ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ពី​ស្រុក​កោះ​ញែក​យកទៅលក់​នៅ​ភ្នំពេញ​នៅ​ចំណុច​ភ្នំ​បាយ​ឆៅ ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​!!!

​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ពី​ស្រុក​កោះ​ញែក​យកទៅលក់​នៅ​ភ្នំពេញ​នៅ​ចំណុច​ភ្នំ​បាយ​ឆៅ ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​!!!

​ចេញផ្សាយ​ថ្ងៃ​១០​កើត​ខែ​មិគសិ​ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៨
​ខេត្ត​មណ្ឌលគិរី ៖ វេលា​ម៉ោង​១៦​និង​១៥​នាទី ថ្ងៃទី​១៦ ខែ​ឆ្នូ​ឆ្នាំ​២០១៧ មន្ត្រី​បរិស្ថាន​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​មួយ​បាំង​កន្លះ​ចំនួន​០១​គ្រឿង​ព័ណ៍​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​កណ្ដាល​2A 0572​នៅ​ចំណុច​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​ក្រុម​តាក់ស៊ី​មួយចំនួន​បាន​ប្រាប់​អោយ​សារព័ត៌មាន​និង​គេហទំព័រ​” ខ្មែរ​អច្ឆរិយ​: “​យើង​ដឹង​ថា រថយន្ដ​ដឹកឈើ​ខាងលើ​នេះ​ជា​របស់​ឈ្មួញ​មាន​ឈ្មោះ​រ៉ា​ន់ ជា​ជើង​ខ្លាំង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក​យក​មក​ទុក​នៅ​ក្នុង​ខេត្ត​រួច​បន្ត​យកទៅ​លក់​ចែកចាយ​នៅតាម​បណ្ដា​ខេត្ត​នានា និង​ភ្នំពេញ​ដែល​កន្លងមក​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។​

​លោក វុ​ធ សា​រុំ មន្ត្រី​បរិស្ថាន​ដែល​ចុះ​ទៅ​បង្ក្រាប​ករណី​រថយន្ត​ដឹកឈើ​ខាងលើ​បាន​ប្រាប់ថា រថយន្ត​នេះ​ដឹក​ទ្វារ​ចំនួន​១៣​វង់​និង​គ្រោង​ធ្វេី​ឡេីង​អំពី​ឈើ​សុក្រំ​ដោយ​ដាក់បាវ​អង្គាម​គ្របពីលើ បច្ចុប្បន្ន​នេះ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បំពេញ​និតិ​វិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដេ​ី​ម្បី​ចំណាត់កា​រតាម​ផ្លូវច្បាប់​។​

​សូម​រំលឹក​ថា​បច្ចុប្បន្ន​នៅ​ស្រុក​កោះ​ញែក និង​ស្រុក​ពេជ្រា​ដា​សំបូរ​ទៅ​ដោយរោង​សិប្បកម្ម​កែច្នៃ​ឈើ​ច្រើនណាស់ ពួកគាត់​ឲ្យដឹងថា រាប់​ទាំង​មាន​ច្បាប់ និង​អត់​ច្បាប់​អនុញ្ញាត ប៉ុន្តែ​ពួកគាត់​ពុំ​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​ជំនាញ​ផ្សេងៗ​ចុះ​ធ្វើ​ការត្រួតពិនិត្យ​បញ្ជាក់​ថា​មានច្បាប់​ឬ​យ៉ាងណា​នោះទេ លឺ​តែ​គេ​និយាយ​ត​គ្នា​ប៉ុណ្ណោះ ។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទាំងនោះ ពួក​គាត់​បញ្ជាក់​ទៀត​ថា គ្រាន់​តែ​ឃុំ​ពូ​ជ្រៃ ចំណុច ដេ​អេ មាន​សិប្បកម្ម​យ៉ាងតិច​ក៏​៥០​កន្លែង ដែល ហើយ​រោង​សិបកម្ម​កែច្នៃ​ឈើ​ទាំង​នេះ​មាន​ទីតាំង​នៅ​ជិត​ប៉ុស្គិ៍​របស់​សមត្ថកិច្ច​គ្រប់​ជំនាញ​ដែល​ឈរជើង​នៅ​មូលដ្ឋាន​នោះ​តែម្ដង​។​
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​” ខ្មែរ​អច្ឆរិយ​:”http:// www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com