ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មន្ត្រី​ជំនាញ កងកំលាំង​០៤​នាក់​ជាប់​ពាក់ព័ន្ធ​សង្ស័យ​ដេញ​រថយន្ត​ដឹកឈេ​ី​ធ្វេី​ឲ្យ​មនុស្ស​ស្លាប់​០១​នាក់​រងរបួស​ស្រាល​ធ្ងន់​០៣​នាក់​ត្រូវបាន​ស្នងការដ្ឋាន​គ​របាល​ខេត្តមណ្ឌលគិរី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​នេះ​!!!

មន្ត្រី​ជំនាញ កងកំលាំង​០៤​នាក់​ជាប់​ពាក់ព័ន្ធ​សង្ស័យ​ដេញ​រថយន្ត​ដឹកឈេ​ី​ធ្វេី​ឲ្យ​មនុស្ស​ស្លាប់​០១​នាក់​រងរបួស​ស្រាល​ធ្ងន់​០៣​នាក់​ត្រូវបាន​ស្នងការដ្ឋាន​គ​របាល​ខេត្តមណ្ឌលគិរី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​នេះ​!!!

​ខេត្ត​មណ្ឌលគិរីៈ ស្រុក​កែវ​សីមា​
​ចេញផ្សាយ​ថ្ងៃ​៦​រោជ ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨
​ក្រោយ​ពី​សម្ថ​កិច្ច​នៃ​ស្នងការដ្ឋាន​​នគរបាល​ខេត្ត​ សហកា​រ​ជាមួយ​កំលាំង​អធិការនគរបាល​ស្រុក​កែវ​សីមា​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ​០៤ ​នាក់​ខាងលើអស់​រយ​:​ពេល​មួយ​យប់​ ដើម្បីសា​កសួរ​បំភ្លឺ​ជុំវិញ​ករណី​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាច​រណ៍ ប​ណ្ដា​ល​ឲ្យមាន​មនុស្ស​ស្លាប់​០១​នាក់​ និង​រង​របួសស្រាល​ធ្ងន់​០៣​នាក់​នៅ​ចំណុច​Km១៣៦​ក្នុង​ភូមិ​ត្រពាំង​ផ្អេរ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​វេលា​ម៉ោង​៦​និង​២៤​នាទី​នោះ​។​

​ឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​ទទួល​ផែន​យុត្តិធម៌​បានឲ្យដឹងថា ជន​ជាប់​ពាក់ព័ន្ធ​ករណី​ខាងលើ ទាំងអស់​មាន​០៧​នាក់​ តែ​ជាក់ស្ដែង​ ឃាត់​បាន​០៤​នាក់​ បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​មានឈ្មោះ​ដូចខាងក្រោម​:

១. ឈ្មោះ យូ រ៉ាវុធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បុខ​របរ​យោធា​
២. ឈ្មោះ វ៉ាន់ រួន  ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ នគរបាល​
៣. ឈ្មោះ ស្រ៊ុន ឈួន ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាល​ព្រៃឈើ​
៤. ឈ្មោះ  សៀង ចំ​រ៉ុង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ មន្ត្រីនគរបាល​។​

​ដោយឡែក​០៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ដែល​មានឈ្មោះ​
១/ ឈ្មោះ នី អ្នកសារព័ត៌មាន​
២/ ឈ្មោះ ណា​ង អ្នកសារព័ត៌មាន​
៣/ ឈ្មោះ កាណួត ជា​យោធា
​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
​រង់ចាំ​តាមដាន​បន្ត (​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com