ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ​ខ្លាច​អំណាច​លោក​ស៊ា​ម គឹម​ទឹម ជា​ទាហាន​សឹក​រង​មិន​ហ៊ាន​បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​លេខ​ពីរ​ដ៏​ធំ​ឥត​ច្បាប់​របស់​គេ​!!!

​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ​ខ្លាច​អំណាច​លោក​ស៊ា​ម គឹម​ទឹម ជា​ទាហាន​សឹក​រង​មិន​ហ៊ាន​បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​លេខ​ពីរ​ដ៏​ធំ​ឥត​ច្បាប់​របស់​គេ​!!!

ចេញផ្សាយ​ថ្ងៃ​អង្គារ ១០​រោជ ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៩
​ឃ្លាំង​ស្តុក​ឈើ​ឥត​ច្បាប់​ដ៏​ធំ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យដឹងថា​ជាឃ្លាំង​ស្តុក​ឈើ​របស់​លោក​ស៊ា​ម គឹម​ទឹម មាន​តួនាទី​ទាហាន​សឹក​រង​នៅក្នុង​ខេត្ត​ក្រចេះ​មាន​អំណាច​ខ្លាំង​សូម្បី​តែ​ចៅហ្វាយខេត្ត​មិន​ខ្លាច​ផង​។​

​ជាក់ស្ដែង​នៅ​ថ្ងៃអាទិត្យ​ទី​៣០ ខែ​ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ០៣ និង ២៩ នាទី រសៀល សារព័ត៌មាន​យើង​បាន​ទៅ​ថត​ផ្ដិត​យក​រូបភាព​នៅ​កន្លែង​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​នោះ​ដោយផ្ទាល់ និង​បាន​ឃើញ​គំនរ​ឈើ​ស្តុក​នៅក្នុង​នោះ​ជា​ច្រើន​រាប់សិប​ម៉ែត្រ​គីប​ដោយ​មាន​រថយន្ដ​សាំ​យ៉ុង កែច្នៃ​ចំនួន​ជាង​ដប់​គ្រឿង កំពុងតែ​ធ្វើ​សកម្មភាព រៀប​ឈើ​ដាក់​លើ​រថយន្ដ និង​ត្រៀម​ធ្វើ​ការដឹកជញ្ជូន​ចេញ​នៅពេល​យប់​យកទៅ​ចែកចាយ​ទៅតាម​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ ខេត្ត​ព្រៃវែង រហូត​ដល់​រាជធានី​ភ្នំពេញ​៘​

​សូមបញ្ជាក់​ផងដែរ​ថា​រយៈពេល​ជាច្រើន​រាប់​ឆ្នាំ​កន្លងមកនេះ លោក ស៊ា​ម គឹម​ទឹម ដែល​ជា​ទាហាន​សឹក​រង​ខេត្ត​ក្រចេះ​រូប​នេះ​តែងតែ​យក​តួនាទី​និង​អំណាច​យោធា​របស់​ខ្លួន​ទៅ​ដើរ​រកស៊ី​ទិញ​ឈើ​និង​ដឹកជញ្ជូន​ជា​រៀងរាល់ថ្ងៃ រាល់​យប់​យ៉ាង​អនាធិប្បតេយ្យ​ដោយ​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​បំផ្លាញ​ព្រៃឈើ​របស់​សង្គមជាតិ​យក​ទៅ​ធ្វើ​មាន​ធ្វើបាន​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​គោរព​កោតញញើត​នូវ អនុសាសន៍​នៃ​បទបញ្ជារ​ដ៏​ក្ដៅគគុក​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​ក្រចេះ​បាន​បន្តទៀតថា​មេ​ឈ្មួញ​រកស៊ី​កាប់បំផ្លាញ​ព្រៃ​ដុះ​ស្លែ​រូបនេះ​មិន​ដែល​ចេះ​ខ្លាច​អ្នក​ច្បាប់​ណា​ម្នាក់​នោះ​ឡើយ​ដោយ​គេ​អាង​ថា​បាន​បង់លុយ​ឲ្យ​គ្រប់​ជំនាញ​អស់​ហើយ​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​មិន​ចន្លោះ​នោះ​បាន​បើកដៃ​ឲ្យគេ​កាប់បំផ្លាញព្រៃ​សហគម​ទាល់តែអ​ស់​ទើប​ឈប់​រកស៊ី​។​

​ប្រជាពលរដ្ឋ​និង​ប្រជា​សហគម​នៅក្នុង​ខេត្ត​បាន​នាំគ្នា​សំនូមពរ​ទៅ​ដល់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជាពិសេស​ទៅ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ជា​ប្រធាគ​ណ​:​កម្ម​ការបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិ​លោក​មាន​វិធានការ​ផង​បើ​មិន​ដូច្នេះ​ទេ​ព្រៃឈើ​រង​ការវិនាស់​ខ្ទេច​អស់​មិន​សល់​ទេ​ដោយសារ​មានការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​ថ្នាក់ក្រោម​។​

​ពួកគាត់​បន្ថែម​ថា​ស្នើ​សុំ​ឲ្យ​ថ្នាក់​ជាតិ​បង្កើត​គណ​:​កម្ម​ការ​ចំពោះ​កិច្ន​ចុះ​មក​ខេត្ត​ក្រចេះ​ផង ដើម្បី​អង្កេត​លើ​សមត្តកិច្ច និង​មន្ត្រី​ជំនាញ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​បើកដៃ​ឲ្យ​បុគ្គល​ខាងលើ​កាប់បំផ្លាញ​ព្រៃឈើ​គ្មាន​ការបង្ក្រាប​ពិសេស​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ឥត​ច្បាប់​ដ៏​ធំ​អនាធិបតេយ្យ របស់​មេ​ឈ្មួញ​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​ក្រចេះ​ឈ្មោះ សាម គឹម​ទឹម​ដែល​មាន​ទីតាំង​ខាងលើ ៕
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​”  ខ្មែរ​អច្ឆរិយ​: ” http:www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com