ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ជន​ជនជាប់ចោទ​០៤​នាក់​ដែល​តុលាការ​ខេត្ត​មណ្ឌលគិរី​បាន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៨​ត្រូវ បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​រសៀល​ថ្ងៃទី​១០​ខែ​មករា​ឆ្នាំ​២០១៩​នេះ​ហើយ​!!!

​ជន​ជនជាប់ចោទ​០៤​នាក់​ដែល​តុលាការ​ខេត្ត​មណ្ឌលគិរី​បាន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៨​ត្រូវ បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​រសៀល​ថ្ងៃទី​១០​ខែ​មករា​ឆ្នាំ​២០១៩​នេះ​ហើយ​!!!

​ខេត្ត​មណ្ឌលគិរីៈ
​ចេញផ្សាយ​ថ្ងៃ​០៦ កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​ថ្ងៃ​ទី​១១ ខែ​មករា ធ្ឆ្នាំ​២០១៩
​ជនជាប់ចោទ​០៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ដេញ​ឡាន​ដឹកឈើ​បង្ករ​ឲ្យមាន​គ្រោះថ្នាក់​ចរាច​រណ៍ប​ណ្ដា​ល​ឲ្យ​មនុស្ស​ស្លាប់​០១​នាក់​និង​រង​របួសស្រាល​ធ្ងន់​០៣​នាក់​នៅ​ចំណុច​Km១៣៦​ក្នុង​ភូមិ​ត្រពាំង​ផ្អេរ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​វេលា​ម៉ោង​៦​និង​២៤​នាទី​កន្លង​មក​នា​ពេល​ថ្មីៗ​នេះ​។​

​សូមបញ្ជាក់​ថា​ក្រោយពី​តុលាការ​ធ្វើការ​សាកសួរ​ស្ដាប់​ចម្លើយ​រួចរាល់​បញ្ចប់​នីតិវីធី​នៅ​តុលាការ​ជនជាប់ចោទ​ខាងលើ​ត្រូវបាន​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នារ​សៀ​ថ្ងៃទី​២៩​ធ្ឆ្នាំ​២០១៨​មានឈ្មោះ​ដូច​ខាងក្រោម​:

១.​លោក យូ រ៉ាវុធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​យោធា
២.​លោក វ៉ាន់ រួន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ នគរបាល​
៣.​លោក ស្រ៊ុន ឈួន​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាល​ព្រៃឈើ​
៤.​លោក សៀង ចំ​រ៉ុង​ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ មន្ត្រីនគរបាល​។​

​មកដល់​រសៀល​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៩​ជនជាប់ចោទ​ទាំង​០៤​នាក់​ត្រូវបាន​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាន​ចេញ​ដី​ការសម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ហើយ ជុំវិញ​ករណី​ខាងលើ​លោក មាស ប្រុស ប្រធាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​របស់​សាលា​ដំបូង​បានឲ្យដឹងថា ជនជាប់ចោទ​ខាងលើ​ពិតជា​មាន​ដី​ការសម្រេច​ដោះលែង​ដោយ​លោក​ចៅក្រម ស៊ុន ពិសិដ្ឋ​។​

​លោក​បាន​បន្តទៀតថា ការដោះលែង​ឲ្យនៅ​ក្រៅឃុំនេះ​គឺ​បាន​ធ្វើឡើង​ដោយ​មាន​ការ​សង​នូវ​សំណង​រដ្ឋប្បវេណី​ទៅលើ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​រួចរាល់​ក្នុង​ផ្លូវច្បាប់​អស់​ហើយ​តែ​ចំពោះ​បណ្ដឹងអាជ្ញា​នៅ​មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​នៅ​ក្នុង​សំណុំរឿង​នេះ ។​

​ចំពោះ​ជនជាប់ចោទ​០៣​នាក់​ទៀត​ដែល​បាន​រត់គេចខ្លួន​បាត់​នោះ​មានឈ្មោះ​
១/ ឈ្មោះ   នី         អ្នកសារព័ត៌មាន​
២/ ឈ្មោះ   ណា​ង   អ្នកសារព័ត៌មាន​
៣/ ឈ្មោះ កាណួត  ជា​យោធា
​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​តុលាការ​បាន​ចេញ​ដី​ការបង្គាប់​ឲ្យចូល​ខ្លន​រួចមកហើយ​ដែរ ដើម្បី​ចំណាត់ការ​។​
​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com