ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី សហកា​រណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​បទ​ល្មើ​ព្រៃឈើ​ជាក់ស្តែង​ក្នុង ស្រុក​ពេជ្រា​ដា

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី សហកា​រណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​បទ​ល្មើ​ព្រៃឈើ​ជាក់ស្តែង​ក្នុង ស្រុក​ពេជ្រា​ដា

មណ្ឌល​គី​រី ៖
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំច សំរឹទិ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​ថ្ងៃ​ទី​២០ ខែ​មករា   ឆ្នាំ​២០១៩ …!!!

​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​និង​១០​នាទី​ទាបភ្លឺ នៅ​ចំនុច​ភូមិសាស្ត្រ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា  កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី​សហកា​រណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស​ចំនួន​០៩​នាក់ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ភោគ ច​ន្ធី មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ យុត្តិធម៌​បាន​បង្ក្រាប​បទ​ល្មើ​ព្រៃឈើ​ជាក់ស្តែង ចំនុច​ភូមិសាស្ត្រ​ខាងលើ​បាន​ចំនួន​២៣​ដុំ​មិនទាន់​វាស់វែង​ជា​ប្រភេទ​ឈើ សុ​ក្រំ និង​ស្រឡៅ​។​

​លោក​វរៈសេនីយ៍ឯក ភោគ ច​ន្ធី បាន​ប្រាប់​អង្គភាព​ខ្មែរ​អច្ឆរិយៈ​ឲ្យដឹងថា ករណី​បង្ក្រាប​ខាងលើនេះ​ដោយ​មាន​ការរាយការណ៍​ពី​ក្រុម​អ្នកសារព័ត៌មាន​និង​ដោយ​មាន​ការចង្អុលបង្ហាញ​ពី ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្ត កម្លាំង​យើង​បាន​ចុះ​ដល់​ចំនុច​ខាងលើ​បាន​បង្ក្រាប​ជាក់ស្តែង​និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​បន្ត​នីត្តិវិធី ហើយ​ឈើ​ខាងលើ​នេះ​ជា​អញ្ញត្ត​ជន​។​

​លោក សុខ សា​រួន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ លោក​បាន​ទទួល​ឈើ​ប្រភេទ​ខាងលើ​ពី​កងរាជអាវុធហត្ថ​ប្រគល់ឲ្យ​ចំនួន​២៣​ដុំ​ដែល​ក្រុម​ឈ្មួញ​យកទៅ​លាក់ទុក​ក្នុង​ព្រៃ​ត្រៀម​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នាំចេញ​តាម​ច្រក​ណាំ​លៀ​(​ប៉ុស្តិ៍​07) ។​

​បច្ចុប្បន្ននេះ កំពុង​ក​សា​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ដើម្បី​ចំណាត់ការ​តាម​ផ្លូវច្បាប់​៕
(​ដោយ​សារព័ត៌មាន និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​) http://wwwkhpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com