ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កំលាំង​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បង្ក្រាបរ​ថយ​ដឹក​ទ្វារ​និង​នីវ​ចំនួន​០៤​គ្រឿង​!!!

ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កំលាំង​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បង្ក្រាបរ​ថយ​ដឹក​ទ្វារ​និង​នីវ​ចំនួន​០៤​គ្រឿង​!!!

ចេញផ្សាយ​ថ្ងៃ​អាទិត្យ ១ កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៩
​ខេត្ត​មណ្ឌលគិរី ៖​នៅ​ថ្ងៃ​ទី​០៦​ខែ​មករា​ឆ្នាំ​២០១៩​វេល​ម៉ោង​០៩​និង​៣០​នាទី​នៅ​ចំណុច​អូរ​ទេ ភូមិ​ដើម​ស្រ​ល់ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​មន្ត្រី​ជំនាញ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​សហការណ៍​ជាមួយ​កំលាំ​ង​របស់​ស្នងការ​នគរបាល​ខេត្ត​បាន​បង្ក្រាប​រថយន្ត​សាំង​យ៉ុង​ចំនួន​០៣​គ្រឿង​និង​រថយន្តហ្វត​ចំនួន​០១​គ្រឿង​ដឹក​ទ្វារ​ប្រភេទ​ឈើ​សុ​ក្រំ​សរុប​៣១​សន្លឹក​និង​គ្រោង នី​វ ២០០​សន្លឹក គ្រែ​ព្រះ​នាង​ចំនួន​០៣​គ្រឿង​ដឹក​ចេញពី​ស្រុក​កោះ​ញែក​យកទៅលក់​នៅ​ភ្នំពេញ​។​

​លោក​អ៊ូ ភ័ក្ដី នាយរង​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យដឹងថា​រថយន្ត​ខាងលេ​ី​ដែល​ឃាត់នោះ​ម្មាស់​មានឈ្មោះ​ដូច​ខាងក្រោម​:
១/ ឈ្មោះ សុះ ម៉ា​រី ២/ ឈ្មោះ ប្រាក់​ផៃ ៣/ ពៅ ម៉ាលី ៤/ ឈ្មោះ ភ័​ក្រ  អ្នក​ទាំង​បួន​រស់នៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។​

​ម្ចាស់​រថយន្ត​ទាំង​បួន​បាន​រៀបរាប់​ថា​ពួកគាត់​មាន​ការខ្វះខាត​លុយកាក់​បង់​ធនាគារ​បាន​នាំគ្នា​ចងកា​រ​ប្រាក់​ទិញ​របស់​កែច្នៃ​ហើយ​(​ទ្វារ​)​យកទៅលក់​នៅ​ភ្នំពេញ ដើម្បី​ចំណេញ​ខ្លះៗ​មក​ដោះស្រាយ​ជីវភាព​ហើយ​ក៏​មិន​ស្មានថា​ដឹក​របស់​កែច្នៃ ហើយ​ត្រូវបាន​ច្បាប់​ហាមឃាត់​នោះទេ​។​

​បងស្រី សុះ ម៉ា​រី បាន​ប្រាប់ថា​រថយន្ត​របស់​គាត់​ដឹក​ទ្វារ​ចំនួន​១៣​វង់​និង​គ្រោង  លោក ប្រាក់​ផៃ ដឹក​ទ្វា​ចំនួន​០៨​វង់​និង​គ្រោង  បងស្រី ពៅ​ម៉ាលី ដឹក​ទ្វារ​ចំនួន​១០​វង់​និង​គ្រោង រថយន្ត​របស់​ពួកគាត់​ទាំង​បី​នាក់​ម៉ាក​សាំ​យ៉ុង​ដឹក​សរុប​៣១​វង់​និង​គ្រោង ចំណែក​លោក​ភ​ក្រ័ មាន​រថយន្ត​ម៉ាក​ហ្វ​តដឹក​នីវ​ឈើ​សុក្រំ​ចំនួន​២០០​បន្ទះ​គ្រែ​ព្រះ​នាង​ចំនួន​០៣​គ្រឿង​មក​ដល់​ចំណុច​ខាងលើ​ត្រូវបាន​ជំនាញ​ឃាត់​យក​មក​កន្លែង​។​

​បច្ចុប្បន្ន​នេះ​រថយន្ត​ទាំង​០៤​គ្រឿង​ខាងលើត្រូវ​បាន​ឃាត់​រក្សាទុក​នៅ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​អនុវត្ត​នូវ​និតិ​វិធី​ស្តីពី​ច្បាប់​ព្រៃឈើ​និង​បន្ត​ការស្រាវជ្រាវ​សិប្បកម្ម​កែ​ច្នៃ​មួយ​ចំនួន​ដែល​គ្មាន​ច្បាប់​៕
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com