ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សង្ស័យ​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វីក​ហ្គ្រេ​ន​យឺតយ៉ាវ ឈូសឆាយដី ទើប​ពលរដ្ឋ​២១៦​នាំគ្នា​រុករាន​យក​អាស្រ័យ​ផល​!!!

សង្ស័យ​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វីក​ហ្គ្រេ​ន​យឺតយ៉ាវ ឈូសឆាយដី ទើប​ពលរដ្ឋ​២១៦​នាំគ្នា​រុករាន​យក​អាស្រ័យ​ផល​!!!

ចេញផ្សាយ​ថ្ងៃ​ច័ន្ទ ២​រោជ ខែ​មិគសិ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨

​ខេត្ត​មណ្ឌលគិរី : ស្រុក​កោះ​ញែក​
​បន្ទាប់​ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​កោះ​ញែក​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​២១៦​គ្រួសារ​ដែល​កំពុង​អាស្រ័យ​ផល​និង​រស់នៅ​លើ​ដី​ដែល​អាជ្ញាធរ​ស្រុក​អះអាងថា​ជា​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​នោះ គឺ​បណ្តាលមកពី​ក្រុមហ៊ុន​ពុំ​បាន​កំណត់​ព្រំ​ដី​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ពុំ​មាន​ន​ណា​មក​ណែនាំ​តាំងពី​ឆ្នាំ​ដំបូង​។​

​កំឡុងពេល​នៃ​ការចុះ​ណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កោះ​ញែក ដែល​ដឹកនាំ​ដោយ លោក​ផាង អឿង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​កោះ​ញែក គណៈកម្មាធិការ​បាន​ធ្វើ​ការពន្យល់​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ ឲ្យធ្វើ​ការចាកចេញ ពី​ទីតាំង​ដែល​កំពុង​រស់នៅ​ព្រោះ​ទីតាំង​នេះ គឺ​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី របស់​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច ឈ្មោះ​ប៉ាស៊ីហ្វិក​ហ្គ្រេ​ន ពេលនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នាពេលនោះ បាន​ជំរុញ ឲ្យ​ក្រុម​ប្រជាពលរដ្ឋ ធ្វើ​ការវិលត្រឡប់ ទៅ​លំនៅដ្ឋាន​ចាស់​វិញ​។​

​តំណាង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ដី​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ចបាន​បញ្ជាក់អំ​ពីរយៈ​ពេល​នៃ​ការរស់នៅ​របស់​ពួកគេ​រហូត​ដល់​ទៅ​៣​ឆ្នាំ​ដោយ​ពុំមាន អាជ្ញាធរ​មូលដ្ឋាន ឬ​តំណាង​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ចមកប្រាប់​ឬ​បញ្ជាក់ ថា​ទីតាំង​នេះ​ជា​ដី​ដែល​ស្ថិតនៅ​លើ​ទំហំ​ផ្ទៃ​ដី​របស់​ក្រុមហ៊ុន នោះទេ​។​

​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ បានបញ្ជាក់​ថា ទោះបីជា​អាជ្ញាធរ​ចុះ​អប់រំ​ណែនាំ​ឲ្យ​ពួកគាត់​ចាកចេញ​ពី​ដី​ដែល​កំពុងតែ​អាស្រ័យ​ផល និង​រស់នៅ​នេះ ពួក​គាត់​ដាច់​ខាត ស៊ូស្លាប់​មិន​ធ្វើការ​ចាក​ចេញ​ឡើយ​។ ក្រុម​ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ជាក់ថា រយៈពេល​នៃ​ការរស់នៅ​លើ​ដី​នេះ ៣​ឆ្នាំ​ទៅ​ហើយ ហេតុអ្វី បាន​ជា​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច មិន​មក​ធ្វើ​ការកំណត់​ទីតាំង​ព្រំដី ឬ​ដាក់​ស្លាក​សញ្ញា​បញ្ជាក់ថា ទីតាំង​នេះ​ជា​ដី​សម្បទាន​សេដ្ធកិច្ច​? ទើបតែ​ពេល​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ទៅៗ​បាន​ជា​មក​អះអាង​ថា​ជា​ដី​របស់​ក្រុមហ៊ុន​ទៅវិញ​។​

​លោក​ផាង អឿង អភិបាលរង​ស្រុក​កោះ​ញែក បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​ថា ចំណុច​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ខាងលើ វា​ជា​ចំណុច​មួយ ដែល​ធ្វើឲ្យ អាជ្ញាធរ​ស្រុក ពិបាក​នៅក្នុង​ការដោះស្រាយ ប៉ុន្តែ​ទោះជា​យ៉ាងណា គណៈបញ្ជាការ​ឯកភាព​ស្រុក​នៅ​ពុំទាន់​មាន​ចំណាត់ការ អ្វី​ក្រៅពី​ការចុះ​ទៅ​អប់រំ​លើ​ក​ទី​១ ហើយ​ជំ​ហ៊ាន​បន្ទាប់​ថា​ត្រូវធ្វើ​យ៉ាងណា​លោក​នៅ​ពុំទាន់​បាន​ដឹង​ច្បាស់​ឡើយ​ដោយ​រង់ចាំ​ថ្នាក់លើ​ជា​អ្នកសម្រេច​។​

​លោក​ផាង អឿង បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​ទាំង ២១៦ គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច​នេះ ពួកគាត់ ពុំ​មាន​ការស្នើ​សុំ​ទៅ​អាជ្ញាធរ ដើម្បី​ធ្វើការ​រស់នៅ​ទី​នេះ​នោះ​ឡើយ​។ ក្នុងនោះ ប្រជាពលរដ្ឋ​ទាំង ២១៦​គ្រួសារ ត្រូវ​គេ​បញ្ជាក់ថា ជា​កម្មករ ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក​ហ្គ្រេ​ន​នេះ ផ្ទាល់ ហើយ​ដោយ​សម្លឹង​ឃើញ អំពី ក្រុមហ៊ុន​បាន​ធ្វើការ​ឈូសឆាយ​លើ​ផ្ទៃ​ដី​តំបន់​នេះ ទើប​ប្រជាពលរដ្ឋ បាន​ធ្វើ​ការកាប់​រុករាន ដីព្រៃ ដែលមាន​ទំហំ​រហូតដល់​ទៅ​៨០០​ហិកតា ធ្វើ​ការរស់នៅ​និង​អាស្រ័យ​ផល​តែម្ដង​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​ធ្នូ​មាន​តំណាង​ក្រុមហ៊ុន​ម្នាក់​ឈ្មោះ​សា ជា​ជនជាតិ​វៀត​ណា​បាន​បំភ្លឺថា ពលរដ្ឋ​ដែល​មក​រស់នៅ​លេីដី​ក្រុមហ៊ុន​នៅ​ឆ្នាំ​២០១៦​មក​រស់នៅ​មាន​ចំនួន​តិច​មកដល់​ឆ្នាំ​២០១៨​នាំគ្នា​មក​រស់នៅ​ច្រេី​ន​នាំគ្នា​មក​រំលោភ​លេីដី​ក្រុមហ៊ុន លោក​បាន​បន្តទៀតថា រាល់​ការងារ​ដំណោះស្រាយ​យ៉ាងណា​នោះ​ទុក​អោយ​ថ្នាក់លេី​ដោះស្រាយ​ចុះ​ដោយសារ​ក្រុមហ៊ុនបា​ន​ទទួល​សិទ្ធិ វិនិយោគ ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​កម្ពុជា លើ​ទំហំ​ផ្ទៃដី 4 ម៉ឺន​ហិកតា​។​
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​: http://www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com