ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី ប៉ាស៊ីហ្វិក លើក​ទី​២៧ នៅ​ទីក្រុង​សៀមរាប !

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី ប៉ាស៊ីហ្វិក លើក​ទី​២៧ នៅ​ទីក្រុង​សៀមរាប !

​ខេត្តសៀមរាប ៖
​ចេញផ្សាយ​ថ្ងៃ​អង្គារ ១០​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥​ខែ​មករា ឆ្នាំ​២០១៩ !
​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ Asian Pacific Parliamentary Forum (APPF-27) ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប​។

​កិច្ចប្រជុំ​ឆ្នាំនេះ គឺ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​១៤ ១៧ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ពង្រឹង​ភាពជា​ដៃគូ​សភា​ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ជា​បណ្តុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

​វេទិកា APPF បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៣ នៅក្នុង​ប្រទេស​ជប៉ុន ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ២៧​ប្រទេស​ដែល​ផ្តល់​ឱកាស​ដល់​សមាជិក​សភា នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ពិនិត្យ​ការ​វិវឌ្ឍន៍​ថ្មីៗ​ខាង​ផ្នែក​នយោបាយ សង្គម និង វប្បធម៌ ដែល​កើតចេញ​ពី​សមាហរណកម្ម និង​កំណើន​សេដ្ឋកិច្ច នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ​ក្រៃលែង ដែល​បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) លើក​ទី​២៧​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ សមាជិក សមាជិការ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​បាន​ញ្ជើ​ញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ APPF ដែល​បាន​ធ្វើឡើង​ទីក្រុង​សៀមរាប​ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​
​សម្តេច​តេជោ : មាន​មោទនភាព​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​នៃ​វិទិកា APPF-27  ដើម្បី​រួមគ្នា​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ សង្គម​សេដ្ឋកិច្ច បញ្ហា​ប្រឈម​ជា​សកល សំដៅ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទង​អន្តរជាតិ ជាពិសេស​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌​ក្នុង​តំបន់ ដើម្បី​សម្រេច​បាន​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​វេទិកា​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​ទាំង​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក ដើម្បី​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ជិតស្និទ្ឋ​ជាមួយ​បណ្តា​ប្រទេស​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ជម្រាប​ជូន​ដល់​គណ​:​ប្រតិភូ​ជាន់ខ្ពស់ ភ្ញៀង​ជាតិ និង​អន្តរជាតិ​ទាំងអស់​ថា ប្រវត្តិ​កម្ពុជា​កាលពី ៤០​ឆ្នាំមុន គឺ​ទឹក​ដី​ដ៏​កម្សត់​មួយ​នេះ​ពោរពេញ​ទៅដោយ​សង្គ្រាម​និង​វាលពិឃាត​។​

​ប៉ុន្តែ​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លងមកនេះ​កម្ពុជា​ទទួលបាន​សុខសន្តិភាព និង​ស្ថេរភាព​សង្គម ដែល​កាលពី​ពេល​ថ្មី​កន្លង​ទៅនេះ​កម្ពុជា​បាន​ប្រារព្ឋ​ពិធី​អបអរសាទរ​រំលឹក​ខួប​៤០​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ ថ្ងៃ ៧​មករា (១៩៧៩-២០១៩) ដែល​បាន​រំដោះ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​រួចផុត​ពី​សេចក្តីស្លាប់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថាប​ន្ទា​ប់​ពី​កម្ពុជា​មាន​សុខសន្តិភាព​ពេញលេញ​ក្នុ​រយៈពេល ២០​ឆ្នាំ ក្រោម​នយោបាយ ឈ្នះ ឈ្នះ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ការរីកលូតលាស់​ជាប​ន្ត​បន្ទាប់​។

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ជិត​២​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​លំដាប់​ទី​៦​នៅលើ​ពិភពលោក ដោយ​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​អត្រា ៧% ក្នុង​មួយ​ឆ្នាំ តាមរយៈ​កា​រីកចម្រើន​ឥត​ឈប់​ឈរ​យ៉ាង​លឿន​លើ​វិស័យ​រួមមាន ឧស្សាហកម្ម សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន​។

