ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

វិបត្តិ​នយោបាយ​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កំពុងតែ​ធ្វើអោយ​ពិភពលោក​តាមដាន​ស្ថានការណ៍​នយោបាយ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ក្រោយពី អាជ្ញាធរ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​បាន​ចាប់ខ្លួន​និង​បណ្តេញ​អ្នកកាសែត​បរទេស​ជាច្រើន​នាក់ !!!!.

វិបត្តិ​នយោបាយ​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កំពុងតែ​ធ្វើអោយ​ពិភពលោក​តាមដាន​ស្ថានការណ៍​នយោបាយ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ក្រោយពី អាជ្ញាធរ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​បាន​ចាប់ខ្លួន​និង​បណ្តេញ​អ្នកកាសែត​បរទេស​ជាច្រើន​នាក់ !!!!.

ចេញផ្សាយ​ថ្ងៃ សុក្រ​១២ រោច ខែ បុស្ស ឆ្នាំច សំរឹទ្ទិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ ២០១៩
​ដោយ​: វង្ស ចាន់​យុគ្គសម័យ​
​រដ្ឌធានី​ការ៉ាកាស ៖ លោក​ប្រធានាធិបតី នី​កូឡា ម៉ា​ឌូ​រ៉ូ នៃ​ប្រទេស វេ​ណេ​ស៊ុយអេ​ឡា​កំពុង​ដឹកនាំ​មុខ​កង​យោធា​ដែល​បន្ស្មោះ​ត្រង់​នឹង​លោក​បើទោះបី​ស្ថានការណ៍​នយោបាយ​នៃ ប្រទេស​អាមេរិក​ឡាទីន មួយ​នេះ​កំពុង​ជួប​វិបត្តិ​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ​។​សូ​បញ្ចាក់​ថា​នៅ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​ដែល​កំពុងតែ​មាន​បាតុកម្ម រំជើបរំជួល​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នី​កូឡា ម៉ា​ឌូ​រ៉ូ​នោះ មាន​អ្នក​កសែ​ត​បរទេស​ជាច្រើន​អ្នក ដែល​ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​នេះ​ចាប់ឃុំខ្លួន និង​ធ្វើការ បណ្តេញ ចេញពី​ប្រទេស​។​ដំណឹង​ចុងក្រោយ ដែល​ទើប​ទទួលបាន គឺមាន​អ្នកកាសែត​បារាំង​ចំនួន ០២ នាក់ និង​ក្រុមការងារ អ្នកកា​សែ​អេ​ស្ប៉ា​ញ​៤​នាក់ កំពុង​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​ចំណែក​អ្នកកាសែត​ឈី​លី ២​នាក់​ត្រូវ​បាន​បណ្តេញចេញ​ពី​ប្រទេស​ក្រោយ​ឃុំខ្លួន​បាន​ប៉ុន្មាន​ម៉ោង​។​

​អ្នកកាសែត​បារាំង​២​នាក់ ឈ្មោះ Pierre Caillé និង Baptiste des Monstiers ដែល​ធ្វើការ​ឲ្យ​ស្ថានីយទូរទស្ស​ន៍​TMC របស់​បារាំង ត្រូវបាន​កង​អង្គរក្ស​លោក ប្រធានាធិបតី​នី កូ​ឡា ម៉ា​ឌូ​រ៉ូ ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃ​អង្គារ​ទី ២៩​ខែ​មករា​។ យោង​តាម​សហជីព​អ្នកកាសែត​វ៉េណេស៊ុយ​អេ​ឡា SNTP បានឲ្យដឹងថា អ្នកកាសែត​បារាំង​ទាំង​២​នាក់​ព្រមទាំង​ផលិតករ​ជនជាតិ​វ៉េណេស៊ុយ​អេ​ឡា​ម្នាក់​ផង​ត្រូវ​គេ​ចាប់ខ្លួន ក្នុងពេល​ដែល​ពួកគេ កំពុងថ​ត​នៅ​ក្បែរ បរិវេណ​វិមាន ប្រធានាធិបតី​។ រហូតមក​ទល់​ពេល​នេះ​គេ​នៅ​ពុំទាន់ មាន​ដំណឹង​អ្វី​ទាំងអស់​ទាក់ទិន​នឹង​ទីតាំង​ក៏ដូចជា ស្ថានភាព​នៃ​ការឃុំខ្លួន​នេះ​។​

