ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ករណី​កាប់​ព្រៃ​ឈូសឆាយដី​ដែន​ព្រៃ​ការពារ​យកមក​ធ្វើជា​កម្មសិទ្ធិ​កក្រើក​ទៀត​ហើយ​នៅ ស្រុក​កែវ​សីមា​!

ករណី​កាប់​ព្រៃ​ឈូសឆាយដី​ដែន​ព្រៃ​ការពារ​យកមក​ធ្វើជា​កម្មសិទ្ធិ​កក្រើក​ទៀត​ហើយ​នៅ ស្រុក​កែវ​សីមា​!

​ចេញផ្សាយ​ថ្ងៃ​៥​រោជ ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ឆ្នូ ឆ្នាំ​២០១៨​។​
​មណ្ឌលគិខេ​ត្ត​រីៈ​ស្រុកកែ​វសីមា​
​ថ្មីៗ​នេះ​មានការ​កក្រើក​ទៀតហើយ​ករណី​រំលោភ​បំពាន​កាប់​ព្រៃ​ឈូសឆាយ​ដី​ដែន​ព្រៃ​ការពារ កើតមាន​ជា​បន្តបន្ទាប់ ជាក់ស្ដែង​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​ថ្ងៃត្រង់ មន្ត្រី​ដែន​ជំរក​កែវ​សីមា បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ដែល​បាន​នាំគ្នា​លួច​ចូល​ទៅ​កាប់​ព្រៃ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ស្ថិតនៅក្នុង​ភូមិ​ពូ​គុង ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​ជនសង្ស័យ​ទាំង​០៤​នាក់​មាន​ឈ្មោះ​

១/ ឈ្មោះ ជួន ម៉ាច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​
២/ ឈ្មោះ វ៉ាន់ ផន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​
៣/ ឈ្មោះ ហុីង ចាក់ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​
៤/ ឈ្មោះ​ពុត​ស្រី​ល័ក្ខ ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​
​ទាំង​០៤​នាក់​នេះ​រស់នៅ​ខេត្ត​ស្វាយរៀង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​មួយចំនួន​ពី​បងប្អូន​អ្នក​ទាំង​០៤​នាក់​នោះ​បាន​អោយដឹងថា​ពួក​គេ​ទើបតែ​នាំ​ចូល​ទៅ​សង់​ខ្ទម​រស់នៅ​ហើយ​បាន​រុក​រើ​ដុត​ព្រៃ​ដោយ​ប្រើ​តែ​កាំបិត​ប៉ុណ្ណោះ មិនទាន់​បានធ្វើ​សកម្មភាព​អ្វី​ទេ​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើ​ការឃាត់ខ្លួន​តែម្ដងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​០៤​នាក់​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដេ​ី​ម្បី​ចំណាត់កា​រតាម​ផ្លូវច្បាប់​។​
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com