិន ហេង ដែល​មាន​គណនី Facebook ឈ្មោះ «​ចំប៉ី​ខ្មៅ​» បានបង្ហាញ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម នៅ​ខាង​មុខ​ព្រះបរមរាជវាំង ដោយ​ប្រើប្រាស់​នូវ​ពាក្យពេចន៍​ធ្ងន់ៗ ដោយ​ប្រមាថ​ទៅ​ដល់​ជាតិ​សាសន៍​ខ្មែរ​។ វីដេអូ​នោះ បាន​ធ្វើឲ្យ​មាន​ការ​ខឹងសម្បា​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស និង​ថ្កោលទោស​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ចំពោះ​បុគ្គល​ភេទ​ទី​៣​នេះ​ផង​ដែរ ៕
​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com