ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ជនសង្ស័យ​០៤​នាក់​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​!

ជនសង្ស័យ​០៤​នាក់​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​!

ខេត្ត​មណ្ឌលគិរីៈ  ​ចេញផ្សាយ​ថ្ងៃ​៧​រោជ ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨
​ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត កំលាំង​នៃ​ស្នងការ​បាន​សហកា​រណ៍​ជាមួយ​កំលាំង​អធិការនគរបាល​ស្រុក​កែវ សីមា  បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​អស់​រយ​:​ពេល​៤៨​ម៉ោង ដើម្បី​ធ្វើ​ការសាកសួរ​បំភ្លឺ​ជុំវិញ​ករណី​ដេញ​ឡាន​ដឹកឈើ​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាច​រណ៍ប​ណ្ដា​លឲ្យមនុស្ស​ស្លាប់​០១​នាក់​និង​រង​របួសស្រាល​ធ្ងន់​០៣​នាក់​នៅ​ចំណុច​Km១៣៦​ក្នុង​ភូមិ​ត្រពាំង​ផ្អេរ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​វេលា​ម៉ោង​៦​និង​២៤​នាទី​នោះ​។​

​ឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​ទទួល​ផែន​យុត្តិធម៌​បានឲ្យដឹងថា ក្រោយពី​ធ្វើ​ការសាកសួរ​ស្ដាប់​ចម្លើយ​រួចរាល់​បញ្ចប់​នីតិវីធី​នៅ​ស្នងការ​ត្រូវបាន​រៀបចំ​សំណុំរឿង​និង​ជនសង្ស័យ​បញ្ជូន​ទៅ​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​ដើម្បី​ចំណាត់ការ​តាម​ផ្លូវច្បាប់​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ជាក់ស្ដែង​០៤​នាក់​នោះ​មានឈ្មោះ​ដូច​ខាងក្រោម​:

១.​លោក យូ រ៉ាវុធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​យោធា
២.​លោក វ៉ាន់ រួន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ នគរបាល​
៣.​លោក ស្រ៊ុន ឈួន​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាល​ព្រៃឈើ​
៤.​លោក សៀង ចំ​រ៉ុង​ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ មន្ត្រីនគរបាល​។​ក្រោយ​ពី​តំណាង​អយ្យការ​ន​សាលាដំបូង​បាន​ធ្វើ​ការសាកសួរ​បន្ត​ជុំវិញ​ករណី​ខាងលើ​រួច​មក​ត្រូវបាន​អយ្យការ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​ទៅលើ​ជនសង្ស័យ​ទាំង​០៤​នាក់​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះហើយ​។​

​បើ​តាម​ប្រភពព័ត៌បាន​បង្ហើប​ឲ្យដឹងថា ដោយឡែក ជនសង្ស័យ​នៅ​សល់​០៣​នាក់​ទៀត ដែល​មាន​ការពាក់ព័ន្ធ​លឺថា​បាន​រត់គេចខ្លួន​បាត់​នោះ​មានឈ្មោះ​
១/ ឈ្មោះ   នី         អ្នកសារព័ត៌មាន​
២/ ឈ្មោះ   ណា​ង   អ្នកសារព័ត៌មាន​
៣/ ឈ្មោះ កាណួត  ជា​យោធា
​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ដើម្បី​សុំ​គោលការណ៍​ពី​តុលាការ​ឈាន​ចូល​ទៅ​ដល់​ការឃាត់ខ្លួន​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ពេល​នេះ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តមណ្ឌលគិរី​ពួកគាត់​សំនូមពរ​ទៅ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត សូម​ឯកឧត្ដម​មាន​វិធានការ​បង្ក្រាប​មន្ត្រី​កងកំលាំង​ដែល​គ្មាន​ភារកិច្ច​នៅ​តាម​ដងផ្លូវ​(​កុងត្រូលជជុះ​)​ឲ្យបាន​ក្ដៅគគុក​កុំឲ្យ​មាន​នៅ​ដែល​កន្លងមក​ក្រុម​នេះ​តែងតែ​បង្ក​នូវ​បញ្ហា​ដល់​សង្គមជាតិ​យើង​មិន​ចេះ​ចប់​ជាក់ស្ដែង​ដូចជា​ករណី​ដេញ​ឡាន​បទល្មើស​យកលុយ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​អាណោចអាធម្ម​បំផុត​ដោយ​មិន​ដឹង​រឿង​អី​សោះ​។​
​រង់ចាំ​តាមដាន​បន្ត​(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com