​រចនាសម្ព័ន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទៅ​ជា​ប្រទេស​ពឹកផ្នែក​លើ​វិស័យ​ឧស្សា​ហ​កម្ម និង​សេវាកម្ម​។ ចំពោះ​អត្រា​នៃ​ភាពក្រីក្រ​ក៏​បាន​ធ្លាក់ចុះ​ប្រមាណ ៥៣.២% នៅ​ឆ្នាំ​២០០៤ មក​នៅត្រឹមតែ ១៣.៥% នៅ​ឆ្នាំ​២០១៤ និង​រំពឹងថា​នឹង​ថយចុះ​នៅសល់​ត្រឹមតែ ១០%​នាពេល​បច្ចុប្បន្ន​នេះ​។ កត្តា​ទាំង​នេះ បាន​ធ្វើឲ្យ​កម្ពុជា​កាន់មាន​មហិច្ឆតា​ខិត​ខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​កា្លយ​ជាប្រទេស​ដែល​មានចំណូល​មធ្យម​កម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ទាំងអស់នេះ បាន​មក​ដោយសារតែ​កម្ពុជា​មាន​សុខសន្តិភាព ដែល​បាន​ផ្តល់ឱកាស​ឲ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ​ន៍​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បាន​ផ្តល់​អនុសាសន៍ ៥​ចំណុច​សំខាន់ៗ​ចូលរួម​នៅក្នុង​វេទិការ​សភា​អាស៊ី​-​ប៉ាស៊ីហ្វិកៈ​

១/-  ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​លើ​តួនាទី​របស់​អង្គការសហប្រជាជាតិ តួនាទី​អាស៊ាន តួនាទី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន ជាពិសេស គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខ​ស្បៀង និង​ការកាត់បន្ថយ​ភាពក្រីក្រ​ដែល​បាន​ដាក់ចេញ​ដោយ​អង្គការសហប្រជាជាតិ​។​

២/- ត្រូវ​រួមគ្នា​លើកកម្ពស់​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ដូច​បាន​ចែង​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ និង​គោលការណ៍​របស់​អង្គការ​សហ​ប្រជាតិ ជាពិសេស មិន​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ ឬ​បង្កើត​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ ដែល​បង្ក​អស្ថេរភាព ឬ​ភាពវឹកវរ​ក្នុង​តំបន់ និង​ពិភពលោក​។​

៣/-  ត្រូវ​រួមគ្នា​ដោះស្រាយ​ជំលោះ​ដែល​កើតឡើង​តាមរយៈ​ការចរចារ  ដោយ​សន្តិវិធី ឈរ​លើ​ក​គោ​ការណ៍​ច្បាប់​អន្តរជាតិ ឬ​តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ ដែល​ធ្វើឲ្យ​ភាគី​ជំលោះ​ទាំងសង្ខាង​ទទួលយកបា​ន​ដោយ​សុខសន្តិភាព​។​

៤/-  ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា និង​ឲ្យមាន​ប្រសិទ្ធភាព​នូវ​អំពើរ​ភេ​វរ​កម្ម  និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​វត្ថុ​បុរាណ បទល្មើស​បច្ចេកវិទ្យា ទូរគមនាគមន៍ ជំងឺឆ្លង​គ្រប់​ប្រភេទ ការជួញដូរ​ស្ត្រី និង​កុមារ​។​

៥/-  ត្រូវ​រួមគ្នា​លើកតម្កើង​វប្បធម៌ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ រវាង​ប្រទេស​នៅក្នុង​តំបន់ ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ឋ​ជាមួយ​បណ្តា​ប្រទេស​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ថែរក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​នៅក្នុង​តំបន់ និង​ពិភពលោក​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា បាន​ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ទទួលបាន​សេចក្តីសុខ​ចម្រើន និង​ចងចាំ​នូវ​អនុស្សាវរីយ៍​ល្អៗ​ក្នុងការ​ស្នាក់​នៅ​ទីក្រុង​សៀមរាប​តំបន់​អច្ឆរិយៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នៅ​ល្ងាច​នេះ សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​នៃ​ការប្រកាស​បើក​ក្រុមប្រឹក្សា​វ​ប្បធ​ម៍​អាស៊ី (Asian Culture Council-ACC) ជា​ផ្លូវការ​នៅ​ទី​លានជល់ដំរី នៃ​ខេត្ត​សៀមរាប​៕

​ដោយ​សារព័ត៌មាន​និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com