​ដោយឡែក អ្នកកាសែត​ជន​ជាតិឈីលី​០២​នាក់ និង​អ្នកកាសែត​ជនជាតិ​វ៉េណេស៊ុយ​អេ​ឡា​០២​នាក់ ក៏​ត្រូវ​បាន​កងសន្តិសុខ​ប្រធានាធិបតី​នី​កូឡា​ម៉ា​ឌូ​រ៉ូ​ចាប់ខ្លួន​ដែរ កាលពី​ថ្ងៃ​អង្គារ​ទី​២៩​មករា​។ ក្រោយ​ឃុំខ្លួន​បាន​ប្រមាណ​១៤​ម៉ោង កងសន្តិសុខ បាន​ដោះលែង​អ្នកកាសែត​ទាំង​៤​នាក់​មក​វិញ ប៉ុន្តែ​អ្នកកាសែត​ជនជាតិ ឈី​លី​ត្រូវបាន​គេ​បណ្តេញចេញ​ពី​វ៉េណេស៊ុយ​អេ​ឡា​។​

​ក្រៅពី​នេះ​បើ​តាម​ប្រភេព​ពី​ក្រសួង​ការបរទេ​ស  អេ​ស្ប៉ាញ​បានឲ្យដឹងថា​ក្រុមការងារ​មួយ​ក្រុម របស់  ទីភ្នាក់ងារ​ព័ត៌មាន​អេ​ស្ប៉ាញ EFE ត្រូវបាន​គេ​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​៣០​មករា​។ ក្នុង​ក្រុមការងារ​នោះ មាន​អ្នកកាសែត ជនជាតិ​អេ​ស្ប៉ា​ញ​៤​នាក់ អ្នក​ថតរូប​ជនជាតិ​កូឡុំប៊ី​ម្នាក់​និង​អ្នកថត​វីដេអូ​ជនជាតិ​កូឡុំប៊ី   ម្នាក់ទៀត​។ រដ្ឋាភិបា​លអេ​ស្ប៉ាញ បាន​អំពាវនាវ តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​៣១​មករា​នេះ ឲ្យ​រដ្ឋាភិបាល​វ៉េណេស៊ុយ​អេ​ឡា​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង ត្រូវ​ដោះលែង​អ្នកកាសែត​ជា​បន្ទាន់​។​

​គួរកត់សំគាល់​ថា នៅ​រវាង​ប៉ុន្មាន​ខែ ដែលមាន​សកម្មភាព​ត​វ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ម៉ា​ឌូ​រ៉ូ នេះ អ្នកកាសែត មិន​ថា​ជនជាតិ​វ៉េណេស៊ុយ​អេ​ឡា ឬ បរទេស​ទេ បាន​ទទួលរង​នូវ​ការធ្វើ​ទុក​បុក​ម្នេះ​ជាច្រើន​។ អង្គការ Reporters sans frontières បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​មក​រាឲ្យរដ្ឋាភិបាល​វ៉េណេស៊ុយ​ឡា​ត្រូវតែ​ធានា​ឲ្យបាន នូវ​ការគោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន ហើយ​ត្រូវ​បញ្ឈប់​នូវ​សកម្មភាព​ហិង្សា រារាំង​ការងារ​របស់​អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​ព្រមទាំង​សកម្មភាព​ដក​ហូត​សម្ភារៈ​បំពេញការងារ​ដូចជា​ម៉ាស៊ីន​ថត​ទូរស័ព្ទដៃ ជាដើម​។​ល​។​

​យ៉ាងណាមិញ លោក Juan Guaido ប្រធានសភា និង​ជា​មេក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នី​កូឡា ម៉ា​ឌូ​រ៉ូ បាន​សរសេរ នៅលើ​ទំព័រ​Twitter នៅ​ថ្ងៃ​ទី​៣១​មករា​នេះ​ថា “​រដ្ឋាភិបាល​ផ្តាច់ការ​របស់​នី​កូឡា ម៉ា​ឌូ​រ៉ូ មិន​អាច​លាក់បាំង​ពិភពលោក នូវ​ទង្វើ​អាក្រក់​របស់​ខ្លួន ដែល​បាន​ធ្វើ​ទៅលើ​ប្រជាជន​វ៉េណេស៊ុយ​អេ​ឡាទេ​”​។ លោក​សរសេរ​បន្ថែមថា “​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ត្រូវតែ​ស្តារឡើងវិញ​ឲ្យបាន​ពេញ​បរិបូរណ៍​នៅ​វ៉េណេស៊ុយ​អេ​ឡា​”៕
​ដោ​យះ គេហទំព័រ ” ខ្មែរ​អច្ឆរិយៈ ”
https://www.khpress.net

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com