ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មនុស្ស​ស្លាប់​០១​នាក់ រងរបួស​ធ្ងន់​ស្រាល​០៣​នាក់ ផ្ទះ​០១​ខ្នង​បាក់​ខ្ទេច​ដោយសារ​រថយន្ត​ដឹកឈើ​រត់គេច​ពី​រថយន្ត​ក្រុម​កុងត្រូលជជុះ​ដេញតាម​គាបស៊ី !!!

មនុស្ស​ស្លាប់​០១​នាក់ រងរបួស​ធ្ងន់​ស្រាល​០៣​នាក់ ផ្ទះ​០១​ខ្នង​បាក់​ខ្ទេច​ដោយសារ​រថយន្ត​ដឹកឈើ​រត់គេច​ពី​រថយន្ត​ក្រុម​កុងត្រូលជជុះ​ដេញតាម​គាបស៊ី !!!

ចេញផ្សាយ​ថ្ងៃ​៥​រោជ ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២  ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨
​ខេត្តមណ្ឌលគិរីៈ​ស្រុក​កែវ​សីមា
​ហេតុការណ៍​គួរអោយ​រន្ធត់​មួយ​បាន​កើតមានឡើង​នៅវេល​ម៉ោង​០៦​និង​២៤​នាទី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នៅត្រង់ចំណុច​km១៣៦ ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​បើ​យោង​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ករ​ឡើង​ដោយ​រថយន្ត​របស់​ក្រុម​កុងត្រូលជជុះ​ស្រុក​កែវ​សីមា​និង​ក្រុមអ្នកកាសែត​នាំគ្នា​ដេញ​តាម​គាបស៊ី​ពីក្រោយ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដែល​ដឹកឈើ​ប្រណីត​ក្នុងទិសដៅ​ពី​ស្រុក​កែវ​សីមា ទៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។​

​លុះ​មកដល់​ចំណុច​កើតហេតុ​រថយន្ត​០២​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​បណ្តាលអោយ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​នោះ​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​ចូលទៅ​ក្នុង​ផ្ទះ​ប្រជា​ពលរដ្ធ​ខ្មែ​អី​ុ​ស្លា​មមួយ​ខ្នង​បង្ករ​អោយ​មនុស្ស​នៅក្នុង​ផ្ទះ​ស្លាប់​០១​នាក់​នៅ​ពេល​ដឹក​ទៅ​ដល់​មន្ទី​ពេទ្យ​និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​០៣​នាក់​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​អ្នក​រងរបួស​ក្នុង​ហេតុការណ៍​នោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្នួល​រី​ឯ​ម្ចាស់​រថយន្ត​កាមរី​ឆ្លាម​ដែល​គេ​សង្ស័យថា​ជា​រថយន្ត​របស់​អ្នកការ​សែត​នោះ​បាន​រត់គេចខ្លួន​បាត់​ហេ​ី​យ​រថយន្ត​ដែល​ដេញតាម​ពីក្រោយ​រថយន្ត​សាំ​យ៉ុង​នោះ​គឺ​ជា​រថយន្ត​របស់​សមត្ថកិច្ច​កុងត្រូលជ​ជុះនៅឈ​រជេី​ង​ស្រុកកែ​វសីមា​។​

​ចំណែក​រថយន្ត​ដឹកឈើ​សាំ​យ៉ុង​នោះ​វិញ​គេ​បាន​បង្ហេី​បថា​ជា​រថយន្ត​របស់​ឈ្មោះរ​ដ្ធ ជា​កូនប្រុស​របស់​លោក​មាស​សុភាព ជា​មេបញ្ជាការ​វ​រះ​ការពារ​ព្រំដែន​លេខ​២០៤​ខេត្ត​ក្រចេះ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ស្រុក​កែវ​សីមា​បាន​ចុះ​ទៅ​ដល់​ភ្លាមៗ​ដែរ​និង​បាន​បញ្ជូន​ជនរងគ្រោះ​ទាំងនោះ​ទៅ​ធ្វេី​ការសង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កែវ​សីមា ឯ​អ្នក​របួសធ្ងន់​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​។​

​ចំណែក​រថយន្ត​ដឹកឈើ​និង​រថយន្ត​បង្ករ​សមត្ថកិច្ច​កំពុង​ចំណាត់ការ​កសាង​សំណំុ​រឿង​ទៅតាម​ផ្លូវច្បាប់ ហេ​ី​យ​ពលរដ្ធ​សង្ឃឹមថា​លោក​អភិបាលខេត្ត​និង​មាន​វិធានការ​មកលើ​ជនបង្ករ​ក្រុម​កុងត្រូលជជុះ​នៅ​លើ​ដងផ្លូវ​ដែល​ដេញ​តាម​គាបស៊ី​បង្ករ​ភាព​អានាធិប្បតេយ្យ​បំពុល​សណ្តាប់ធ្នាប់​សាធារណ​:​សន្តិសុខ​សង្គម​មិន​អោយ​រួច​ខ្លួន​ជាដាច់ខាត​វែកមុខ​អោយបាន​ច្បាស់​នៅពេល​ខាងមុខ​យកមក​អនុវត្ត​តាម​ផ្លូវច្បាប់​។​(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpressnet)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com