ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្តេច​អគ្គមហាសេនាបតី​តេជោ (​ហ៊ុន សែន​) បាន​ចាត់ទុក​សារព័ត៌មាន​ជា​ដៃគូរ​ដ៏​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​!!!

សម្តេច​អគ្គមហាសេនាបតី​តេជោ (​ហ៊ុន សែន​) បាន​ចាត់ទុក​សារព័ត៌មាន​ជា​ដៃគូរ​ដ៏​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​!!!

ភ្នំពេញ ៖
​ចេញផ្សាយ​ថ្ងៃ​សៅរ៍ ០៧ កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៩!
​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ជួប​សំណេះសំណាល​និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​ពួក​អ្នកព័ត៌មាន​ក្នុងស្រុក​ប្រមាណ ៤៥០០​នាក់ ដែល​មក​ពី​ស្ថាប័ន​ផ្សេងៗ​រួម​ទាំង​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ពផ្សាយ ក្រុម​សារព័ត៌មាន​ផ្សាយ​តាម​បណ្តាញ​សង្គម Facebook, គេ​ហ ទំព័រ និង TV Online អ្នកនាំពាក្យ​ក្រសួង ស្ថាប័ន អ្នកនាំពាក្យ​រាជធានី ខេត្ត និង​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត ដែល​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។​

​សម្តេច​តេជោ មាន​សោមនស្ស​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន​អញ្ជើញ​មក​ជួបជុំ​សំណេះសំណាល​និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​កូនក្មួយ អ្នកសារព័ត៌មាន​ជាតិ​យើង​នៅក្នុង​ជំនួប​ជា​លើក​ទី​៣​ប្រចាំឆ្នាំ​២០១៩​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន តែងតែ​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​ល្អៗ​ជាមួយ​ពលរដ្ឋ អង្គការ និង សមាគមន៍​នានា​តាមរយៈ កម្មវិធី​ជួបជុំ​ដូច​ល្ងាច​នេះ​ដែល​ពេល​កន្លងមក​គឺ​មាន​កម្មវិធី​ជួបជុំ​ផ្សេងៗ​ដូច​ជា​បងប្អូន​ខ្មែរ​ឥស្លាម បងប្អូន​ខ្មែរ​-​ចិន​, បងប្អូន​គ្រឹះ​សាសនា​,​ក្មួយៗ​សិល្បៈករ សិល្បៈការិនី​, បងប្អូន កូនក្មួយ កីឡាក រ​កីឡាការិនី និង​ការជួបជុំ​ជាមួយ​បងប្អូន​កូនក្មួយ​អ្នកសារព័ត៌មាន​ជាដើម​។

​គោលបំណង​នៃ​ការជួបជុំ​នេះ​គឺ​ដើម្បី​ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​មិត្ត​អ្នកសារព័ត៌មាន​ជាតិ​យើង និង​បាន​ផ្តល់​នូវ​អនុសាសន៍​ល្អៗ​ដើម្បី​ជំរុញ​ឱ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន​អោយបាន​ល្អ​ពិត​ត្រឹមត្រូវ​ពិតប្រាកដ​តាម​ក្រម​សីលធម៌​ច្បាស់លាស់​ដើម្បី​បំរើ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ត​ទៅ​អនាគត​នៅ​ថ្ងៃ​នេះ​ផង​ដែរ​សម្តេច​តេជោ​នាយរកដ្ឋមន្ត្រី​បានប្រកាសឲ្យ​អ្នកសារព័ត៌មាន​ជាតិ​យើង​និង​ប្រជាពលរដ្ឋ​បាន​ដឹងថា សម្តេច​តេជោ បានសម្រេច​បញ្ចប់រឿង​រ៉ាវ​មួយ​ដ៏​សំខាន់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺ​ចាប់ពី​ពេលនេះ​តទៅ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​ទាំងអស់​គឺ​មិនឲ្យ​មាន​ផ្នែក​ណា​ផ្សេង​ក្រៅតែពី “​នគរបាល​អន្តោប្រវេសន៍ និង​គយ “ តែប៉ុណ្ណោះ​ភ្នាក់ងារ​ដ៏​ទៃៗ​ទ​ទៀត រួម​ទាំង​កាំកុងត្រូល គឺ​ត្រូវ​ដកចេញ​អោយអស់​។​

