ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក ត្រាំ អាច​ជួប​លោក ស៊ី ជិន​ពីង នៅ​វៀតណាម​ចុងខែ​នេះ​ចំពេល​ប្រហាក់ប្រហែល​គ្នា​ដែល​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​ជា​មួយ លោក គីម ជុង​អ៊ុន នឹង​ប្រព្រឹត្តទៅ​!!!

លោក ត្រាំ អាច​ជួប​លោក ស៊ី ជិន​ពីង នៅ​វៀតណាម​ចុងខែ​នេះ​ចំពេល​ប្រហាក់ប្រហែល​គ្នា​ដែល​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​ជា​មួយ លោក គីម ជុង​អ៊ុន នឹង​ប្រព្រឹត្តទៅ​!!!

ចេញផ្សាយ​ថ្ងៃ​អាទិត្យ​១៤​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩
​ប៉េកាំង ៖
​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ចិន South China Morning Post នា​ថ្ងៃ​អាទិត្យ​នេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង លោក ស៊ី ជីន​ពីង កំពុង​ពិចារណ​ជួប​មុខ​គ្នា​នៅ​ឯ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែ​កុម្ភៈ​នេះ​។​

​លោក ត្រាំ និង ស៊ី អាច​នឹង​ជួប​គ្នា​នៅ​ទីក្រុង​ណា​ដាង ជា​ទី​ដែល​មេដឹកនាំ​កំពូល​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ត្រូវ​គេ​រំពឹងថា​នឹង​បន្ត​ពុះពារ​ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​តានតឹង​។ ដំណឹង​ពាក់ព័ន្ធ​នឹង​គម្រោង​ជួប​មុខ​គ្នា​នេះ​ត្រូវបាន​លើកឡើង​ដោយ លោក ត្រាំ នៅពេល​ប្រតិភូ​នៃ​មន្ត្រី​ចិន​បាន​ទៅ​ទស្សនកិច្ច​នៅ​វ៉ាស៊ីនតោន​ក្នុង​សប្តាហ៍​នេះ​។ លោក​បាន​បញ្ជាក់ថា លោក​ទន្ទឹង​រង់ចាំ​ជួប​មុខ​លោក ស៊ី ម្តង​ជា​ពីរ​ទៀត​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​

​គួរ​ជម្រាប​ថា ជាមួយគ្នា​នេះ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​ជា​លើក​ទី​ពីរ រវាង លោក ដូ​ណា​ល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ផងដែរ នៅ​អំឡុង​ចុង​ខែ​កុម្ភៈ​នេះ​។ លោក ត្រាំ បាន​បង្ហើប​ប្រាប់ថា លោក​នឹង​ប្រកាស​ពី​កាលបរិច្ឆេទ​និង​ទីតាំង​ជាក់លាក់​នៃ​ជំនួប​កំពូល​នេះ នៅ​ដើម​សប្តាហ៍​ក្រោយ ទំនង​ជា​ក្នុងអំឡុង​ការ​ថ្លែង​សារជាតិ​របស់​លោក ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ កន្លងមកនេះ មាន​ការសន្និដ្ឋាន​ជុំវិញ​ទីតាំង​សម្រាប់​កិច្ចប្រជុំ ត្រាំ​-​គីម លើក​ទី​ពីរ​រួចស្រេច​ទៅហើយ ដោយ​ក្នុង​នោះ​រួមមាន​ទាំង​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ដា​ណា​ង របស់​វៀតណាម​ផងដែរ​៕
​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com