ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​លោក​វរសេនីយ៍ឯក កែវ សុធា​!!!

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​លោក​វរសេនីយ៍ឯក កែវ សុធា​!!!

មណ្ឌលគិរី : ស្រុក​កែវ​សីមា​
​ចេញផ្សាយ​រសៀល​ថ្ងៃ​សៅរ៍ ៦​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៩
​នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៩​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​ព្រមទាំង​លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យ លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក​ទាំង​០៥ លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ករពារ​ព្រំដែន​គោក​ទាំងពីរ និង​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​សព​លោក​វរសេនីយ៍ឯ​ក កែវ សុធា ជា​មេបញ្ជាការរង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​ឧត្ដមសេនីយ៍ទោ ឡោ សុខា ព្រមទាំង​កងកំលាំង​ទាំងអស់​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៦,០០០,០០០៛ (​ប្រាំមួយ​លាន​រៀល​) ដែល​ជា​ថវិកា​ផ្ទាល់​របស់​លោក​ស្នងការ ស្នងការរង នាយ​ការិ​. អធិការ មេបញ្ជាការ​វរៈ និង​មន្ត្រីនគរបាល និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ដល់​គ្រួសារ​នៃ​សព​ផងដែរ​៕
​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​” ខ្មែរ​អច្ឆរិយ​: ” http://www.khpress.net

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com