ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​១​ខ្នង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​!!!

ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​១​ខ្នង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​!!!

ចេញផ្សាយ​ថ្ងៃ​ច័ន្ទ ២​រោជ ខែ​មិគសិ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨
​មណ្ឌលគិរី ៖  អគារ​ថ្មី​០១​ខ្នង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ដែល​ជា​ជំនួយ​មិត្តភាព​របស់​នគរបាល​ខេត្ត​ដាក់​ឡាក់ (​វៀតណាម​) ដែល​ប្រគល់​ជូន ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ពិធី​នោះ​ប្រព្រឹតទៅ ក្រោម​អធិបតី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគរបាលជាតិ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក វរសេនីយ៍ឯក វូ ហុង​វាំង ស្នងការ​នគរបាល​ខេត្ត​ដាក់​ឡាក់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ប្រព្រឹត្ត​ទៅ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​នា​រសៀល​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគរបាលជាតិ និង ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ដល់​ភាគី​មិត្តភាព​វៀតណាម នៃ​ខេត្ត​ដាក់​ឡាក់ ដែល​បាន​ជួយ​ឧបត្ថម្ភ​អាគារ​១​ខ្នង ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​។  ឯកឧត្តម​បាន​បញ្ជាក់ថា ជំនួយ​អគារ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ទំនាក់​ទំនាក់​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ រវាង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ដាក់​ឡាក់ ហើយ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នេះ មាន​លក្ខណៈ​ជា​បងប្អូន​ជា​អ្នក​រស់នៅ​ភូមិ​ផង​របង​តែមួយ ហើយ​ភាគី​ទាំងពីរ និង​ត្រូវ​រក្សា​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ សាមគ្គីភាព​រវាង​កម្ពុ​ជា វៀតណាម អោយ​កាន់តែ​ឋិត​ថេរ និង​យូ​អង្វែង​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម ជម្រុញ​ដល់​មន្ត្រីនគរបាល​ជាតិ​ទាំងអស់​ត្រូវ​ចូលរួម​ក្នុង​ការលើកស្ទួយ​ប្រសិទ្ធភាព​ក្នុង​ការបំពេញ​ភារកិច្ច​ជា​កងកំលាំង​របស់​នគ​របាល​ខេត្ត​ដើម្បី​ធានា​អោយ​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​តាម​បន្ទាត់​ព្រំដែន​ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បានអោយដឹងថា អគារ​ថ្មី​មួយ​ខ្នង​របស់​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី នេះ​ជា​ជំនួយ​ឧប្បត្ថម្ភ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​ឡាក់​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​មាន​ទំហំ​១៣​ម៉ែត្រ គុណ ៤២​ម៉ែត្រ មាន​កំពស់​០២​ជាន់ ធ្វើ​អំពី​ឥដ្ឋ ប្រក់​ស័ង្កសី ជា​រចនាបទ​ខ្មែរ មាន​បន្ទប់​ការិយាល័យ​ចំនូ​ន ១២ បន្ទប់​រងចាំ​ចំនួន​០២​និង សាលប្រជុំ​ចំនួន​០១ និង​បាន​រៀបចំ​កៅអី​រួចស្រេច​ចំនួន​២១៧​កៅអី​។

​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា  បានឱ្យដឹង​ទៀត​ថា អគារ​នេះ​ចាប់ផ្តើម​សាងសង់​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ និង​បាន​បញ្ចប់​ការសាងសង់​រួចរាល់​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ១៦៥,៧៥០​ដុល្លា (​មួយរយ​ហុកសិប​ប្រាំ​ពាន់ ប្រាំពី​រយ​ហាសិប​ដុល្លា ជា​ថវិកា​ដែល​បាន​ពី​ការជួយឧបត្ថម្ភ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​ឡាក់ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​ទាំងស្រុង​។​
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:” http://www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com