ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី អញ្ជើញ​ចុះ​សួរសុខទុក្ខ អធិការនគរបាល​ស្រុក​ពេជ្រា​ដា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ដាក់​ឡាក់ វៀតណាម​

ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី អញ្ជើញ​ចុះ​សួរសុខទុក្ខ អធិការនគរបាល​ស្រុក​ពេជ្រា​ដា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ដាក់​ឡាក់ វៀតណាម​

ខេត្ត​ដាក់​ឡាក់​: នា​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី រួមទាំង​លោក​ស្នងការរង និង​មន្ត្រីក្រោមឱវាទ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី តាត់ យ៉េន អធិការនគរបាល​ស្រុក​ពេជ្រា​ដា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ដាក់​ឡាក់ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម  គ្រា​ដែល​លោក​បាន​រងរបួស​ដៃស្តាំ ពេល​ឆ្ម​ក់​ចូល​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​នៅ​មូលដ្ឋាន​របស់​លោក​ផ្ទាល់ កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោកស្នងការ​នគរបាល​ខេត្ត បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ត្រីនគរបាល​ទាំងអស់ ។ លោកស្នងការ បាន​លើកទឹកចិត្ត​ដល់​លោក​អធិការ​ស្រុក​ពេជ្រា​ដា ត្រូវ​ថែទាំ​សុខភាព និង​ត្រូវ​ពិសា​ថ្នាំ​អោយបាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​ពេទ្យ ជាពិសេស ក៏​សូម​ជូនពរ​អោយ​លោក​អធិការ និង​លោក នាយការិយាល័យ​ប្រឆាំង​ភេ​វ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឆាប់​ជា​សះស្បើយ ដើម្បី​វិល​ត្រលប់​ទៅ​បម្រើ​ការងារ​នៅក្នុង​អង្គភាព​វិញ​។​

​នា​ឱកាស​នោះ​ដែរ លោកស្នងការ​នគរបាល​ខេត្ត បាន​នាំយក​ថវិកា​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ចំនួន​២​លាន​រៀល រួម​ទាំង​ថវិកា​លោកស្នងការ​ផ្ទាល់​ចំនួន​៥០០$ ក៏ដូចជា​មន្ត្រីក្រោមឱវាទ​ចំនួន​២៥០$ និង​៦៥០០០​ម៉ឺន​រៀល ផ្តល់​ជូន​លោក​វរសេនីយ៍ត្រី តាត់ យ៉េន អធិការនគរបាល​ស្រុក​ពេជ្រា​ដា និង​លោក​វរសេនីយ៍ទោ បឹង ដែង នាយការិយាល័យ​ប្រឆាំង​ភេ​វ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត ប្រទេស​វៀតណាម​។​

​សូមបញ្ជាក់​ថា លោក​អធិការនគរបាល​ស្រុក​ពេជ្រា​ដា បាន​ចូល​ទៅ​បង្ក្រាប​ឈ្មួញ​ទុច្ចរិត​ជួញដូរ​គ្រឿងញៀន ក្នុង​មូលដ្ឋាន​របស់​លោក នៅវេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៦ មិថុនា ២០១៨  ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​ហើយ​ត្រូវបាន​ជនសង្ស័យ​តដៃ​បណ្តាល​ឲ្យ​លោក​អធិការ​ស្រុក​ពេជ្រា រងរបួស​ដៃ​ខាងស្តាំ ចំណែក​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​បាញ់​បាក់​ភ្លៅ​ម្ខាង​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com