ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​លើកទឹកចិត្ត​ឲ្យ​និស្សិត​អាហារ រូប្បករណ៍​ត្រូវ​ចេះ​សាមគ្គី​គ្នា​និង​រក្សា​កិត្តិយស​ជាតិ​យើង !!!

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​លើកទឹកចិត្ត​ឲ្យ​និស្សិត​អាហារ រូប្បករណ៍​ត្រូវ​ចេះ​សាមគ្គី​គ្នា​និង​រក្សា​កិត្តិយស​ជាតិ​យើង !!!

ភ្នំពេញ ៖
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំច សំរឹទិ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​ថ្ងៃ​ទី​២០ ខែ​មករា   ឆ្នាំ​២០១៩ !!!
​ក្នុងពេល​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ចំនួន​១៨​រូប​ដែល​ទទួលបាន​អាហារ​រូប្បករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ណូវែល​សេ​ឡង់ (New Zealand) នា​ទីស្តីការ​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មានប្រសាសន៍ថា ជា​យុវជន​ត្រូវធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ កុំ​បែកបាក់​សាមគ្គី​ជួយ​យកអាសារ​គ្នា​ស្គាល់​ពី​តួនាទី​ខ្លួនឯង​ត្រូវ​ចេះ​រៀន​ភាសាបរទេស និង​ធ្វើ​ទំនើបកម្ម​ខ្លួនឯង​ឲ្យបាន​ជាប់​ជាប្រចាំ​។

​ឯកឧត្តម​បាន​លើកទឹកចិត្ត​ឲ្យ​យុវជន​ខិតខំ​រៀនសូត្រ ហើយ​ត្រូវ​ចេះ​រក្សា​នូវ​កិត្តិយស​ជាតិ អត្តសញ្ញាណ​ជាតិ និង​ត្រូវ​ចេះ​ចែករំលែក​សក្តានុពលរ​បស់​កម្ពុជា​បង្ហាញ​ពីអ្វី​ដែល​កម្ពុជា​សម្រេចបាន​ដោយ​លំបាក ដូច​ជា​សន្តិភាព​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​រង្វង់​៧% ជា​រៀងរាល់ឆ្នាំ ស្ថេរភាព​នយោបាយ​និង​ការរីកចំរើន​នៃ​សេរីភាព​ក្នុង​ការ​ជាដើម​ក្នុង​នាម​ជា​អ្នកតំណាង​យុវជន​ប្រទេស​ក​ម្ពជា​លើ​ឆាក​អន្តរជាតិ
​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា យុវជន​ត្រូវ​ស្វែងយល់​ពី​របៀបរបប​រស់នៅ​ការ​រៀបចំ​សង្គមជាតិ​របស់​គេ និង​ធ្វើ​ការដក​បទពិសោធន៍​មក​អភិវឌ្ឍ​ខ្លួនឯង​ក្រុមគ្រួសារ​និង​អភិវឌ្ឍ​សង្គមជាតិ​។​

​សូមបញ្ជាក់​ថា ក្នុង​ជំនួប​ជាមួយ​យុវជន​អាហារ​រូប្បករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ណូវែល​សេ​ឡង់ ឯកឧត្តម សាយ សំ​អាល់ បាន​ចែករំលែក​បទពិសោធន៍​ការងារ​ក្នុង​ក្រប​ខណ្ឌ​ជា​មន្ត្រីរាជការ ការធ្វើ​ទំនើបកម្ម​ស្ថាប័ន សមិទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​អាណត្តិ​កន្លង​ទៅ និង​ការរៀបចំ​រដ្ឋបាល​ទំនើប​របស់​ក្រសួង​បរិស្ថាន​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ក្រសួង​បរិស្ថាន​ផងដែរ​៕

(​ដោយ​សារព័ត៌មាន និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​) http://wwwkhpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com