ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ហាម​ផ្កាយ​ពីរ ផ្កាយ​បី ដែល​គ្មាន​ភារកិច្ច​ចូល​ក្នុង​មណ្ឌល​ប្រឡង !!!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ហាម​ផ្កាយ​ពីរ ផ្កាយ​បី ដែល​គ្មាន​ភារកិច្ច​ចូល​ក្នុង​មណ្ឌល​ប្រឡង !!!

​ចេញផ្សាយ​ថ្ងៃ​អាទិត្យ ០៨​កើត ខែ​បុស្ស ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៩!
​រាជធានី​ភ្នំពេញ ៖
​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា​ឆ្នាំ​២០១៩ ដំណើរ​ការប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ដ្រី​យោធា​របស់​ក្រសួង​ការពារ​ជាតិ​ឆ្នាំ​២០១៩ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ និង​មណ្ឌល​នៅតាម​យោធភូមិភាគ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ដើម្បី​ធានា​ដល់​តម្លាភាព​សុក្រឹត​យុត្តិធម៌​ក្នុង​ការប្រឡង​នេះ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ ប្រលង​ជ្រើសរើស​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩ ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​រឹតបន្តឹង​វិន័យ​ប្រឡង ដោយ​ហាម​ដាច់ខាត​មិន​ឲ្យ​អ្នក​គ្មាន​ភារកិច្ច​ចូល​មណ្ឌល​ប្រឡង​នោះឡើយ​រួមទាំង​មន្ត្រី​យោធា​ដែល​ពាក់​ផ្កាយ​ពីរ ផ្កាយ​បី​ផងដែរ​។​

​ការ​ដាក់​បំរាម​របស់​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើឡើង​បន្ទាប់​ពី​បាន​សង្កេតឃើញ​ថា​ការប្រឡង​បណ្ដា​ឆ្នាំ​កន្លងទៅ​មាន​មន្ដ្រី​យោធា​ជាន់ខ្ពស់​មួយ​ចំនួន​គ្មាន​ភារកិច្ច​ក្នុង​ការប្រឡង​បាន​ជូន​កូន ក្មួយ ឬ​សាច់ញាតិ​ចូល​ក្នុង​មណ្ឌល​ប្រឡង​។​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការគ្រប់គ្រង​បទបញ្ជា​ត្រូវធ្វើ​ឲ្យបាន​ច្បាស់លាស់ ហើយ​មិនឲ្យ​មាន​អ្នក​ផ្សេង​ចូល (​មណ្ឌល​ប្រឡង​)​។ កន្លង​ទៅ​ពេល​ខ្លះ​នៅ​ភ្នំពេញ គាត់​ចូល​មក​ផ្កាយ​ពីរ ផ្កាយ​បី ជូន​ក្មួយ​មក​អត់​ត្រូវ​មាន​សិទ្ធិ​ចូល​ទៅក្នុង​មណ្ឌល​ទេ ចឹង​គឺ​សុំនៅ​ខាងក្រៅ​អ្នក​ដែល​មាន​តួនាទី និង​ភារកិច្ច​បាន​ឲ្យចូល​សុំ​ឲ្យ​ច្បាស់​»​។​

​មេបញ្ជាការ​កងទ័ពជើងគោក​រូបនេះ បាន​សង្កត់ធ្ងន់ថា ការប្រឡង​ជ្រើសរើស​មន្ត្រី​យោធា​នេះ គឺ​ត្រូវ​ធ្វើឲ្យ​អ្នក​ជាប់​ដោយ​រីករាយ ដោយ​មោទនភាព​ហើយ​អ្នកធ្លាក់​ត្រូវ​ធ្លាក់​ដោយ​អស់ចិត្ត​។​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​និយាយ​រួម​គោលការណ៍​តែ​មួយគ​ត់​ឲ្យ​អ្នកជាប់ ជាប់​ដោយ​សប្បាយចិត្ត និង​មោទន អ្នកធ្លាក់ ធ្លាក់​ដោយ​អស់ចិត្ត​។ ការងារ​ទាំងអស់​នេះ​ត្រូវការ​ចូលរួម​ទាំងអស់​គ្នា ព្រោះ​ធ្វើ​តែ​៣​ថ្ងៃ តែ​ផលប្រយោជន៍​សម្រាប់​អនាគត​របស់​យើង​សម្រាប់​អនាគត​របស់​យើង លះបង់​ទាំងអស់គ្នា​។ ធ្វើ​ដើម្បី​អ្វី​? ធ្វើ​ដើម្បី​ទ័ព​យើង​ដើម្បី​ថ្ងៃក្រោយ​យើង​មាន​អារម្មណ៍​ថា នាយទាហាន​ជំនាន់​ហ្នឹង​ចេញមក​ល្អៗ​ខ្ញុំ​ក៏​មាន​ការចូលរួម​បន្តិច​ដែរ​ខ្ញុំ​ក៏​មាន​ការចូលរួម​ធ្វើ​ជា​មេ​ប្រយោគ អនុរក្ស ថ្ងៃក្រោយ​អ្នក​ទាំងអស់​ហ្នឹង​ដឹកនាំ​ទ័ព​២០-៣០​ឆ្នាំ​ទៀត ក៏​យើង​មាន​ភាពកក់ក្តៅ​»​។​

​សូមជម្រាបថា ការប្រលង​ជ្រើសរើស​នាយទាហាន នៃ​កង​យោពល​ខេមរភូមិន្ទ វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​១១ វគ្គ​នាយទាហាន​បន្តវេន​ជំនាន់​ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា ឆ្នាំ​២០១៩​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៣-១៥ ខែ​មករា ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​៦​មណ្ឌល គឺ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ យោធភូមិ​ភាគ ទី​១ ទី​២ ទី​៣ ទី​៤ និង​ទី​៥ ដោយ​ផ្ដោត​ទៅលើ​វិញ្ញាសា​ចំណេះដឹង​ទូទៅ ភាសាបរទេស និង​វិញ្ញាសា​កីឡា​កាយសម្បទា​។​

​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បង្ហាញ​តួលេខ​ថា ការជ្រើសរើស​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៩ នេះ​មាន​ការកើនឡើង បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៨​កន្លងមក ហើយ​ការកើនឡើង​នេះ បាន​កើនឡើង​នៅតាម​បណ្តា​យោធភូមិ​ភាគ​។ នេះ​ដោយសារ​ការមើលឃើញ នៃ​ការជ្រើសរើស​នាយទាហាន នៃ​កង​យោពល​ខេមរភូមិន្ទ​បណ្ដា​ឆ្នាំ​មុនៗ​កន្លងមក មាន​ភាព​សុក្រឹត យុត្តិធម៌ ត្រឹមត្រូវ និង​តម្លាភាព​៕(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ “​ខ្មែរ​អច្ឆរិយៈ​” http:// www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com