​ទន្ទឹម​នឹង​នោះ​ក៏​ត្រូវ​បញ្ចុះ​តម្លៃ​ស្កែន (Scan) ទំនិញ​ផងដែរ​ដើម្បីអោយ​អ្នករកស៊ី​ទទួលបាន​ផល​ចំ​ណែ​ញ​កាន់តែ​ច្រើន​សម្តេច​តេ ជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ថា ការអនុវត្ត​បែបនេះ​គឺ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការលុបបំបាត់​ភាព​អសកម្ម​ផ្សេងៗ​និង​អំពើរ​ពុករលួយ​ជាដើម​និង​ម្យ៉ាងវិញទៀត​គឺ​បាន​បាន​បង្ករ​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការប្រកប​អាជីវកម្ម​ផងដែរ ទន្ទឹម​និង​នេះ​គឺ​នឹង​ជួយ​អោយ​សេដ្ឋកិច្ចជាតិ​មាន​ដង្ហើម​រស់​បាន​ដោយ​ស្រួល​ថែមទៀត​ផង ។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ត្រូវ​អនុវត្ត​នូវ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា​:
១/ ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់​ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​សារព័ត៌មាន​ពិត​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​សង្គម​ជាតិ​ពិតប្រាកដ​សូម​កុំ​ឲ្យ​កញ្ចក់​នោះ​ជា​កញ្ចក់​ដែល​បែក​ធ្លុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​។​
២/ ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន​ទាំងអស់​ត្រូវ​ផ្សព្វ ផ្សាយ​ព័ត៌មាន​ពិតៗ ដោយ​មាន​ការពន្យល់​ច្បាស់លាស់​ឱ្យទៅ​ប្រជាពលរដ្ឋ​អោយបាន​យល់​ជ្រួតជ្រាប​អំពី​ទិសដៅ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ហើយ​នាំ​យក​នូវ​អ្វី​ដែល​ជា​ការ​ពិត​ពី​ប្រជាពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​វិញ គឺ​ទាំង​ក្នុង​កម្រិត​តាក់តែង និង​កម្រិត​អនុវត្តន៍​អោយមាន​ប្រសិទ្ឋភាព​ខ្ពស់ ។​
៣/ ស្នើ​អោយ​សារព័ត៌មាន​ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់​ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែនការ​ដែល​បាន​ដាក់​ចេញ​នៃ​ក្រសួង​ស្ថាប័ន​នានា​ដើម្បី​ធ្វើការ​កែលំអរ ហើយ​មិនមែន​រិះគន់​ដើម្បី​តែ​ជាន់ពន្លិច​នោះទេ​។​
៤/ សំណូមពរ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួ​ម​សិក្សា​វិភាគ​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​បាន​ដឹង​អំពី​រឿងរ៉ាវ​ទាំងឡាយ ដែល​កើតមានឡើង​នៅលើ​ពិភពលោក​ហើយ​ក៏​ចង់ឲ្យ​អ្នកសារព័ត៌មាន​ជាតិ​យើង​បាន​ក្លាយទៅជា​អ្នកវិភាគ​ផងដែរ​ចំពោះ​ព្រឹត្តិការណ៍​នៅ​ក្រៅប្រទេស ពីព្រោះ​កន្លងមក​មាន​បរទេស​គេ​វិភាគ និង​ផ្សាយ​ពី​កម្ពុជា ដូច្នេះ​យើង​ត្រូវ​ចេះ​សិក្សា​បកស្រាយ​និង​វិភាគ​ពី​គេ​វិញ​ផង​ដែរ​។​
៥/ សំណូមពរ​ឱ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ផ្សាយ ត្រឹមត្រូវ​ប្រកបដោយ​ក្រមសីលធម៌​និង​វីជ្ជាជីវៈ​ជា​ពិសេស សម្តេច​តេជោ បាន​សំណូមពរ​ដល់​អ្នកប្រើប្រាស់​នូវ​បណ្តាញ​សង្គម ( Facebook ) សូម​កុំឲ្យ​មាន​ការជេរប្រមា​ថ​ហែក​កេរ្តិ៍ខ្មាស់​គ្នា​ដែល​នាំឲ្យ​មាន​រឿង​ប្តឹង​ផ្តល់ និង​ឡើង​តុលាការ​ជាដើម​សូម​រក្សា​តំលៃ​របស់​ខ្លួន ជាពិសេស​អ្នកសារព័ត៌មាន​ត្រូវធ្វើ​ព័ត៌មាន​ដែល​ច្បាស់ៗ ពិត​កុំ​ស្មានៗ ហើយក៏​មិន​ត្រូវ​ដើរតួនាទី​ជា​តុលា​ការកាត់ក្តី​នោះ​ឡើយ ។​
៦/ ត្រូវ​ចូលរួម​លុបបំបាត់​អ្នកសារព័ត៌មាន​ជម្រិត​ទារប្រាក់​កុំ​ធ្វើ​ជា​អ្នកសារព័ត៌មាន​សម្រាប់​តែ​ជម្រិត​ទា​លុយ​គេ​ឬ​មាន​លក្ខណៈ​ដូច​ជា​ក្រុម “​ម៉ាហ្វីយ៉ា​”​។​
៧/ ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​មិន​បាន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ម្យ៉ាងវិញទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ព័ត៌មាន​ក្លែងក្លាយ​គឺ​អ្នកសារព័ត៌មាន​ត្រូវ​បញ្ចេញ​ព័ត៌មាន​ពិតៗ​ចេញ​មក​បកស្រាយ​ដើម្បី​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ ។​
៨/ ត្រូវ​ខិតខំ​លើកកម្ពស់​សមត្ថភាព​បុគ្គលិក​សារព័ត៌មាន ត្រូវតែ​ធ្វើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​អភិវឌ្ឍន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ពិសេស​ត្រូវ​ទំនាក់ទំនង​ជាមួយ​បណ្តា​សមាគមន៍​ស្ថាប័ន​ជំនាញ​សកល​វិទ្យាល័យ​និង​ក្រសួង​ព័ត៌មាន​ជា​ដើម​ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​នូវ​ជំនាញ​សារព័ត៌មាន​បន្ថែមទៀត​។

