ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​មន្ត្រី​ឧទ្យានុ​រក្ស​១​រូប​រងរបួស​ធ្ងន់ ដោយសារ​ឆ្មាំ​កាំភ្លើង បរបាញ់​សត្វព្រៃ​!

​មន្ត្រី​ឧទ្យានុ​រក្ស​១​រូប​រងរបួស​ធ្ងន់ ដោយសារ​ឆ្មាំ​កាំភ្លើង បរបាញ់​សត្វព្រៃ​!

​ខេត្ត​មណ្ឌលគិរី ៖
​ចេញផ្សាយ​ថ្ងៃ​អង្គារ ០៩​រោជ ខែ​បុស្ស ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩
​លោក កែវ សុគ៌គ បានឱ្យដឹងថា នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ រវាង​ក្រុម​អ្នកប្រមាញ់​សត្វព្រៃ​បណ្តាល​ឱ្យ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់​រងរបួស​ធ្ងន់ នៅ​តំបន់​ការពារ​សត្វព្រៃ​ស្រែ​ពក ចំណុច​ត្រពាំង​កកោះ ភូមិ​ជី​មៀត ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។

​លោក​បាន​បញ្ជាក់ទៀតថា មូលហេតុ​ឈានដល់​ការផ្ទុះ​អាវុធ​នេះ ក្រុមមន្ត្រី​ឧទ្យានុ​រក្សចំនួន​០៦​នាក់ និង​មាន​កាំភ្លើង​AK ២​ដើម​បាន​ដើរល្បាត​ស្វែងរ​បទល្មើស​នានា​នៅ​ចំណុច​ខាងលើ ក៏​បាន​ជួបប្រទះ​ជាមួយ​ក្រុម​អ្នកប្រមាញ់​សត្វព្រៃ ដែល​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ​ហើយ​បាន​ឃាត់​សួរនាំ តែ​ដោយសារ​ជន​បង្ក​មាន​គ្នា​ប្រមាណ​ជា​៥-៦​នាក់ និង​មាន​អាវុធ​ទៀត​នោះ ក៏​បាន​ផ្ទុះអាវុធ​ដាក់​គ្នា​ទៅវិញទៅមក​បណ្តាលឱ្យ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់​ឈ្មោះ ចេង ច​ន្ធី ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ បាន​រងរបួស​ធ្ងន់​ត្រង់​ភ្លៅ ហើយ​ក្រុម​មន្ត្រី​ឧទ្យានរ​ក្ស​បាន​ដកថយ​ទៅ​ជំរំ វិញ លុះដល់​ម៉ោង​៥​ព្រលឹម​នោះដែរ ក្រុម​អ្នកប្រមាញ់​សត្វព្រៃ ក៏​បាន​ទៅ​ជំរំ​មន្ត្រី​ឧទ្យានុ​រក្ស ហើយក៏​បាន​បាញ់រះ​ចំ​ម៉ូតូ​មន្ត្រី​ឧទ្យាន​រក្ស រួច​គេចខ្លួន​បាត់ ចំណែក​ឯ​ជនរងគ្រោះ​ក៏​ត្រូវបាន​ក្រុម​ការងារ​ជួយសង្គ្រោះ​បញ្ចូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​។

​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៥ រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ ចំពោះ​ករណី​ផ្ទុះ​អាវុធ​ខាងលើ​នេះ លោក បាន​ដាក់​កម្លាំង ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ និង​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ ដើម្បី​ប្រមូល​វត្ថុតាង តែ​នៅ​តំបន់​នោះ មិន​មាន​សេវា​សម្រាប់​ទាក់ទង​គ្នា​នោះទេ ហើយ​រហូត​មកដល់ពេលនេះ​កម្លាំង​របស់លោក នៅ​មិនទាន់​ត្រលប់​មក​វិញ​នៅ​ឡើយ​ទេ​។

​ដូច្នេះ លោក​ស្នងការរង​នគរបាល​ខេត្ត មិនទាន់​សន្និដ្ឋាន​បាន​នៅឡើយ​ទេ រង់ចាំ​កម្លាំង​ជំនាញ​ចេញពី​ក្នុងព្រៃ​សិន​៕ (​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:)http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com