ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​កំលាំង​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​បង្ក្រាប​រថយន្ត​ដឹ​ឈើ​ម៉ាក​ហ៊ី​យុន​ដាយ​ប្រភេទ​០៨​តោន​(​កែច្នៃ​)​ចំនួន​០១​គ្រឿង​

​កំលាំង​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​បង្ក្រាប​រថយន្ត​ដឹ​ឈើ​ម៉ាក​ហ៊ី​យុន​ដាយ​ប្រភេទ​០៨​តោន​(​កែច្នៃ​)​ចំនួន​០១​គ្រឿង​

​ខេត្ត​មណ្ឌលគិរី​: ក្រុង​សែន​មនោ​រម្យ​
​ចេញផ្សាយ​ថ្ងៃ​អង្គារ ០៣ កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩ !
​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​លេខ​៣៧/៦៣​ជិត​រី​ស៊ត​ដាយ​មិន ស្ថិតនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន់ ពេញ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើ​ការឃាត់​រថយន្ត​ដឹក​ឈើ​ខុសច្បាប់ ចំនួន​០១​គ្រឿង ម៉ាក​ហ៊ី​យុន​ដាយ​ប្រភេទ​៨​តោន​(​កែច្នៃ​) ពណ៌​ស គ្មាន​ស្លាក​លេខ ដឹក​ឈើ​ខុសច្បាប់​ប្រភេទ​កកោះ ជា​ច្រេី​ន​សន្លឹក​(​មិនទាន់​រាប់​)​ចេញពី​ស្រុក​កោះ​ញែក​។​

​លោក​វរសេនីយ៍ឯក កាន់ ពេញ បាន​ប្រាប់​ឲ្យដឹងថា​បន្ទាប់ពី​ទទួល​បាននូ​វ​បទបញ្ជា​ពី​ឯកឧត្ដម​ស្នងការ​យ៉ាង​តឹងរឹង​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​លោក​បាន​ដាក់​កំលាំង​ល្បាត​រាល់ថ្ងៃ យប់ ជាក់ស្ដែង​កំលាំង​បាន​បង្ក្រាប​នូវ​រថយន្ត​ខាងលើ​យក​មក​អធិការ​ក្រុង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ណ្ឌ​ជំនាញ​តាម​នីតិវិធី​ចំណែ​ក​អ្នកបើកបរ​បានរ​ត់​គេច​ខ្លួន​បាត់​។​

​ដោយឡែក​រថយន្ត​និង​ឈើ​ខាងលើ​នៅ​ព្រឹ​ថ្ងៃ​០៨​ខែ​មករា​ឆ្នាំ​២០១៩ យើង​បាន​ប្រគល់ឲ្យ​ទៅ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​
(​ដោយ​សារព័ត៌មាន និង​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ​) http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com