ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្ត​ស្ទឹងត្រែង​÷ មេ​ឈ្មួញ​ទុច្ចរិត​ដឹកជញ្ជូន​ឈើប្រណិត​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ប៉ុនប៉ង​មនុស្សឃាត​មកលើ​អ្នកកាសែត​ចំនួន​៥​នាក់​

ខេត្ត​ស្ទឹងត្រែង​÷ មេ​ឈ្មួញ​ទុច្ចរិត​ដឹកជញ្ជូន​ឈើប្រណិត​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ប៉ុនប៉ង​មនុស្សឃាត​មកលើ​អ្នកកាសែត​ចំនួន​៥​នាក់​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​នឹង​២៥​នាទី​ទាបភ្លឺ​ថ្ងៃអាទិត្យ ៤​រោច ខែ​ប​ឋ​សា​ឍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​។​
ក្រុម​អ្នកសារព័ត៌មាន​ចំនួន​៥​អង្គភាព​បាន​ជួបប្រទះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហាយ​លែ​ន​ឌឺ​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R.2384 មួយគ្រឿង​ទៀត​អត់​ស្លាក​លេខ​នោះទេ បាន​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ពេញ​រថយន្ត​តែ​ម្តង​។​

បន្ទាប់​មក​ក្រុម​អ្នកសារព័ត៌មាន​ទាំង​៥​អង្គភាព​បានឃើញ​រថ​យន្ត​ហាយ​លែ​ន​ឌឺ​បែក​កង់​នៅត្រង់​ចំណុច​ហួស​ផ្លូវបំបែក​វា​រី​អគ្គិសនី​សេ​សាន​ពេល​នោះ​ដែរ​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ​បាន​ចុះ​ទៅ​ថត​ផ្ដិត​យក​រូបភាព​ហើយ​សួរ​តៃកុង​រថយន្ត​ដឹកឈើ​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​តើ​ម្ចាស់​ជា​អ្នក​ណា​ពេលនោះ​តៃកុង​រថយន្ត​កំពុងតែ​ដូរ​កង់​រថយន្ត​នោះ​បាន​ប្រាប់ថា ជា​រថយន្ត​របស់​មេ​ឈ្មោះ​ស្រេង ប្រណី​។​

​ពេល​នោះ​ដែរ​កូនចៅ​របស់​លោក​ស្រេង ប្រណី បាន​ដូរ​កង់​រថយន្ត​រួចហើយ​ក៏​បើក​ចេញទៅ ហើយ​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ​បាន​តាម​ផ្ដិត​យក​រូបភាព​បន្ដទៀត​ពេល​នោះ​ដល់​ចំណុច​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ស្រាប់តែ​លិចមុខ​លោក​ស្រេង ប្រណី បើករថយន្ត កាមរី​ហើម​សេរី​ឆ្នាំ​95 ពណ៌​សំបក​ឪឡឹក ជិះ​គ្នា​ពីរ​នាក់​ធ្វើ​សកម្មភាព​បិទគូថ​រថយន្ត​អ្នកសារព័ត៌មាន​ពេញ​ផ្លូវ មិន​ឲ្យ​ក្រុមអ្នកសារព័ត៌​មាន​ទាំង​នោះ​តាម​ថត​ផ្ដិត​យក​រូបភាព​រថយន្ត​ដឹកឈើ​គ្រញូង​ទាំងពី​គ្រឿង​នោះបានទេ​។​

​លោក​ស្រេង ប្រណី បានធ្វើ​សកម្មភាព​ភ្លាមៗ​តាម​បុក​រថយន្ត​អ្នកសារព័ត៌មាន​ទាំង​៥​អង្គភាព​នោះ​បង្គ​ឲ្យមាន​ការប៉ះទង្គិ​ច​យ៉ាងដំណំ​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។​

​តាម​ប្រភព​ពី​ក្រុមអ្នកកាសែត​ទាំង​៥​អង្គភាព​បានបញ្ជាក់​ថា លោក​ស្រេង ប្រណី ជា​មេ​ឈ្មួញ​ដឹក​ឈើ​គ្រញូង​ចេញពីរ​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ចំ​ក្សាន ខេត្ត​ព្រះវិហារ ឆ្លង​មក​ខេត្ត​រតនគីរី ជា​យូ​ខែ​ឆ្នាំ​មកហើយ​។​

​ប្រភព​បន្តថា កន្លងមក​ក្រុម​លោក​ស្រេង ប្រណី បានធ្វើ​សកម្មភាព​វ៉ៃ​រថយន្ត​អ្នកកាសែត​នៅក្នុង​ខេត្ត​សៀមរាប ខេត្ត​ឧត្តរមានជ័យ នឹង​ខេត្តព្រះវិហារ​ផងដែរ​។​

​ជាក់ស្តែង​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ ក្រុម​លោក​ស្រេង​ប្រណី បានធ្វើ​សកម្មភាព​មកលើ​ក្រុមអ្នកកាសែត ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​លោក​ស្រេង​ប្រណី​នេះ​ទេ ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​បាន​ទទួល​ផលប្រយោជន៍​ពី​រលោក​ស្រេង​ប្រណី​អស់​ទៅហើយ បានជា​មើល​មិន​ឃើញ​រថយន្តរ​បស់​លោក​ស្រេង​ប្រណី ដឹកឈើ​គ្រញូង​ឆ្លងកាត់​ជា​ច្រើន​ខេត្ត​នោះ​។​

​តាម​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា លោក​ស្រេង​ប្រណី​នេះ រស់នៅ ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប លោក​ស្រេង​ប្រណី​នេះ​បាន​បើក​យានដ្ឋាន​អូ​តូ​ហ្គាស​មួយកន្លែង​ភ្លាក់​យីហោរ​ឈ្មោះ​ស្រេង​ប្រណី​។​

តើ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​រាជរដ្ឋាភិបាល​បង្កើត​ឲ្យ​ចុះ​បង្ក្រាប​បទល្មើ​សធន​ធាន​ធម្មជាតិ​ដឹកនាំ​ដោយ  ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ បាត់​ទៅ​ណា​អស់ហើយ​បាន​ជា​មិន​បង្ក្រាប​ក្រុម​ឈ្មួញ​ជើង​ខ្លាំង​រូបនេះ​។​

​គឺ​បានន័យថា សមត្ថកិច្ច​ទាំងនោះ​ប្រហែល​បាន​ផលប្រយោជន៍​ពី​បទល្មើស​ព្រៃឈើ​ទាំងនោះ​ហើយ​មើលទៅ ?​នៅ​មាន​បន្តទៀត​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com