ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ភ្នាក់ងារ​កាសែត​បាត់ដំបង​ប៉ុស្តិ៍ ម្នាក់​ត្រូវបាន​ក្រុម​ជនដៃដល់​ស្ទាក់​វាយ​នៅតាម​ផ្លូវ​ខណៈដែល​ត្រឡប់មក​ពី​រាំ​ធុងបាស់​មក​ផ្ទះ​វិញ​បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ហើយ​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​!!!

​ភ្នាក់ងារ​កាសែត​បាត់ដំបង​ប៉ុស្តិ៍ ម្នាក់​ត្រូវបាន​ក្រុម​ជនដៃដល់​ស្ទាក់​វាយ​នៅតាម​ផ្លូវ​ខណៈដែល​ត្រឡប់មក​ពី​រាំ​ធុងបាស់​មក​ផ្ទះ​វិញ​បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ហើយ​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​!!!

ខេត្ត​ក្រចេះ ៖
​ចេញផ្សាយ​១៥​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩
​ហេតុ​ត​ការណ៍​នេះ​បានកេី​ត​ឡេីង​នៅវេលា​ម៉ោង​០០​និង​១០​នាទី​ថ្ងៃ​ទី​០៣ ខែ​កុម្ភ​ឆ្នាំ​២០១៩​ឈានចូល​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ត្រង់​ចំ​ណុ​ផ្លូវកែង​៨៨ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ ស៊ន សិទ្ធី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ស្នាក់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្ត​ក្រចេះ មុខរបរ​ភ្នាក់ងារ​ព័ត៌មាន​អង្គភាព​គេហ​ទំ​ពរ័​(​បាត់ដំបង​ប៉ុស្តិ៍​)​។​

​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា​០៣​នាក់​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​រាំលេង​ធុងបាស់​នៅ​ចំណុច​គីឡូ​៩០ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ពេល​ត្រឡប់មក​ផ្ទះ​វិញ​ពួក​គេ​បាន​ជិះ​ម៉ូតូ ឌុប​គ្នា​០៣​នាក់​មាន​ឈ្មោះ នី ធី​រ៉ា ជា​អ្នកបើកបរ​ម៉ូតូ និង​ឈ្មោះ ប៉ែ នៅ​កណ្ដាល ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ន សិទ្ធី ជិះ​នៅ​ពី​ក្រោយ​គេ​។ លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​លេចមុខ​ក្រុម​ជនដៃដល់​មួយក្រុម ស្ទាក់​ចាំ​វាយ​ហើយ​យក​ដុំថ្ម​មក​គុប​ទៅលើ​ជនរងគ្រោះ​ចំ​ក្បាល​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​រួច​ក៏​នាំគ្នា​ព្រួត​វាយ​រហូត​ដល់​ស្លាប់​នៅ​កន្លែង​តែ​ម្ដង​។​ក្រោយ​កើតហេតុ​ក្រុម​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់​ស្រម៉ោ​លអស់​ភ្លាមៗ​ដែរ​។​

​ខណៈពេល​នោះ គេ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅ​ចិញ្ចើម​ផ្លូវ​ជាប់​គម្ពោត​ព្រៃ​ក្បែរ​នោះ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ប្រគល់​សាកសព​ឱ្យ​សាចញ្ញាតិ​និង​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ស្និទ​ជាមួយ​សាកសព​បាប​បង្ហើប​ឲ្យដឹងថា ការស្លាប់​របស់​ភ្នាក់ងារ​កាសែត​ខាងលើ​ប្រហែលជា​មាន​អាថ​កំបាំង​ក្នុង​បញ្ហា​បទល្មើស​ព្រៃឈើ សូម​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ករណី​នេះ​ឲ្យបាន​ម៉ត់ច​ត់​ផងដេី​ម្បី​វែកមុខ​ជនដៃដល់​យក​មក​ផ្ដន្ទាទោស​ផង​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុងតែ​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕
​ដោយ​គេហទំព័រ ខ្មែរ​អច្ឆរិយៈ​(http://www.khpress.net)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com