ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រសួង​បរិស្ថាន​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ​មន្ត្រី​ឧទ្យានុ​រក្សតាម​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ស្រែព​ក !!!

ក្រសួង​បរិស្ថាន​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ​មន្ត្រី​ឧទ្យានុ​រក្សតាម​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ស្រែព​ក !!!

ខេត្ត​មណ្ឌលគិរី ៖
​ចេញផ្សាយ​សៅរ៍ ១៣​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៩
​ឯកឧត្តម សូ ខន​ឬ​ទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួង បរិស្ថាន​រួម​ដំណើរ​ដោយ​ឯកឧត្តម រ័ត្ន វិរៈ និង​ឯកឧត្តម សេន ណា​ស៊ី អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​សុក្រ ១២​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ដឹកនាំ​ក្រុម​ការងារ​ក្រសួង​បរិស្ថាន​ចុះ​សំណេះសំណាល​និង​សាកសួរ​សុខទុក្ខ​មន្ត្រី​ឧទ្យានុ​រ​ក្ស​នៅតាម​ស្នាក់ការ​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដល់​បងប្អូន​មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​រួមសហការណ៍​ទាំងអ​ស់ ដែល​បាននិងកំពុង​បំពេញ​ភារកិច្ច​ដើរល្បាត ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី រួម​ទាំង​ការជំរុញ​និង​លើកទឹកចិត្ត​ដល់​បងប្អូន​ទាំងអស់ ជាពិសេស​ការរក្សា​នូវ​សាមគ្គីភាព និង​ភាតរភាព ប្រៀប​ដូច​ពាក្យស្លោក​មួយ​ឃ្លា​ពោលថា «​នៅ​ផ្ទះ​ម្ដាយ​ទីទៃ ទៅ​ព្រៃ​ម្ដាយ​តែ​មួយ​»​។

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ រួម​ទាំង​ក្រុម​ការងារ បាន​ចូលរួម​ពិសា​បាយ​សាមគ្គី​ជាមួយនឹង​បងប្អូន​មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​រួមសហការណ៍​ទាំងអ​ស់​គ្នា​ក្នុង​បរិយាកាស​យ៉ាង​ស្និទ្ធស្នាល​បំផុត​ដោយ​ក្ដី​រីករាយ និង​គោរព​ស្រឡាញ់​។​
​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:(http://www.khpress.net)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com