ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្តេច​តេជោ​ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​អញ្ចើញ​ចូលរួម​ក្នុង​ជំនួប​ជា​មួយ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​លើក​ទី​០៣​នៅ​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ ២០១៩ !!!

សម្តេច​តេជោ​ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​អញ្ចើញ​ចូលរួម​ក្នុង​ជំនួប​ជា​មួយ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​លើក​ទី​០៣​នៅ​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ ២០១៩ !!!

ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍ ០៥​កេ​ី​ត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​១០ ខែ​មករា ឆ្នាំ​២០១៩ !
​ភ្នំពេញ ៖ សម្តេច​តេជោ​ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​អញ្ចើញ​ចូលរួម​ក្នុង​ជំនួប​ជា​មួយ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​លើក​ទី​៣ នៅ​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ​២០១៩​ដើម្បី​បង្កើន​ការ​រឹតចំណង​មិត្តភាព រវាង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​អ្នកសារព័ត៌មាន​។​

​យោង​តាមរ​យៈផេក​ហ្វេ​សបុក​ផ្លូវកា​ររបស់​សម្តេច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ មករា​នេះ ខ្ញុំ​នឹង​ជួប​បងប្អូន និង​ក្មួយៗ​អ្នកកាសែត នៅក្នុង​កម្មវិធី​បាយ​សាមគ្គី​នៅ​កោះ​ពេជ្រ​។

​សម្តេច​បាន​លើកឡើង​ថា ពិត​ប្រាកដ​ណាស់ ការរីកចម្រើន​របស់​ប្រទេសជាតិ គឺ​មិន​អាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​បង​ប្អូន និង​ក្មួយៗ​អ្នកសារព័ត៌មាន​បាន​ឡើយ​។ សម្តេច​តេជោ​បាន​បន្តថា យើង​បាន​បាត់បង់​ឱកាស​កសាង​ប្រទេស​ជាច្រើន​ឆ្នាំ មក​ហើយ​ដោយសារ​សង្គ្រាម ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ គឺ​យើង​ត្រូវការ​ទេសចរណ៍ ពាណិជ្ជករ និង​អ្នកវិនិយោគទុន​បរទេស​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ គឺ​កាន់តែ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​ទេសចរណ៍​បរទេស និង​វិនិយោគទុន​បរទេស​។

​ជា​ចុងក្រោយ​សម្តេច​តេជោបា​នអរគុណ​បងប្អូន និង​ក្មួយៗ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ រួម​ទាំង​បណ្តាញ​ព័ត៌មាន​អន​ឡា​ញ ( Online News ) និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ (Social Networks) ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្ពុជា ទៅកាន់​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេសជាតិ​យើង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។

​នៅក្នុង​ឆ្នាំ​សកល​ថ្មី ២០១៩​នេះ ខ្ញុំ និង​ភរិយា សូម​ជូនពរ​ដល់​បង​ប្អូន និង​កូនក្មួយ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទូទាំង​ប្រទេស ទទួលបាន​ជោគជ័យ​ក្នុង​ភា​កិច្ចការងារ និង​មាន​សុខ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​គ្រប់ៗ​គ្នា​៕(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com