​ម្យ៉ាង​ទៀត​គឺ​ត្រូវ​ទាក់ទង​រក​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់​ដើម្បី​បង្កើន​គុណភាព​ការងារ​និង​ការផលិត​មាន​ភាព​កាន់តែ​ល្អប្រសើរ​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ បាន​គាំទ្រ​និង​ជំរុញ​អោយ​មាន​ការរៀប​ចំ​យុទ្ឋនាការ​ប្រកួតប្រជែ​ង អំពី “​ការផលិត​ព័ត៌មាន​ពិតៗ ហើយ​លឿនៗ បើ​អាចធ្វើ​ច្រើន​ភាសារ គឺ​រិត​តែ​ល្អ​”​។ សម្តេច​តេជោ ក៏​បាន​គាំទ្រ ជំរុញ​ឱ្យ​មាន​ប្រព័ន្ឋ​ផ្សេព្វផ្សា​យអន​ឡាញ​(online)​អោយបាន​ច្រើន​ព្រោះ​សព្វថ្ងៃ​នេះ​អ្នក​តាមដាន​ព័ត៌មាន​មិនសូវ​រង់ចាំ​មើល​តាម​ទូ​រទស្ស​នោះទេ​។​

​នៅ​ថ្ងៃនេះ​ដែរ សម្តេច​តេជោ​បានបញ្ជាក់​ជូន​អ្នកសារ ព័ត៌មាន​ជាតិ​យើង​ទាំងអស់​ថា​៖ សម្តេច​នឹង​នៅ​បន្ត​ដឹកនាំ​ប្រទេស​យ៉ាងហោច​ណាស់​ដល់​ឆ្នាំ ២០២៨ ដែល​សម្តេច គ្រោង​នឹង​ជួប​បងប្អូន​អ្នកសារព័ត៌មាន​ចំនួន​៩​ដង​ថែមទៀត​។​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះដែរ សម្តេច​តេជោ (​ហ៊ុន សែន​) នាយករដ្ឋមន្ត្រី​បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ​អ្នកសារព័ត៌មាន​ជាតិ​ទាំងអស់​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​ព្រមទាំង​ជួប​នូវ​ពុទ្ឋពរ​ទាំង​៥ ប្រការ​គឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​” ខ្មែរ​អច្ឆរិយ​:”http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com