ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​កំលាំង​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៨​នាក់​…!!!

​កំលាំង​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៨​នាក់​…!!!

ក្រុង​ប៉ោយប៉ែត ៖
​ចេញផ្សាយ​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​បុស្ស ឆ្នាំច សំរឹ​ស័ក ព​.​ស​២៥៦២​ត្រូវ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ !
​អត្ថបទ​ដោយ​: លោក វ៉ិត រិទ្ធ​
​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅវេលា​ម៉ោង​១៩​និង​២០​នាទី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​វរៈ​សេនា​ការពារ​ព្រំដែន​គោក ៩១១ ប៉ុស្តិ៍​ព្រៃ​គុប​និង​កំលាំង​ប៉ុស្តិ​ផ្សារ​កណ្ដាល​ក្រោម​ការដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​សុខ កែវ បណ្ឌិត បាន​បង្ក្រាប​ករណី​គ្រឿងញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​ដែល​ជា​មុខសញ្ញា សង្ស័យ​មាន​ឈ្មោះ​ដូចខាងក្រោម​:

១/ ឈ្មោះ ផាត់ អឿ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មក​រ​ស្នាក់នៅ​ភូមិ​ព្រៃគុប សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ

២/ ឈ្មោះ ទុន សារិទ្ធ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ មុខរបរ​យោធា ស្នាក់នៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

៣ / ឈ្មោះ តេង ប៊ុន​ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ  មុខរបរ ជាង​ម៉ូតូ ស្នាក់នៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

៤/ ឈ្មោះ តេង ដូច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ  មុខរបរ​ជាង​ទូរស័ព្ទ ស្នាក់នៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

៥ / ឈ្មោះ នី ណារ៉ូ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ   មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

៦ / ឈ្មោះ សៅ វណ្ណះ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។

៧/ ឈ្មោះ តេង ស្រី​ល័ក្ខ ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

៨/ ឈ្មោះ​ស៊ុម ពៅ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​

​ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន  ៖
– ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ១២ កូន​ថង់​តូច​
– អាវុធខ្លី​០១​ដើម​ម៉ាក berapa ផលិត​នៅ​ប្រទេស​អ៊ីតាលី បង់​ចំនួន​០១ គ្រាប់​ចំនួន ១៣ គ្រាប់ លេខ L88 481Z ពណ៍​ទឹកប្រាក់​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​អធិការ​ក្រុង​កសាង​សំណុំរឿង​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់  ៕
​ដោយ​សារព័ត៌មាន និង​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ​http://wwwkhpress.net

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com