ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុម​សមត្ថកិច្ច​ដែល​សង្ស័យ​ថា​បើករថយន្ត​ប្រដេញ​ឡាន​សាំ​យ៉ុង​ដឹកឈើ​ដែល​បង្ករ​គ្រោះថ្នាក់​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​កោះហៅ​មក​បំភ្លឺ​!!!

ក្រុម​សមត្ថកិច្ច​ដែល​សង្ស័យ​ថា​បើករថយន្ត​ប្រដេញ​ឡាន​សាំ​យ៉ុង​ដឹកឈើ​ដែល​បង្ករ​គ្រោះថ្នាក់​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​កោះហៅ​មក​បំភ្លឺ​!!!

ចេញផ្សាយ​ថ្ងៃ​៦​រោជ ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨
​ខេត្ត​មណ្ឌលគិរីៈ ស្រុក​កែវ​សីមា​
​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​នៅ​ភូមិ​ត្រពាំង​ផ្អេរ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដែល​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​០១​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​០៣​នាក់ កាលពី​វេលា​ម៉ោង​៦​និង​២៤​នាទី ថ្ងៃទី​២៧ ខែ​ធ្នូ​ឆ្នាំ​២០១៨ រួចមក​សមត្ថកិច្ច​រួម​មាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​ការបើក​ស៊ើបអង្កេត​ជំហាន​ដំបូង​ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម​ស្នងការ មេបញ្ជាការ​ផ្ទាល់​មកលើ​ករណីនេះ​។​

​នៅវេលា​ម៉ោង​២២;៤១​នាទី កម្លាំង​នគរបាល​បាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ធ្វើ​ការកោះហៅ​មន្ត្រី​ជំនាញ​និង​កងកំលាំង​មួយចំនួន​មក​ធ្វើការ​សាកសួរ​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​បន្ត​និតិ​វិធី​ទៅតាម​ផ្លូវច្បាប់​។​

​មន្ត្រី​ជំនាញ​និង​កងកំលាំង​ទាំង​នោះ​អ្នកពាក់ព័ន្ធ​មានឈ្មោះ​ដូចខាងក្រោមៈ​

១/ លោក វរសេនីយ៍ទោ យូ រ៉ាវុធ ប្រធាន​ស្នាក់ការ ការិយាល័យ​ទី​២​កងទ័ពជើងគោក ប្រចាំ​ខេត្ត​មណ្ឌលគិរី​
២/ លោក សៀង ចំ​រ៉ុង នគរបាល អត្តសញ្ញាណ​កម្ម​
៣/ លោក វ៉ាន់ រួម នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​
៤/ លោក ស្រ៊ុន ឈួន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​

​ក្រោយពី​ធ្វើ​ការសាកសួរ​បំភ្លឺ​រួចមក​មិនទាន់​បាន​ដឹង​ថា​ខាង​សមត្ថកិច្ច​ជំនាញ​និង​បន្ត​នីតិវិធី​យ៉ាង​ទៀត​នោះ​រង់ចាំ​ព័ត៌មាន​បន្ថែម​នៅ​ព្រឹក​នេះ​ហើយ​ប្រជាពលរដ្ឋ​កំពុង​នាំគ្នា​ទន្ទឹង​រង់ចាំ​មើល​លើ​ចំណាត់ការ​ករណី​នេះ​គ្រប់ៗ​គ្នា​ពី​សមត្ថកិច្ច ៕ (​ព័ត៌មាន​បឋម​)
​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http:// www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com