ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ធឹ​ម លាង ស្រេង មេ​ឈ្មួញ​រកស៊ី​ឈេ​ី​ដុះ​ស្លែ ល្បី​ថា​មន្ដ្រី​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​!!!

ធឹ​ម លាង ស្រេង មេ​ឈ្មួញ​រកស៊ី​ឈេ​ី​ដុះ​ស្លែ  ល្បី​ថា​មន្ដ្រី​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​!!!

ព្រះវិហារ​: សៀមរាប​
​ចេញផ្សាយ​ថ្ងៃ​អង្គារ៍ ១១ កើត  ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨
​មេ​ឈ្មួញ​ដុះ​ស្លែ លោក ធឹ​ម លាង​ស្រេង កំពុង​រកស៊ី​ដឹក ឈើ​យ៉ាង​រលូន​ចេញពី​ខេត្ត​ព្រះវិហារ​ជា​រៀងរាប់​យប់​យកមក​លក់​ឲ្យ​តាម​បណ្ដា​ដេប៉ូ​ផ្សេងៗ ក្នុង​ខេត្ត​សៀមរាប​យ៉ាង​រលូន​ពុំ​មាន​ការបង្ក្រាប​ពី​សមត្ថ​កិ​ច​ច្ច​និង​មន្ត្រី​ជំនាញ​ឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​រដ្ន​បានឲ្យ​សារព័ត៌មាន​និង​គេហទំព័រ​” ខ្មែរ​អច្ឆរិយ​:”​ដឹងថា ជា​រៀងរាល់​យប់​គេ​បាន​ប្រទះឃើញ លោក ធឹ​ម លាង​ស្រេង ប្រើប្រាស់​រថយន្ដ ចំនួន​ពីរ​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែ ត កន្ទុយ និង​កង់​ឌុប សម្រាប់​ដឹក​ឈើ​បន្ដ​ចែកចាយ​ទៅ​ដល់​បណ្ដា​ដេប៉ូ​ផ្សេង​ក្នុង​ខេត្ត​សៀមរាប​ដោយ លោក នៅ ចាន់​គាង និង​លោក ចេង ត្រូវ​ជា​បងថ្លៃ​របស់ លោក ធឹ​ម លាង​ស្រេង ជា​អ្នក​ប្រមូល​ទិញ​ឈើ​ពី​ខេត្ត​ព្រះវិហារ ហើយ​ដឹកឈើ​យក​មក​ស្ដុប​ទុក​ឃ្លាំងស្រុក​ស្វាយ​លើ ខេត្តសៀមរាប ព្រំប្រទល់​ខេត្ត​ព្រះវិហារ​ចំណែក​នៅ​ខេត្ត​សៀមរាប​លោក ធឹ​ម លាង​ស្រេង មាន​មេការ​ម្នាក់ ឈ្មោះ ពៅ មើល​ការខុសត្រូវ​។​

​បើ​តាម​ប្រភព​ច្បាស់​ការ បាន​អះអាង​ថា លោក ធឹ​ម លាង​ស្រេង គឺ​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ល្បីល្បាញ​ច្រើន​ទសវត្សរ៍​មក​ហើយ ប្រចាំ​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប ហើយក៏​ជា​ឈ្មួញ​ឆ្លងដែន​ជំនួញ​ឈើ​ប្រណីត ប្រចាំ​ខេត្ត​សៀមរាប បាន​ឃុបឃិត​ផ្តល់​ប្រយោជន៍ ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ខេត្ត​ទាំងពីរ គឺ​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប​ទើប​អាច​ដំណើរការ​យ៉ាង​រលូន​មក​ទល់​សព្វថ្ងៃ ។​

​ប្រភព​បន្ដថា លោ​កធឹម លាង ស្រេង បាន​ប្រមូល​ទិញ​ឈើ​នៅ​ចំណុច​ភូមិ​ពោ​ទាប និង​ពោ​ប្រមេ ឃុំ​ម្លូរ​ព្រៃ​១ ស្រុក​ឆែប ខេត្តព្រវិហារ ដែល​កាប់​ក្នុង​ដែន​អភិរក្ស​ព្រៃ​ព្រះ​រកា យក​មក​ស្ដុប​ទុក​ឃ្លាំងស្រុក​ស្វាយ​លើ ខេត្តសៀមរាប ព្រំប្រទល់​ខេត្ត​ព្រះវិហារ យក​លក់​បន្ត​តាម​បណ្ដាល​ដេប៉ូ​ផ្សេង​ក្នុង​ខេត្តសៀមរាប ។​

​ពលរដ្ន​បានឲ្យដឹង​ទៀត​ថា​បើ​សង្ឃឹម មន្ដ្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ចុះ​បង្ក្រាប​នោះ​រាប់រយ​ឆ្នាំ​ទៀត​មិន​អា​បង្ក្រាប​បានដែរ លុះត្រាតែ​មន្ដ្រី​ក្រសួង​មហាផ្ទៃ ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​សមត្ថកិច្ច​ប្រដាប់អាវុធ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ទើប​មាន​ប្រសិទ្ធភាព ។​
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http:// www.khpress.net)

 

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com