ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម ស្វាយ សំ​អ៊ាង ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ករណី​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ចំនួ​០១​នាក់​រង​របួស​កាលពី​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ !!!

ឯកឧត្ដម ស្វាយ សំ​អ៊ាង ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ករណី​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ចំនួ​០១​នាក់​រង​របួស​កាលពី​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ !!!

ខេត្ត​មណ្ឌលគិរី ៖
​ចេញផ្សាយ​សុក្រ​១២​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ដោយផ្ទាល់​ករណី​ខ្មាន់កាំភ្លើង​ប្រដាប់​ដោយ​អាវុធ​អាកា​បាញ់រះ​មកលើ​ក្រុម​អនុវត្ត​ច្បាប់​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ហើយ​បាន​បណ្ដាល​ឲ្យ​មន្ត្រី​ឧទ្យានុ​រក្សចំនួន​០១​នាក់​រងរបួស​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ​។​

​ឯកឧត្ដម បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង នៅ​គ្រា​ដែល​ឯកឧត្តម​មាន​ភារកិច្ច​ចូលរួម​កិច្ចប្រជុំ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ភ្លាមៗ​បន្ទាប់ពី​ទទួល​ដំណឹង​នេះ ឯកឧត្ដម​បាន​ចាត់​ក្រុម​ការងារ​ឲ្យ​ចុះទៅ​ជួយ​រៀបចំ​និង​សាកសួរ​សុខទុក្ខ​ជនរងគ្រោះ​ដោយ​ផ្ទាល់​នៅ​បន្ទប់​សង្គ្រោះ​ក្នុង​រាជធានី​ភ្នំពេញ ត្បិត​ឯកឧត្ដម​ផ្ទាល់​កំពុង​មាន​ភារកិច្ច​ហើយក៏​បាន​ធ្វើដំណើរ​មក​កាន់​ខេត្ត​មណ្ឌលគិរី​វិញ​ផង​ដែរ​។

​ឯកឧត្ដម ក៏​ឆ្លៀត​យក​ឱកាស​នេះ​ជួប​​សំណេះសំណាល​ជាមួយ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ដែន​សត្វព្រៃ​ស្រែពក និង​កម្លាំង​នគរបាល​របស់​ស្នងការដ្ឋាន​គ​របាល​ខេត្ត កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត ភ្នាក់ងារ​ល្បាត​សហគមន៍ និង​ក្រុមការងារ​របស់​អង្គការ WWF ដែល​ធ្វើ​កិច្ចការ​និង​គាំទ្រ​ទៅលើ​ផ្នែក​បច្ចេកទេស​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នេះ​ផងដែរ​។

​ឯក​ឧត្ដ​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត គឺ​ឯកឧត្ដម​មិន​គាំទ្រ​ជា​ដាច់ខាត​នូវ​ក្រុម​អនាធិប្បតេយ្យ​ដែល​បង្ករ​ជា​បញ្ហា និង​មាន​ចរិត​លក្ខណៈ​កាច​សាហាវ​ដែល​បាន​បាញ់រះ​មក​លើ​សមត្ថកិច្ច ជា​ពិសេស​មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​រួមសហកា​រណ៍ ដែល​កំពុង​ដើរល្បាត​។ ឯកឧត្ដម​បន្តថា ជា​វិធានការ​គឺ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត និង​អ្នកពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្ទុះ​អាវុធ​នេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យខាងតែបាន​។​

​ឯកឧត្ដម​ក៏​បាន​បង្ហាញ​អំពី​ទស្សនៈ និង​សុទ្ធិដ្ឋិនិយម រួម​ទាំង​កិច្ច​គាំទ្រ​ចំពោះ​សក្ដានុពល​ធនធាន​ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ជាពិសេស​គឺ​កត្តា​អំណោយផល​ទៅលើ​អាកាសធាតុ​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ​។ ឯកឧត្ដម​បាន​ឆ្លៀត​យក​ឱកាស​នេះ ជំរុញ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧទ្យានុ​រក្សរ​បស់​មន្ទីរ​បរិស្ថាន និង​កម្លាំង​សហកា​រណ៍​ទាំងអស់ ត្រូវមាន​សាមគ្គីភាព​គ្នា និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​។
​ឯកឧត្ដម​ក៏បាន​នាំយក​នូវ​សម្ភារ​មួយចំនួន​ជា​គ្រឿងឧបភោគ​បរិភោគ​ទុក​សម្រាប់​ចែក​ជូន​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​នៅ​ប្រចាំការ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ផងដែរ​។​
ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ​(http://www.khpress.net)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com